ប្រធានាធិបតីយួនស្នើ ហេង សំរិន ឲ្យបន្ត«គាំទ្របណ្ដាជនយួន»នៅកម្ពុជា
ការស្នើឲ្យបន្ត «គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ត្រូវបានស្នើឡើង ដោយប្រធានាធិបតីវៀតណាម លោក ត្រឹង ដាយ ខ្វាង (Trân Dai Quang) ទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបមួយកាលពីថ្ងៃទី២៤ ខែមិថុនា ចុងសប្ដាហ៍កន្លងមក ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ នេះ បើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម ដែលហៅកាត់ថា «VNA»។
ទីភ្នាក់ងារព័ត៌មាន បានបញ្ជាក់ថា ការ«គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ជាការរួមចំណែក ក្នុងការលើកស្ទួយ«មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា»។
មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលចាំបាច់ត្រូវពង្រឹក ដោយប្រទេសទាំងពីរ។ នេះ បើតាមការលើកឡើង របស់លោក ត្រឹង ដាយ ខ្វាង ធ្វើឡើងទៅកាន់លោក ហេង សំរិន និងត្រូវបានដកស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានដដែល។ លោកថា ភាពជាមិត្តនេះ [...]