ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

កូន និងក្មួយ របស់ស្ត្រីបឹងកក់ បានថ្លែងត្អូញត្អែរ ពីបញ្ហារបស់ពួកគេ ដែលត្រូវប្រឈមនឹងការមិនបានរៀនសូត្រ ត្រឹមត្រូវ បន្ទាប់ពីម្ដាយៗ របស់ពួកគេ ត្រូវជាប់ក្នុងពន្ធនាគារ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៧ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 19, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារា កុមារី ដែលជាកូន ឬជាប់សាច់ឈាម​ របស់ស្រ្តីជាប់នៅពន្ធនាគា បានត្អូញត្អែរ បង្ហាញឲ្យដឹងពីទុក្ខលំបាក ដ៏​ធំ​ធេង​របស់ពួកគេ នៅពេលដែលគ្មានម្តាយនៅជាមួយ ជាពិសេស គឺការសិក្សារបស់ពួកគេ ដែលត្រូវប្រឈម​នឹងបញ្ហា​ធ្ងន់ធ្ងរ។

កុមារី ស៊ាង ស្រីភាស់ កូនរបស់អ្នកស្រី ភួង សុភាព ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគា បានថ្លែងរៀបរាប់ថា តាំងពី​ម្តាយ​នាង ត្រូវបានគេចាប់ខ្លួនមក នាងមិនដែលបានទៅរៀន ឲ្យទៀងពេលទេ។ នាងតូច បានបញ្ជាក់ពីមូលហេតុថា ដោយសារតែ មិនមានលុយកាក់គ្រប់គ្រាន់ ពេលខ្លះគ្មានអាហារ ហូបចុកគ្រប់គ្រាន់ និងម្យ៉ាងទៀត នៅក្នុងអារម្មណ៍​នឹក​ម្តាយរហូត រៀនមិនចូល។ មានពេលខ្លះ ឃើញគេបណ្តើរម្តាយ នឹកម្តាយខ្លួនឯង នាងបានសុំទៅរដ្ឋាភិបាល សហរដ្ឋ​អាមេរិក តាមរយៈភរិយាប្រធានាធិបតី គឺលោកស្រី មីឆែល អូបាម៉ា (Michelle Obama) ឲ្យជួយរកយុត្តធម៌ ឲ្យក្រុម​គ្រួសារ​នាង និងអ្នកភូមិទាំង១១នាក់ផង។

អ្នកស្រី ប៉ូវ សោភា ដែលជាតំណាងឲ្យកុមារៗ កូនក្មួយ របស់អ្នកភូមិបឹងកក់ បានលើកឡើងដែរថា គ្រួសារគេមាន​សុភមង្គល ហេតុអ្វីបានជាគ្រួសារក្មេងៗ នៅបឹងកក់ គ្មានសុភមង្គលយ៉ាងនេះ? ពេលដែលឃើញម្តាយគេ នឹកម្តាយ​ខ្លួន​ឯង ដែលកំពុងជាប់ឃុំឃាំង គ្មានសេរីភាព។ អ្នកស្រីបានបន្តថា អ្នកភូមិទាំងនោះ គ្មានកំហុសទេ តែគ្រាន់តែបានតវ៉ា ដើម្បីសិទ្ធិលំនៅដ្ឋាន និងដីធ្លីរបស់ខ្លួនឯង ក៏ត្រូវគេដាក់ទោសយ៉ាងអយុត្តិធម៌ និងគ្មានធម៌មេត្តា។

អ្នកស្រី និងកុមារៗទាំងអស់នេះ បានដាក់ញត្តិ នៅស្ថានទូតអាមេរិក ដោយមានបំណងចង់ឲ្យលោកស្រី មីឆែល អូបាម៉ា ដែលនឹងមកធ្វើទស្សនកិច្ចវប្បធម៌ នៅកម្ពុជានៅថ្ងៃទី២០ ទៅថ្ងៃទី២២ ខែមិនា ក្នុងពេលខាងមុខ ធ្វើយ៉ាងណា អាចផ្តល់សិទ្ធសេរីភាព ដល់ស្រ្តីដូចគ្នា និងជាពិសេស គឺកូនៗទាំងអស់ ដែលកំពុងតែឈាន ទៅរកការបាត់បង់​ការ​សិក្សា ជារឿយៗ។

ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានឲ្យដឹងថា វាជារឿង​ដែលជះឥទ្ធិពលធ្ងន់ធ្ងរ មិនមែនតែអ្នកទាំង១១រូបនោះទេ តែបានជះឥទ្ធិពលទាំងគ្រួសារ កូនចៅ និងអ្នកដែល​រស់​ជា​មួយ ព្រោះបានបាត់បង់មនុស្សជាទីស្រឡាញ់ និងមានការខូចខាតមួយចំនួនទៀត ផ្នែកវិស័យអប់រំ របស់កូនក្មួយ របស់​ស្រ្តីទាំងនោះ។ លោកបញ្ជាក់ថា អាចនឹងមានដំណោះស្រាយ ដោយសន្តិវិធី ឲ្យបានលឿនបំផុត ពីរដ្ឋាភិបាល ព្រោះការ​ចាប់ស្រ្តីទាំងនោះ ដូចជាធ្វើបាបកុមារ នឹងជាករណីរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...