Posts tagged as "Camera"

ហេតុការណ៍​ស្ត្រី​ត្រូវ​រថយន្ដ​កិន​ពីរ​ដង បង្ក​ក្ដី​ក្ដៅ​ក្រហាយ​នៅ​ចិន

ហេតុការណ៍​ស្ត្រី​ត្រូវ​រថយន្ដ​កិន​ពីរ​ដង បង្ក​ក្ដី​ក្ដៅ​ក្រហាយ​នៅ​ចិន

ទិដ្ឋភាព នៅក្នុងវីដេអូ (ដាក់ជូនជាព័ត៌មានខាងក្រោម តែវីដេអូនេះអាចប៉ះពាល់អារម្មណ៍) ដែលថតដោយកាម៉េរ៉ាសុវត្តិភាព នៅនឹងផ្លូវខ្វែង បានបង្កភាព​រន្ធត់​ណាស់! រឿងរ៉ាវ​បានកើតឡើង នៅក្នុងទីក្រុង «Zhumadian» ភាគខាងកើតប្រទេសចិន តាំងពីថ្ងៃទី២១ ខែមេសាកន្លងទៅ តែវីដេអូនៃព្រឹត្តិការណ៍ខាងលើ ទើប​នឹង​ត្រូវ​បាន​​យក​មក​បង្ហោះ នៅតាមបណ្ដាញសង្គមចិន «Webo» កាលពីពេលថ្មីៗនេះ ហើយបានបង្កើត ឲ្យមាន​ការខឹងសម្បារជាទូទៅមួយ ពីសំណាក់ប្រជាជនចិន។

ស្ត្រីម្នាក់បានឆ្លងថ្នល់ នៅលើគំនូសសសម្រាប់អ្នកថ្មើរជើង និងបានឈប់រេរាបន្តិច ដើម្បីរង់ចាំឲ្យរថយន្ដ​ជា​ច្រើន​(នៅខាងមុខនាង)​ទៅផុត។ ប៉ុន្តែរំពេចនោះ ស្ត្រីរូបនេះ​ត្រូវបានរថយន្ដតាស៊ី​មួយគ្រឿង បើកបរក្នុងទិសខាង​ក្រោម​ខ្នង​នាង បុកឲ្យដួលដេកនៅលើដី។ ក្នុងរយៈពេលនេះ ស្ត្រីរងគ្រោះទំនង​ជានៅដឹង​ខ្លួន​នៅឡើយ ប៉ុន្តែ​មិន​អាច​​ងើប​ឡើងវិញបាន (ក្នុងវីដេអូ គេឃើញនាង​បាន​សាកល្បងងើបឡើង​ពីដី)។

[...]
កែម ឡី លើក​ពី​យុទ្ធសាស្រ្ត​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

កែម ឡី លើក​ពី​យុទ្ធសាស្រ្ត​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

រដ្ឋត្រូវរៀបចំវិភាគមុខងារ ភារកិច្ចស្ថាប័ននីមួយៗ និងរៀបចំនិងអនុវត្តន៍តារាងតួនាទី និងភារៈកិច្ចឲ្យ​បាន​ត្រឹម​ត្រូវ។ លើសពីនេះទៅទៀត សេវាកម្មទាំងអស់ រួមទាំងធ្វើលិខិតឆ្លងដែន សុំបើកអាជីវកម្ម សេវាពន្ធដា សេវា​នានា ត្រូវវិមជ្ឈការដល់មូលដ្ឋានឃុំ សង្កាត់ទាំងស្រុង។ យុទ្ធសាស្រ្តនេះ ធ្វើឲ្យក្រសួងនីមួយៗ ផ្តោតលើ​ការ​ដាក់ពង្រាយ មន្ត្រីរបស់ខ្លួនដល់មូលដ្ឋាន និងរួមចំណែកកាត់បន្ថយ ការរស់នៅកកផ្តុំតែទីក្រុង និងកាត់​បន្ថយ​ការកកស្ទះ ចរាចរណ៍បានច្រើន។ នេះជាលើកឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី នៅក្នុង​យុទ្ធសាស្ត្រ​មួយ ដើម្បីជួយដល់ការកាត់បន្ថយ ការកកស្ទះនៅរាជធានីភ្នំពេញ។

សរសេររៀបរាប់ឲ្យដឹង នៅលើទំព័រហ្វេសប៊ុកផ្លូវការ លោក កែម ឡី បានសរសេរបន្តថា ការរៀបចំរចនាសម្ព័ន្ធ​វិនិយោគ និងវិមជ្ឈការធនធាន រៀបចំគោលនយោបាយ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស់ឯកជន និង​សាធារណៈ ជាពិសេសសាកលវិទ្យាល័យធំៗ [...]

