Lily ម៉ាស៊ីន​ថត​វីដេអូ​​ពី​អាកាស​ដំបូង​គេ ដែល​ហោះ​តាម​ថត​ម្ចាស់

ក្រុមនិស្សិត មកពីវិទ្យាស្ថាន UC Berkeley robotics បានប្រកាសឲ្យដឹង ពីការចេញលក់ ក្នុងរដូវស្លឹកឈើធ្លាក់ខាងមុខ ពី​ម៉ាស៊ីន​ថតវីដេអូ បង្ហោះលើអាកាសមួយ ឈ្មោះ លីលី (Lily) ដែលចេះហោះ ដេញតាមថតម្ចាស់របស់វា។ បច្ចេកវិទ្យា​ដំបូង​គេនេះ ទើបនឹងរកឃើញ ដោយក្រុមនិស្សិតទាំងនោះ។
ម៉ាស៊ីន​ថតវីដេអូ បង្ហោះលើអាកាស ឈ្មោះ លីលី ដែលចេះហោះ ដេញតាមថតម្ចាស់របស់វា។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២០ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 23, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកណាក៏បានស្គាល់ដែរ តាំងពីប៉ុន្មានឆ្នាំមុន ពីម៉ាស៊ីនថតវីដេអូដ៏តូចៗ របស់ GoPro ដែលបានចូលខ្លួន មកធ្វើបដិវត្តន៍ បង្កើត​នូវម៉ាស៊ីនថតសម័យថ្មី ដែលមានរាងតូច សម្រាប់ប្រើប្រាស់ជាមួយ ពិភពកីឡា។ ប៉ុន្តែ នៅក្នុងពេលខាងមុខនេះ ម៉ាស៊ីន​ថតវីដេអូ «លីលី» ដែលចេះហោះ ដេញតាមថតម្ចាស់របស់វា នឹងពិតជាចូលខ្លួន មកធ្វើបដិវត្តន៍ ជម្រុះម៉ាស៊ីន​ថត​ធំៗ ដែលកំពុងប្រើបច្ចេកវិទ្យា ដ៏ស្មុគ្រស្មាញ ដើម្បីឲ្យគេ អាចតាមថតអ្វីមួយ ជាពិសេស នៅក្នុងការប្រើប្រាស់ ជាលក្ខណៈ​ឯកជន ឬគ្រួសារ។

ធ្វើយ៉ាងម៉េច ទើបវាហោះដេញតាមថតម្ចាស់វា?

ម៉ាស៊ីនថត លីលី នេះ នឹងហោះដេញតាមថត ជាស្វ័យប្រវត្តិ នូវម្ចាស់របស់វា ឬនរណាក៏ដោយ ដែលពាក់«ប្រអប់ទទួល​រលក​សញ្ញា» នៅនឹងដៃ ឬនិយាយឲ្យខ្លី ដាក់«ប្រអប់»នេះ​ជាប់នឹងខ្លួន។ ប្រអប់ទទួលរលកសញ្ញានេះ ត្រូវបានបង្កើតឡើង យ៉ាងពិសេស ជាមួយនឹងម៉ាស៊ីនថត និងអាច​ប្រើដាក់ចូល ក្នុងកងដៃពិសេសមួយទៀត ដើម្បីប្រើប្រាស់ក្នុងទឹកបាន។ ជា​បច្ចេកវិទ្យាមួយ ដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងបច្ចេកវិទ្យា ដែលបំពាក់ឲ្យ មនុស្សយន្ដ Soloshot ដែរ។

ម៉ាស៊ីនថតនេះ មានទំងន់១,៣គីឡូក្រាម និងមានបំពាក់ដោយកង្ហាចំនួន៤ ដែលអាចឲ្យគេបត់បាន់ ដើម្បីរៀបដាក់ចូល ក្នុង​កាបូបស្ពាយ បានយ៉ាងងាយ។ ម៉ាស៊ីនថត លីលី អាចហោះបានកំពស់រវាង ពី១,៧៥ម៉ែត្រ (កំពស់ស្មើនឹងមនុស្សម្នាក់) រហូត​ដល់ ៣០ម៉ែត្រ (កំពស់ស្មើនឹងសត្វស្លាប ហើរក្បែរមនុស្ស) និងអាចប្រើល្បឿន រហូតដ់៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មិន​ត្រឹម​តែ​អាចដំណើរការបាន នៅលើអាកាសទេ ប៉ុន្តែវាក៏អាចដំណើរការបាន ដូចគ្នា នៅក្នុងទឹកដែរ។

ទាក់ទងនឹងបច្ចេកវិទ្យា បំពាក់ជាមួយនឹងកាម៉េរ៉ាវិញ វាមានសមត្ថភាពចាប់រូបភាព បានដល់កម្រិត ១០៨០ Pixels (Full HD) ជាវីដេអូ និង ១២ MegaPixels ជារូបថត។

ចំណុចខ្សោយរបស់ «លីលី» គឺរយៈពេលនៃការប្រើប្រាស់ របស់វា មិនអាចទ្រាំទ្របានយូរឡើយ។ វាអាចថតរូបភាព ជាប់​រហូត បានត្រឹមតែ២០នាទីប៉ុណ្ណោះ ខណៈពេលវេលាបញ្ចូលភ្លើង ត្រូវការរហូតដល់ទៅ២ម៉ោង។ក្នុងវេលានេះ ម៉ាស៊ីនថត «លីលី» អាចបញ្ជាទិញជាមុន (ព្រោះវានៅទាន់ចេញលក់ ជាសាធារណៈនៅឡើយ) បាន ក្នុងតម្លៃ៥១៩ដុល្លា (ប្រមាណ​ជា​៤៦០អ៊ឺរ៉ូ) ដែលជាតម្លៃបញ្ចុះថោកមួយ សម្រាប់រយៈពេលនេះ រហូតដល់ថ្ងៃទី១៥ ខែមិថុនា។ ប៉ុន្តែ នៅក្រោយនេះ ម៉ាស៊ីន​ថត​នឹងមានតម្លៃរហូតដល់ ទៅ៩៩៩ដុល្លា (ឬ៨៨០អ៊ឺរ៉ូ)។ ការដាក់ចេញលក់ ជាសាធារណ​ ត្រូវបានប្រកាសឲ្យដឹងថា នឹង​ចាប់​ផ្ដើម​នៅខែ​កុម្ភះឆ្នាំ២០១៦ខាងមុខ៕

» ទស្សនាវីដេអូបន្ថែម ស្ដីពីការសាកល្បង ម៉ាស៊ីនថតពីលើអាកាសនេះ ក្នុងពេលកន្លងមក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...