Posts tagged as "Miss Photo City"

រ៉ូលីន មាន​អ្នក​នៅ​ក្នុង​ចិត្ត... ជា​ស្រី!

រ៉ូលីន មាន​អ្នក​នៅ​ក្នុង​ចិត្ត... ជា​ស្រី!

រ៉ូលីន បានធ្វើឱ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបាននិយាយថា លោកកំពុងសេបគប់មនុស្ស ដែល​អនាគត អាចជាអ្នករួមដំណើរជីវិត ជាមួយលោក។ អ្វីដែលធ្វើឱ្យគេ កាន់តែភ្ញាក់ផ្អើល ថែមទៀតនោះ មនុស្សដែល​លោក កំពុងសេបគប់នោះ គឺជាមនុស្សស្រី។ គេស្ទើរតែមិនជឿថា គូស្នេហ៍របស់លោកជាស្រីឡើយ ព្រោះថា ជារឿយៗ លោកចូលចិត្ត ធ្វើខ្លួនជាមនុស្សស្រី ដែលគេតែងតែហៅលោក ថា«ខ្ទើយ»។

តាមរយៈសារព័ត៌មានក្នុងមួយ តារាដែលតែងហៅខ្លួនឯងថា ប្រពន្ធរបស់លោកតាប៊ុយរូបនេះ បានបង្ហើបថា បច្ចុប្បន្ន​នេះ លោកកំពុងមានទំនាក់ទំនង ជាមួយស្រីម្នាក់ ហើយក៏កំពុងសិក្សាមើលចិត្តគ្នា មើលថ្លើមគ្នា ទៅវិញទៅមកផង​ដែរ។ ហើយអ្នកទាំងពីរបានស្គាល់គ្នា ជាងមួយឆ្នាំមកហើយ។

រ៉ូលីនបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេល ដែលលោក មានទំនាក់ទំនងស្នេហា ជាមួយមនុស្ស ម្នាក់នោះ មានអនុស្សាវរីយ​ជាច្រើនជាមួយគ្នា ទាំងសប្បាយ និងទឹកភ្នែក។ លោកបានសរសើរដៃគូ ម្នាក់នោះថា [...]

រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយ​ណា​ស្អាត​ជាង?

រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយ​ណា​ស្អាត​ជាង?

អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាច្រើន នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយធ្វើការប្រៀបធៀប រូបសម្រស់អ្នកនាងទៅតារាសម្តែង ស្រីមិនចំស្រី ប្រុសមិនចំប្រុស Miss Photo city ហៅ រ៉ូលីន។

អមជាមួយ និងរូបភាពនៃការតុបតែងខ្លួនបែបកំប្លែង ពិធីការិនីរូបស្រស់កូនមួយ អ្នកនាងសុខ សោម៉ាវត្តី បានសរសេរសារបង្ហោះលើ ទំព័រហ្វេសប៊ុករបស់នាងថា «ទោះបីខ្ញុំខំ Make up យ៉ាងណាក៏ មិនស្អាតដូច កញ្ញា Rolin ដែរ ហិហិហិ» និងមានសារជាច្រើនទៀត ដែលតារាស្រីរូបនេះ បានសរសេរបង្ហោះ ជាបន្តបន្ទាប់ ដោយបង្ហាញពីអារម្មណ៍តូចចិត្ត ថានាងមិនស្អាត ដូចតារាសម្បូរទេពកោសល្យសិល្បៈ ច្រើនជំនាញលោក ជួប ចាន់កក្តដា ហៅកញ្ញា រ៉ូលីន។

វាពិតជារឿងមួយ មិនគួរឱ្យជឿ ដែលពីធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យថា ខ្លួនមិន​ស្អាតដូចជា កញ្ញា រ៉ូលីន យ៉ាងដូច្នេះ។ ក្នុងពេលដែរតារាទាំងពីរ ធ្វើជាពិធីករួមគ្នា ក្នុងកម្មវិធី [...]

រ៉ូលីន ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី តែ​ឆ្នាំ​ថ្មី​រាសី​ឡើង​ខ្ពស់

រ៉ូលីន ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី តែ​ឆ្នាំ​ថ្មី​រាសី​ឡើង​ខ្ពស់

តារាចម្រៀងល្បីស្រីមិនចំស្រី ប្រុសមិនចំប្រុស រ៉ូលីន ដែលត្រូវបានគេស្គាល់ កាន់តែច្បាស់​តាមរយៈកម្មវិធី «ពេញចិត្ត​អត់» របស់ទូរទស្សន៍ម៉ាយធីនោះ ត្រូវបានគេមើលឃើញថា រាសីរបស់លោកកាន់តែត្រដែតឡើង ខណៈពេលក្តាប់​បានឱកាសមាសកាន់ច្រើន។


រ៉ូលីន តារាប្រុសមិនប្រុស ស្រីមិនស្រី។ (រូបថតហ្វេសប៊ុក)

តារា -តារាយ៉េៗចូលចិត្ត ការស្លៀកពាក់តាមបែបនារីសម័យថ្មី ចូលចិត្តធ្វើកាយវិការក្រម៉ិចក្រម៉ើមស្រីមិនចំស្រី ប្រុស​មិនចំប្រុស លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន (ឬMiss Photo City) ពេលនេះកំពុងឡើងកូដខ្លាំង ខណៈពេលដែល​តារារូបនេះ ត្រូវបានមហាជនស្គាល់ច្រើន តាមរយៈការនិយាយកំប្លែង ធ្វើឱ្យទស្សននិកជនផ្ទុះសំណើច និងអាច​ប្រែ​ប្រួលគ្រប់កាលៈទេសៈ លេងកំប្លែងផង ជាពិធីករផង និងអាចច្រៀងស្រីក៏បាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...