សម្លៀកបំពាក់កីឡា វ៉ារៀស្ពត ហ៊ានថ្លៃ៣០លានផោន ដើម្បីម៉ែនញូចេញពី ណៃ
ក្រុមហ៊ុនណៃ (Nike) និង វ៉ារៀស្ពត (Warrior Sports) កំពុងតែធ្វើសង្គ្រាមដេញថ្លៃគ្នា ខណៈពេលដែលក្រុមហ៊ុន ផលិតសំលៀកបំពាក់កីឡា របស់អាមេរិកទាំង២នេះ ចង់បានសិទ្ធក្លាយជាអ្នកផលិតសំលៀកបំពាក់ ឲ្យម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅកាត់ថា «ម៉ែនញូ»។
បច្ចុប្បន្ន ម៉ែនឆេស្ទើ យូណៃធីត កំពុងជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនណៃ ក្នុងកិច្ចព្រមព្រៀងគ្នាក្នុងតម្លៃ ២៣,៥លានផោនក្នុងមួយឆ្នាំ ហើយកិច្ចសន្យានឹងត្រូវបញ្ចប់ នៅរដូវកាល ២០១៤ -២០១៥។
ឌៀលីមែល (Daily Mail) បានរាយការណ៏ថា ក្រុមបីសាចក្រហម មិនចង់បោះបង់ដៃគូចាស់ (ណៃ) [...]