រ៉ូលីន មាន​អ្នក​នៅ​ក្នុង​ចិត្ត... ជា​ស្រី!

នរណាជឿថា តារា«ពហុជំនាញ» និយមតែងខ្លួន ជាជាមនុស្សស្រី លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន មានគូស្នេហាជាមនុស្សស្រី? បើគេមិនជឿ ក៏ព្រោះតែលោក តែងតែចូលចិត្តនិយាយលេងសើច ថាខ្លួនជាប្រពន្ធ របស់ពិធីករដ៏ល្បី ប្រចាំទូរទស្សន៍ ម៉ាយធីវី លោកតាប៊ុយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ៖ ប្រាថ្នា ([email protected]) - ភ្នំពេញថ្ងៃទី២៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 27, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រ៉ូលីន បានធ្វើឱ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបាននិយាយថា លោកកំពុងសេបគប់មនុស្ស ដែល​អនាគត អាចជាអ្នករួមដំណើរជីវិត ជាមួយលោក។ អ្វីដែលធ្វើឱ្យគេ កាន់តែភ្ញាក់ផ្អើល ថែមទៀតនោះ មនុស្សដែល​លោក កំពុងសេបគប់នោះ គឺជាមនុស្សស្រី។ គេស្ទើរតែមិនជឿថា គូស្នេហ៍របស់លោកជាស្រីឡើយ ព្រោះថា ជារឿយៗ លោកចូលចិត្ត ធ្វើខ្លួនជាមនុស្សស្រី ដែលគេតែងតែហៅលោក ថា«ខ្ទើយ»។

តាមរយៈសារព័ត៌មានក្នុងមួយ តារាដែលតែងហៅខ្លួនឯងថា ប្រពន្ធរបស់លោកតាប៊ុយរូបនេះ បានបង្ហើបថា បច្ចុប្បន្ន​នេះ លោកកំពុងមានទំនាក់ទំនង ជាមួយស្រីម្នាក់ ហើយក៏កំពុងសិក្សាមើលចិត្តគ្នា មើលថ្លើមគ្នា ទៅវិញទៅមកផង​ដែរ។ ហើយអ្នកទាំងពីរបានស្គាល់គ្នា ជាងមួយឆ្នាំមកហើយ។

រ៉ូលីនបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេល ដែលលោក មានទំនាក់ទំនងស្នេហា ជាមួយមនុស្ស ម្នាក់នោះ មានអនុស្សាវរីយ​ជាច្រើនជាមួយគ្នា ទាំងសប្បាយ និងទឹកភ្នែក។ លោកបានសរសើរដៃគូ ម្នាក់នោះថា ជាមនុស្សពូកែអត់ទ្រាំ បើទោះជា​រាល់ថ្ងៃ លោកតុបតែងខ្លួន បែបជាមនុស្សស្រីក៏ដោយ ប៉ុន្តែគេនៅរង់ចាំលោក មិនត្អូញត្អែរឡើយ។ យ៉ាងណាម៉ិញ លោក​នៅមិនទាន់ដឹងច្បាស់ថា នឹងចូលរោងការ នៅថ្ងៃណានោះទេ រីឯនារីជាគូរស្នេហ៍របស់លោក មិនត្រូវបាន​លោក​បង្ហើប អត្តសញ្ញាណ​ឡើយ។

តារាសម្តែងចម្រុះជំនាញរូបនេះ បានប្រកាសថា ប្រសិនបើលោកបានរៀបការ ជាមួយមនុស្សស្រី ដែលលោក​ស្រលាញ់ លោកនឹងបញ្ចប់ ការតែងខ្លួនជាមនុស្សស្រី។

តាមពិតទៅ តារាដែលមានដើមកំណើត មកពីខេត្តកំពង់ស្ពឺ លោក ជួប ច័ន្ទកក្កដា ដែលគេតែហៅថា Miss Photo City ឬកញ្ញារ៉ូលីន ក៏ជាប្រុសដើមទ្រូង៥ហត្ថ ដូចគេឯងដែរ។ ដូចដែលលោកធ្លាប់លើកឡើង កន្លងមកហើយថា មូលហេតុ ដែលលោកតែងខ្លួន ជាមនុស្សស្រី ដោយសារតែ ដើម្បីតម្រូវចិត្ត ទស្សនិកជន និងអាជីពសិល្បៈ និងជាពិសេសនោះ គឺដើម្បីរកលុយ ចិញ្ចឹមគ្រួសារ។ លោកមិនចង់តុបតែងខ្លួន ជាមនុស្សស្រីឡើយ ប៉ុន្តែដោយសារហេតុផលខាងលើ លោក​សុខចិត្តធ្វើគ្រប់យ៉ាង ទោះជាលោក មិនចង់ក៏ដោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...