អត្រា​«ពន្ធ»​កាត់​ទុក ឬ​បង់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ឆ្នាំ​២០១៥

អ្នកប្រកបអាជីវកម្ម ស្ថាប័នរដ្ឋ និងអង្គការ ដែលមានកាតព្វកិច្ចកាត់ទុក ឬបង់ពន្ធ លើប្រាក់បៀវត្ស ត្រូវអនុវត្ត និងបង់ពន្ធ លើប្រាក់បៀវត្សរបស់ខ្លួន ជូនរដ្ឋយ៉ាងយូរបំផុត ត្រឹមថ្ងៃទី១៥ រៀងរាល់ខែនីមួយៗ ជាប្រចាំ ចាប់ពីឆ្នំ២០១៥នេះតទៅ។ នេះបើយោងតាមសេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥កន្លងទៅ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 19, 2015
  • ប្រធានបទ: ពន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមសេចក្តីណែនាំ ស្តីពីការអនុវត្ត អត្រាពន្ធ លើប្រាក់បៀវត្សដដែលចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥ នេះ បានធ្វើការបែងចែក ការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្ស ជាផ្នែកផ្សេងៗគ្នា ដូចខាងក្រោម៖

- ប្រាក់បៀវត្ស ដែលត្រូវបានទទួល ជាប្រចាំខែ ចាប់ពី ០ រៀល ដល់ ៨០០ ០០១ រៀល ត្រូវរួចពន្ធលើប្រាក់ខែ(0%)។

- ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល (ប៉ែតសិបម៉ឺនមួយរៀល) ដល់១ ២៥០ ០០០ រៀល (មួយលានម្ភៃប្រាំម៉ឺនរៀល) ត្រូវជាប់ អត្រាពន្ធលើប្រាក់ខែ ៥%។ ក្នុងនោះត្រូវដក ប្រាក់លម្អៀងលើសប្រាក់ពន្ធ ក្នុង​ថ្នាក់​នីមួយៗ ឬប្រាក់ទាយជ្ជទាន ដែលហៅថា ប្រាក់«កាត់ចេញ»។ សម្រាប់ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល ដល់១ ២៥០ ០០០ រៀល មានប្រាក់«កាត់»ចេញចំនួន ៤០ ០០០ រៀល សម្រាប់អ្នកនៅលីវ និងសម្រាប់​អ្នកមាន​គ្រួសារ (ប្តី-ប្រពន្ធ) ត្រូវទទួលបានប្រាក់កាត់ចេញ ចំនួន ៧៥ ០០០ រៀល។

សម្រាប់ប្តី-ប្រពន្ធ មានកូនមួយ (១) ត្រូវយកប្រាក់កាត់ចេញ ចំនួន៧៥ ០០០ រៀលនោះ ទៅគុណនឹងពីរ។ ឯប្តី-ប្រពន្ធ​មានកូនពីរ(២) ត្រូវយកប្រាក់កាត់ចេញ ចំនួន ៧៥ ០០០ រៀលនោះ ទៅគុណនឹងបី (៣)។

បើយោងសេចក្តីណែនាំនេះ បានបញ្ជាក់ថា៖ «ប្រាក់កាត់ចេញ ជាប្រាក់លម្អៀងលើសប្រាក់ពន្ធ ក្នុងថ្នាក់ ឬប្រាក់​ទាយជ្ជទាន»។

ដូច្នេះ ភាគបៀវត្សប្រចាំខែក្នុងថ្នាក់បន្ត គឺប្រាក់បៀវត្សប្រចាំខែ ចាប់ពី១ ២៥០ ០០០ រៀល ដល់៨ ៥០០ ០០០ រៀល (ប្រាំបីលានហាសិបម៉ឺនរៀល) ត្រូវជាប់ អត្រាពន្ធលើប្រាក់ខែ ១០%។ ប្រាក់កាត់ចេញ មានចំនួន ១០២ ៥០០ រៀល។

ប្រាក់បៀវត្សប្រចាំខែ ចាប់ពី៨ ៥០០ ០០០ រៀល ដល់១២ ៥០០ ០០០ រៀល (ដប់ពីរលានប្រាំសែនរៀល) ត្រូវជាប់ អត្រាពន្ធលើប្រាក់ខែ ១៥%។ ប្រាក់កាត់ចេញ មានចំនួន ៥២៧ ៥០០ រៀល។

ប្រាក់បៀវត្សប្រចាំខែ ចាប់ពី១២ ៥០០ ០០០ រៀល (ដប់ពីរលានប្រាំសែនរៀល) ឡើងទៅ ត្រូវជាប់ អត្រាពន្ធលើប្រាក់​ខែ ២០%។ ហើយប្រាក់កាត់ចេញ មានចំនួន ១ ១៥២ ៥០០ រៀល។

សម្រាប់ការគណនា លើប្រាក់បៀវត្សនេះ ត្រូវប្រើប្រាស់តាមរូបមន្តមួយជាក់លាក់ ដោយយកមូលដ្ឋានប្រាក់គិតពន្ធ (បៀវត្សប្រចាំខែ) ដែលស្ថិតចំថ្នាក់អត្រាណាមួយ គុណនឹងអត្រាចំនួននៃភាគរយ(%) បន្ទាប់មក ត្រូវដកនឹងប្រាក់ពន្ធ ក្នុងថ្នាក់ដែលត្រូវ«កាត់ចេញ»។

ចំពោះអ្នកមានប្រាក់ខែជាប់ពន្ធ ក៏ត្រូវបានទទួលទាយជ្ជទាន សម្រាប់កាត់បន្ថយមូលដ្ឋាន គិតពន្ធសម្រាប់ខែនីមួយៗ​ដែរ។ ក្នុងនោះមេផ្ទះ កូនដែលស្ថិតក្នុងបន្ទុក ក៏ត្រូវទទួលបានប្រាក់កាត់ចេញ ស្មើនឹងចំនួន ៧៥ ០០០ រៀលដូចៗគ្នា។ តែបើប្តី-ប្រពន្ធ ដែលធ្វើការហើយ មានប្រាក់បៀវត្សជាប់ពន្ធទាំងពីរនាក់ ទាយជ្ជទាន សម្រាប់កូនក្នុងបន្ទុក ផ្ដល់បាន​តែ​ម្ខាងគត់។

រូបមន្តដែលត្រូវប្រើ៖

(ប្រាក់ខែក្នុងមួយខែ x អត្រាពន្ធ (…%) ) - ប្រាក់កាត់ចេញ = ប្រាក់ពន្ធលើប្រាក់ខែត្រូវបង់

សូមអានខ្លឹមសារ នៃសេចក្តីណែនាំ ស្តីពី«ការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្ស» លំអិត ជាមួយនឹងឧទាហរណ៍ងាយៗ ដូចខាងក្រោម (ចុចលើរូប ដើម្បីពង្រីកអាន)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...