អត្រា«ពន្ធ»កាត់ទុក ឬបង់ពន្ធលើប្រាក់បៀរវត្ស ឆ្នាំ២០១៥
តាមសេចក្តីណែនាំ ស្តីពីការអនុវត្ត អត្រាពន្ធ លើប្រាក់បៀវត្សដដែលចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥ នេះ បានធ្វើការបែងចែក ការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្ស ជាផ្នែកផ្សេងៗគ្នា ដូចខាងក្រោម៖
- ប្រាក់បៀវត្ស ដែលត្រូវបានទទួល ជាប្រចាំខែ ចាប់ពី ០ រៀល ដល់ ៨០០ ០០១ រៀល ត្រូវរួចពន្ធលើប្រាក់ខែ(0%)។
- ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល (ប៉ែតសិបម៉ឺនមួយរៀល) ដល់១ ២៥០ ០០០ រៀល (មួយលានម្ភៃប្រាំម៉ឺនរៀល) ត្រូវជាប់ អត្រាពន្ធលើប្រាក់ខែ ៥%។ ក្នុងនោះត្រូវដក ប្រាក់លម្អៀងលើសប្រាក់ពន្ធ ក្នុងថ្នាក់នីមួយៗ ឬប្រាក់ទាយជ្ជទាន ដែលហៅថា ប្រាក់«កាត់ចេញ»។ សម្រាប់ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល ដល់១ ២៥០ ០០០ រៀល មានប្រាក់«កាត់»ចេញចំនួន ៤០ ០០០ រៀល សម្រាប់អ្នកនៅលីវ និងសម្រាប់អ្នកមានគ្រួសារ (ប្តី-ប្រពន្ធ) ត្រូវទទួលបានប្រាក់កាត់ចេញ ចំនួន ៧៥ ០០០ រៀល។
សម្រាប់ប្តី-ប្រពន្ធ មានកូនមួយ (១) [...]