Posts tagged as "Femme de foyers"

កូកាកូឡា អាច​សំអាត​បង្គន់​បាន! ធ្វើ​យ៉ាង​ម៉េច​ទៅ?

លោកអ្នកប្រាកដជាដឹងហើយថា បើបង្គន់លោកអ្នកប្រលាក់ ឬគគ្រិចនោះ តើវាមានមូលហេតុអ្វី។ ប៉ុន្តែអ្វី​ដែល​ត្រូវឆ្ងល់នោះ ថាតើគេមានវិធីអ្វី ដើម្បីកំចាត់ភាពកខ្វក់ទាំងនេះ ឲ្យបានយ៉ាងមានប្រសិទ្ធិភាព និងយ៉ាង​ឆាប់​រហ័សបំផុត។ នៅក្នុងវីដេអូមួយ របស់សារព័ត៌មានអាមេរិក «The San Francisco Globe» ដែល​ជំនាញ​ខាង​រឿងប្លែក ចម្លែកប្រចាំថ្ងៃនោះ នឹងប្រាប់ឲ្យយើងដឹង ពីវិធីនេះ។

ផលិតផលដែលចាំបាច់ សម្រាប់យកមក លាងសម្អាតចានបង្គន់នេះ មិនមែនធ្លាក់ចុះពីលើមេឃទេ តែគឺជា​ទឹកភេសជ្ជៈ កូកាកូឡា ដែលយើងតែងទិញផឹក រាល់ថ្ងៃ។ សូមទស្សនាវីដេអូខាងលើ (ឬទស្សនាម្ដងទៀតទៅ បើទស្សនាហើយ ) ដែលបង្ហាញលោកអ្នកយ៉ាងច្បាស់។ នៅទីបញ្ចប់ លោកអ្នកគ្រាន់តែចុចទឹក ឲ្យហូរនាំ​ភាពស្មោគរោគចេញទៅ ជាការស្រេច។

បើលោកអ្នកទុកទឹក កូកាកូឡា ឲ្យនៅធ្វើប្រតិកម្មបានយូរបន្តិច នឹងកាន់តែប្រសើរ។ [...]

កម្ពុជា៖ ច្បាប់​ប្រឆាំង​ការ​រត់​ពន្ធ​មនុស្ស នឹង​គ្មាន​«ន័យ» បើ​មន្ត្រី​អនុវត្ត​ច្បាប់​«ពុក​រលួយ»

កម្ពុជា៖ ច្បាប់​ប្រឆាំង​ការ​រត់​ពន្ធ​មនុស្ស នឹង​គ្មាន​«ន័យ» បើ​មន្ត្រី​អនុវត្ត​ច្បាប់​«ពុក​រលួយ»

ភ្នំពេញ៖ ច្បាប់ស្តីពីការបង្ក្រាបអំពើរត់ពន្ធមនុស្ស ជាតម្រូវការមួយត្រូវតែមាន ព្រោះ(វា)ជាផ្នែកមួយ ជួយបំពេញន្ថែម​ទៅ​នឹងភាពខ្វះចន្លោះ ឬការខ្វះខាតនៃច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងសង្គម​មាន​អំពើពុករលួយ «កាលណាមានច្បាប់កាន់តែច្រើន អ្នកពុករលួយកាន់តែស្រួលរកលុយ»។ នេះជាការលើកឡើង​របស់​លោក សុខ សំអឿន នាយកប្រតិបត្តិ នៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។


រូបភាពជំនួស ដើម្បីបង្ហាញពីការចាប់បង្ខាំង និងបង្ខំមនុស្សនៅក្នុងទ្រុងមួយ។ (រូបថត MONOROOM.info)

សេចក្តីព្រាងច្បាប់ដោយក្រសួងយុត្តិធម៌ ស្តីពីការបង្ក្រាបរត់ពន្ធមនុស្សដែលបានព្រាងឡើង ជាងប្រាំពីរឆ្នាំហើយនោះ នា​ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះនីសណ្ឋាគារសាន់វេ។ [...]

កម្ពុជា៖ ស្ត្រីជំនួយការមេផ្ទះ​ប្រមាណ ៤០០នាក់ នឹង​ទៅ​ធ្វើ​ការ​នៅ​បរទេស

កម្ពុជា៖ ស្ត្រីជំនួយការមេផ្ទះ​ប្រមាណ ៤០០នាក់ នឹង​ទៅ​ធ្វើ​ការ​នៅ​បរទេស

ស្រ្តីកម្ពុជាចំនួន ៤០០នាក់អាចនឹង ត្រូវបញ្ជូនទៅបម្រើការ តាមផ្ទះនៅប្រទេសសិង្ហបុរី នៅពាក់កណ្តាលឆ្នាំនេះ ក្រោម​គម្រោងសាកល្បងមួយ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ កម្ពុជានៅតែ បន្តបញ្ជូន ស្រ្តីជាជំនួយការមេផ្ទះ ទៅធ្វើការ​នៅបរទេស បើទោះបីជានាពេលកន្លង មក មានភាពមិនប្រកក្រដី ចំពោះសុវត្ថិភាពស្រ្តី កម្ពុជាដែល បានទៅធ្វើការនៅ បរទេសក៏ដោយ។


ការងារនៅក្នុងផ្ទះ។ MONOROOM.info Photo/ D. KEO

« ស្ត្រីធ្វើការតាមផ្ទះទាំងនេះ នឹងត្រូវបានបញ្ជូនឆាប់ៗ នៅពេលដែល ការបណ្តុះបណ្តាល របស់ពួកគេត្រូវបានបញ្ចប់ និង​បញ្ហាសុវត្ថិភាព របស់ពួកគេត្រូវ បានធានាត្រឹមត្រូវ» នេះបើតាម លោក ហូ វុទ្ធី អគ្គនាយកនៃ ក្រសួងការងារ ដែលបាន​ថ្លែងប្រាប់ការសែត ក្នុងស្រុកមួយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣។

ភាពក្រីក្រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...