មួយ​ជីវិត​រៀបការ​ម្ដង កូន​កម្លោះ​ក្រមុំ​រាំ​ញាក់​ជុំ​គ្នា ឲ្យ​អស់​ដៃ​ម្ដង​មើល៍ (vdo)

មិនធ្លាប់មានទេ សម្រាប់ប្រពៃណីខ្មែរពីមុនមក ដែលអាចរាំចង្វាក់ហិបហប នៅក្នុងថ្ងៃរៀបការ និងជាពិសេសទៅ​ទៀត​នោះ អ្នករាំ គឺកូនក្រមុំនិងកូនកំលោះម្ចាស់ខ្លួនតែម្ដង។ ប៉ុន្តែគូស្នេហ៍មួយគូនេះ ពិតជាពិសេសមែន ព្រោះ​បាន​រាំ​ដូច​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​អញ្ចឹង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ទាក់ទង ([email protected])- ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤
  • កែប្រែចុងក្រោយ: December 17, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីរាំអោបយឺតៗ (Slow) រួច​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ភ្លេង​ញាក់​បែប​ចង្វាក់​ចម្រៀង​របៀប​កូរ៉េ បាន​បន្លឺ​ឡើង... រំពេច​នោះ ទាំង​កូន​កំលោះ ទាំង​កូន​ក្រមុំ និង​អ្នក​កំដ បាន​វាត​វង់​យក​កន្លែង​រាំ​ព្រម​គ្នា ដោយ​មិន​ទាំង​ទាន់​ផ្លាស់​សម្លៀក​បំពាក់​កាត់​នំ​ផង។ ទាំង​នេះ​ជា​សកម្មភាព នៅ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​មួយ ដ៏​អធិក​អធម នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

តែអ្វីដែលជាទីចាប់អារម្មណ៍ ពី​អ្នក​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ទាំង​អស់ គឺ​ការ​បញ្ចេញ​ក្បាច់​រាំ យ៉ាង​ពេញ​ទំហឹង នៅ​ពី​មុខ​ឆាក​តន្រ្តី ពី​សំណាក់​កូន​ក្រមុំ​កូន​កម្លោះ ដែល​គេ​មិន​ស្គាល់​ឈ្មោះ និង​គ្នីគ្នា​ជា​អ្នក​កំដរ​នោះ​តែ​ម្ដង។ មើលទំនង ពួក​គេ​ជា​ក្រុម​អ្នក​រាំ ដែល​មាន​ការ​ហ្វឹក​ហ្វាត់​យ៉ាង​ស្ទាត់​ជំនាញ។

ប៉ុន្តែ បើទោះជាសប្បាយប្លែកអារម្មណ៍ និងពោរពេញដោយការចាប់អារម្មណ៍ ពីសំណាក់អ្នកដឹងរឿង​ហេតុ​នេះក៏ដោយ តែប្រតិកម្មជាច្រើន ក៏បានកើតឡើងផ្សេងៗគ្នាមកជាមួយដែរ។ ប្រិយមិត្តមួយចំនួន បាន​និយាយ​ថា ជារឿងល្អ តែមួយចំនួនទៀត ដូចជាទៅជ្រុលហួសបន្តិច ហើយអាចនាំឲ្យខូចទំនៀមទំលាប់ខ្មែរ។

និស្សិតស្រីម្នាក់ឈ្មោះ ស្រីល័ក្ខ រៀនឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សសាស្ត្រអង់គ្លេស បាន​ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា វាល្អខ្លាំងណាស់ ដែលយើងអាចធ្វើបានប្លែកយ៉ាងនេះ។ ព្រោះថា​មួយ​ជីវិតយើង អាចរៀបការបានតែម្តងទេ ហេតុនេះគួតែបង្កើតអ្វីឲ្យជាចំណីអារម្មណ៍ ដែលមិនអាចបំភ្លេចបាន ហើយយើងនឹងចងចាំអនុសាវរីយ៍ មួយនេះបានមួយជីវិតក្នុងជីវិតអាពាហ៍ពីពាហ៍របស់យើង

ផ្ទុយទៅវិញ នៅក្នុងបណ្តាញសង្គម ជាពិសេសអ្នកប្រើប្រាស់ហ្វេសប៊ុក ជាយុវជន បានសរសេររិះគន់ថា ធ្វើ​បែបនេះមិនល្អទេ នាំឲ្យខូចទំនៀមទម្លាប់ខ្មែរ ព្រោះខ្មែរមិនដែលមានកូនស្រី ដែលចេះរាំញាក់ក្រវី យ៉ាងដូច្នេះ​ឡើយ។ មតិមួយនោះ បានលើកឡើងថា៖ «ខ្មែរមានតែប្រពៃណី ដែលទន់ភ្លន់សុភាពរាសាប៉ុណ្ណោះ ខូច​ប្រពៃណីខ្មែរអស់ហើយ គាត់រាំអញ្ចឹង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...