អត់មានដៃ តែអាចបាញ់ព្រួយចំងាយជាង២០០ម៉ែត្រ ចំគោលដៅ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 20, 2015
- ប្រធានបទ: ឯកត្តកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅសហរដ្ឋអាមេរិក លោក ម៉ាត ស្ទូចមេន (Matt Stutzman) បានចាប់កំណើតមក យ៉ាងអភ័ព ដោយគ្មានដៃទាំងទ្វេរ មកជាមួយទេ។ ប៉ុន្តែផ្ទុយពីធម្មជាតិឥតមេត្តា លោកបានខិតខំរៀនបាញ់ស្នារ ធ្នូរ ឬព្រួញ ដោយប្រើជើង យ៉ាងស្ទាត់ជំនាញ តាំងពីលោកនៅជាកុមារ រហូតបានក្លាយជា សមាជិកដ៏សំខាន់ម្នាក់ នៅក្នុងក្រុមជម្រើសជាតិអាមេរិក ខាងបាញ់ព្រួញនេះ ទៀតផង។
ត្រឹមតែប៉ុណ្ណេះ នៅមិនទាន់សមល្មមនៅឡើយទេ សម្រាប់លោក ស្ទូចមេន។ ប៉ុន្តែលោក ថែមទាំងបានបំបែកឯកត្តកម្ម ខាងការបាញ់ព្រួញ ចំគោលដៅល្អ ដែលមានចំងាយដល់ទៅ ២១០ម៉ែត្រ បង្កើតភាពកោតស្ងប់ស្ងែង មិនតិចឡើយ នៅក្នុងពិភពលោក។
និយាយឲ្យស៊ីជម្រៅ ជើងទាំងគូរបស់លោក បានក្លាយជាអវៈយវៈជំនួសដៃ ដោយលោកបានប្រើវា យកមកបាញ់ធ្នូរ ព្រួញ ឬយកមកចាប់ចំណីអ្វីផ្សេង ដាក់បញ្ចូលមាត់។ ដូចនៅក្នុងវីដេអូខាងលើ លោក ស្ទូចមេន អង្គុយនៅលើកៅអី ហើយបានប្រើជើងម្ខាង ដើម្បីទាញដងធ្នូរ ជាមួយនឹងប្រដាប់ទាញមួយទៀត ដែលលោកគាបជាប់ រវាងដើមទ្រូវនិងចង្កា។
សូមរំលឹកឡើងវិញ ដែរថា បុរសពិការរូបនេះ បានទទួលបានមេដាយប្រាក់ (ចំណាត់ថ្នាក់លេខពីរ) នៅក្នុងការប្រកួតកីឡាអូឡាំពិក នៃជនពិការ ឆ្នាំ២០១២ នៅរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស៕