Posts tagged as "Michael Posner"

អ្នកវិភាគ៖ បដិសេធ​សំណើរ​អាមេរិក ឬ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ឯកោ?

អ្នកវិភាគ៖ បដិសេធ​សំណើរ​អាមេរិក ឬ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ឯកោ?

ក្នុងពេលចុងក្រោយគេបំផុតនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃឃើល ផស្ន័រ (Michael Posner) បានលើក​ជាពិសេស ករណី លោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ ដោយចង់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការដោះស្រាយ​លើ​បញ្ហានេះ ដើម្បីធានាបាននូវសិទ្ធិស្មើភាព ក្នុងការធ្វើនយោបាយ និងការបញ្ចេញមតិ សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ ក្នុងខែកក្កដាខាងមុខ។


សម្រាប់រដ្ឋាភិបាលកម្ពុជា លោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ ជាអ្នកទោសឧក្រិដ្ឋ។ រូបភាពកាត់ត។

ប៉ុន្តែជាអវិជ្ជមាន សំណើរនេះ មិនត្រូវបានរដ្ឋាភិបាលកម្ពុជា ទទួលយកមកពិចារណាទេ និងបានបដិសេធចោលភ្លាមៗ។ ការជជែកពិភាក្សាទាំងឡាយ ត្រូវជាប់គាំង ដោះស្រាយមិនរួចនោះ ដោយសារតែគោលការណ៍មួយចំនួន ដែលកម្ពុជា​បាន​ប្រកាន់យក៖ «កម្ពុជា មានអធិបតេយ្យរបសខ្លួន» ឬក៏«និតិរដ្ឋ [...]

អាមេរិក​បន្ត​ដាក់​សម្ពាធ​កម្ពុជា ​អោយ​ដោះ​លែង​អ្នក​ទោស​នយោបាយ

អាមេរិក​បន្ត​ដាក់​សម្ពាធ​កម្ពុជា ​អោយ​ដោះ​លែង​អ្នក​ទោស​នយោបាយ

សហរដ្ឋអាមេរិក បាននិយាយអោយដឹង កាលពីថ្ងៃអង្គារទី១៩ខែកុម្ភះ ថាខ្លួនចង់បានការចូលរួម ក្នុងការបោះឆ្នោត​នា​ពេល​ខាងមុខ ពីមេដឹកនាំគណបក្សប្រឆាំង ដែលសព្វថ្ងៃកំពុងរស់នៅនិរទ្ទេសខ្លួន នៅឯប្រទេសបារាំង។ ប្រទេស​មហា​អំណាច​មួយនេះ ក៏បានថ្លែងដូចគ្នា ទាក់ទងនឹងប្រធានវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ។


លោកម៉ៃឃើល ផស្ន័រ ក្នុងពេលទស្សនកិច្ចនៅកម្ពុជា។ MONOROOM.info photo/ O. Vary។

សេចក្ដីអត្ថាធិប្បាយនេះ បានលើកឡើង ដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមរិក លោក ម៉ៃឃើល ផស្ន័រ (Michael Posner) នៅក្នុងជំនួបរយះពេលមួយម៉ោង ជាមួយនឹងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោកហោ ណាំហុង។ លោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការការបរទេសកម្ពុជា [...]

បទពិពណ៌នា៖ អាមេរិក​ថា កម្ពុជាត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​សិទ្ធិ​លំនៅដ្ឋាន

បទពិពណ៌នា៖ អាមេរិក​ថា កម្ពុជាត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​សិទ្ធិ​លំនៅដ្ឋាន

ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ម៉ៃឃើល ផន័រ (Michael Posner)  បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើបញ្ហាសិទ្ធិដីធ្លី និង​ប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា។


ប្រជាពលរដ្ឋសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ នៅពីមុខស្ថានទូតអាមេរិក នារសៀលថ្ងៃទី១៩ខែកុម្ភះ។
MONOROOM.info photo/ O. Vary។

ដំណើរមកកាន់កម្ពុជាលើកនេះ លោក ម៉ៃឃើល ផន័រ ត្រូវបានទទួលស្វាគមន៍ នៅពីមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ពី​សំណាក់ប្រជាពលរដ្ឋសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ ដែលបានជួបប្រជុំគ្នា  នារសៀលថ្ងៃទី១៩ខែកុម្ភះ។ ក្រុម​ប្រជាពលរដ្ឋទាំងនោះ មានបំណងស្វែងរកអន្តរាគមន៍ ពីឧបការីរដ្ឋមន្ត្រី [...]

មន្ត្រីជាន់ខ្ពស់​ខាង​សិទ្ធិ​មនុស្ស​អាមេរិក អង្កេត​សិទ្ធិ​លំនៅដ្ឋាន​នៅ​កម្ពុជា

មន្ត្រីជាន់ខ្ពស់​ខាង​សិទ្ធិ​មនុស្ស​អាមេរិក អង្កេត​សិទ្ធិ​លំនៅដ្ឋាន​នៅ​កម្ពុជា

លោក ម៉ៃឃើល ផន័រ (Michael Posner) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកទីបីហើយ នាថ្ងៃទី១៩ ខែកុម្ភៈនេះ។


លោក ម៉ៃឃើល ផន័រ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក។ MONOROOM.info photo/ O. Vary។

ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងចំពេលដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ បានបញ្ចេញ​នូវរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១២ ដែលបង្ហាញពីស្ថានភាពតឹងតែង នៃសិទ្ធិលំនៅដ្ឋាន និងសិទ្ធិដីធ្លីកាលពីថ្ងៃទី១២ ខែកុម្ភៈ និងរបាយការណ៍សិទ្ធិមនុស្ស កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដែលចាត់ទុកថាជាឆ្នាំដែលមានអំពើហិង្សាខ្លាំងបំផុត ។

បន្ទាប់ពីមានសវនាការសម្តែងការគួរសម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...