រថយន្តស៊ិនទ្រីពន្លះជាមួយម៉ូតូ ស្លាប់១នាក់

រថយន្តស៊ិនទ្រីពន្លះជាមួយម៉ូតូ ស្លាប់១នាក់

ហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ បានកើតឡើង នៅវេលាម៉ោង ១៣ និង ៤០ រសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវ២៧១ ក្បែរនឹងវិទ្យាល័យ ជាស៊ីមសាមគ្គី ដែលស្ថិតនៅក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រជាធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យនិស្សិតម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស៊ិនទ្រីបានបើកបរនៅតាមផ្លូវ ២៧១ ទិសដៅ ពីកើត​ទៅ​លិច ចំណែកឯនិស្សិតជាម្ចាស់ម៉ូតូវិញ បានជិះម៉ូតូពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុ ជន​រង​គ្រោះ​បានជិះម៉ូតូឆ្លងថ្នល់ តែក៏ជ្រុលចង្កួច ទៅប៉ះជាមួយរថយន្តខាងលើ ហើយដួលរបូតមួក សុវត្ថិភាពចេញ បោក​ក្បាលស្លាប់ភ្លាមៗ នៅកន្លែង។

ជនរងគ្រោះ មានឈ្មោះ អ៊ុន ប៊ុនទិត្យា មានអាយុ ២៧ឆ្នាំ ជានិស្សិតស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម។ ម៉ូតូរបស់យុវនិស្សិតរូបនេះ ប្រភេទ វេវ ពណ៍ខ្មៅមាន ស្លាកលេខ [...]

វិធី​ពិសេស​សម្រាប់​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍ នៅ​រ៉ូស្ស៊ី

នៅលើដងវិថីដ៏តូចមួយ នៅក្នុងប្រទេសរ៉ូស្ស៊ី វិធីដោះស្រាយ នៃការកកស្ទះចរាចរណ៍មួយ (ដោយសារ​រថយន្ដ​មួយ ខូចនៅកណ្ដាលផ្លូវ) ត្រូវបានថតជាប់ ជាវីដេអូ ហើយយកមកបង្ហោះ នៅលើគេហទំព័រយូធូប ធ្វើឲ្យ​អ្នក​ទស្សនា មិនផ្ទុះសំណើចមិនបាន។ ផ្ទុះសំណើច ហើយហួសចិត្ត ព្រោះការគេចចេញ ពីការកកស្ទះនេះ ជា​ការ​ហោះ​ចេញ ពីកន្លែងកើតហេតុយ៉ាងស្រួល។

ប៉ុន្តែតាមពិតទៅ រូបភាពនេះ ត្រូវបានថតដោយ ម៉ាស៊ីនថតហោះហើរមួយ ដាក់នៅខាងមុខរថយន្ដ។ នៅ​ពេល​ដែល​រថយន្ដ បានមកដល់កន្លែងកកស្ទះ ម៉ាស៊ីនថតនេះ ត្រូវបានបញ្ជាឲ្យហោះឡើង ដែលមើលទៅ ដូច​ជា...៕

Lily ម៉ាស៊ីន​ថត​វីដេអូ​​ពី​អាកាស​ដំបូង​គេ ដែល​ហោះ​តាម​ថត​ម្ចាស់

អ្នកណាក៏បានស្គាល់ដែរ តាំងពីប៉ុន្មានឆ្នាំមុន ពីម៉ាស៊ីនថតវីដេអូដ៏តូចៗ របស់ GoPro ដែលបានចូលខ្លួន មកធ្វើបដិវត្តន៍ បង្កើត​នូវម៉ាស៊ីនថតសម័យថ្មី ដែលមានរាងតូច សម្រាប់ប្រើប្រាស់ជាមួយ ពិភពកីឡា។ ប៉ុន្តែ នៅក្នុងពេលខាងមុខនេះ ម៉ាស៊ីន​ថតវីដេអូ «លីលី» ដែលចេះហោះ ដេញតាមថតម្ចាស់របស់វា នឹងពិតជាចូលខ្លួន មកធ្វើបដិវត្តន៍ ជម្រុះម៉ាស៊ីន​ថត​ធំៗ ដែលកំពុងប្រើបច្ចេកវិទ្យា ដ៏ស្មុគ្រស្មាញ ដើម្បីឲ្យគេ អាចតាមថតអ្វីមួយ ជាពិសេស នៅក្នុងការប្រើប្រាស់ ជាលក្ខណៈ​ឯកជន ឬគ្រួសារ។

ធ្វើយ៉ាងម៉េច ទើបវាហោះដេញតាមថតម្ចាស់វា?

ម៉ាស៊ីនថត លីលី នេះ នឹងហោះដេញតាមថត ជាស្វ័យប្រវត្តិ នូវម្ចាស់របស់វា ឬនរណាក៏ដោយ ដែលពាក់«ប្រអប់ទទួល​រលក​សញ្ញា» នៅនឹងដៃ ឬនិយាយឲ្យខ្លី ដាក់«ប្រអប់»នេះ​ជាប់នឹងខ្លួន។ ប្រអប់ទទួលរលកសញ្ញានេះ ត្រូវបានបង្កើតឡើង យ៉ាងពិសេស ជាមួយនឹងម៉ាស៊ីនថត និងអាច​ប្រើដាក់ចូល ក្នុងកងដៃពិសេសមួយទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...