វិធីសាស្ត្រទាំង១០ ដើម្បីក្លាយជា យុវវ័យដែលមាន«ភាពជោគជ័យ»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សគ្រប់គ្នា តែងតែចង់បានភាពជោគជ័យ ក្នុងជីវិតរបស់ពួកគេ។ ទោះបីជាអ្នកស្ថិតក្នុងភាព ជាយុវវ័យម្នាក់ក៏ដោយ ក៏អ្នកអាចទទួលបានភាពជោគជ័យទាំងនេះ នៅក្នុងជីវិត ដូចមនុស្សទាំងនោះដែរ។ ហើយវា ក៏មិនមានភាពលំបាក ណាស់ណា រហូតធ្វើមិនកើតទេ។
ចំណុចទាំង១០ នេះ នឹងអាចជួយឲ្យអ្នក ក្លាយទៅ ជាយុវវ័យមួយរូប ដែលទទួលបានជោគជ័យ។
១. ធ្វើបានលទ្ធផលល្អ ក្នុងសាលា៖
ទោះបីជាពេលនេះ មានការធុញទ្រាន់បន្តិចក៏ដោយ ការអប់រំនឹងជួយអ្នកក្លាយទៅជាមនុស្ស មួយរូប ដែលមានប្រយោជន៏សំរាប់សង្គម។ ការទទួលបានភាពឥតខ្ចោះពីសាលាដូចជា ធ្វើ អ្វីៗឲ្យបានល្អ ស្តាប់គ្រូបង្រៀន ធ្វើលំហាត់ ព្យាយាមយកចិត្តទុកដាក់ និងទទួលបានចំណាត់ ថ្នាក់ល្អ។ ធ្វើដូចនេះ នឹងអាចជួយអ្នកឲ្យមានភាពងាយស្រួល ក្នុងការបន្តទៅសិក្សានៅថ្នាក់សាកលវិទ្យាល័យ អនុបណ្ឌិត ឬបណ្ឌិត ដែលនឹងអាចឲ្យអ្នកទទួលបានការងារល្អនាពេល អនាគត។
២. ធ្វើអ្វីដែលល្អ ក្នុងសហគមន៏របស់អ្នក៖
ការងារស្ម័គ្រចិត្តមិនត្រឹមតែជួយឲ្យ សហគមន៏របស់អ្នកមានភាពរីកចំរើននោះទេ វាថែមទាំង ធ្វើឲ្យអ្នកសប្បាយចិត្តទៀតផង។ តាមការស្រាវជ្រាវបង្ហាញថា អ្នកធ្លាប់ធ្វើការស្ម័គ្រចិត្ត មាន ទឹកចិត្តតស៊ូ និងមិនងាយបាក់ទឹកចិត្ត ជាងអ្នកដែលមិនធ្លាប់ធ្វើ។ ស្វែងរកឳកាសការងារស្ម័គ្រ ចិត្ត ដែលអ្នកចាប់អារម្មណ៏មកធ្វើ។ ឧទាហរណ៏៖ បើអ្នកចូលចិត្តពពួកសត្វ អ្នកអាចធ្វើការនៅ សួនសត្វ។ បើអ្នកចូលចិត្តជួយមនុស្ស ធ្វើការនៅតាមភោជនីយដ្ឋានដូចជាធ្វើស៊ុប ឬមុខម្ហូប ផ្សេងៗ។ បើអ្នកស្រលាញ់ និងចង់ជួយថែរក្សារបរិដ្ឋាន អាចធ្វើជាអ្នកដាំដើមឈើ។ នៅពេល ដែលអ្នកជួយដល់អ្នកដទៃ ធ្វើឲ្យអ្នកកាន់តែមានអារម្មណ៏ល្អសំរាប់ខ្លួនឯង។
៣. បង្កើតគោលដៅជីវិតរបស់អ្នក និងធ្វើអ្វីៗសំដៅទៅរកវា៖
ចាប់ផ្តើមគិតពីអាជីព ដែលអ្នកចង់ធ្វើ ប៉ុន្តែត្រូវជ្រើសរើសយកជម្រើសដែលល្អមួយ ដោយ ផ្តោតទៅលើអ្វី ដែលអ្នកចាប់អារម្មណ៏ និងកម្លាំងរបស់អ្នកអាចធ្វើបាន។ នេះអាចជាការងារ ក្នុងជីវិតរបស់អ្នកជារៀងរហូត។ អ្នកក៏អាចធ្វើអ្វីផ្សេងៗ ដែលមិនទាក់ទងទៅនឹងគោលដៅ អាជីពរបស់អ្នកបាន ដូចជាបង្កើនសមត្ថភាពទំនាក់ទំនងក្នុងសង្គម ទទួលបានចំណាត់ថ្នាក់ល្អ ពីសាលា ឬក៏ចូលរួមជាមួយនឹងក្រុមកីឡាជាដើម។ ប្រកួតប្រជែងជាមួយនឹងខ្លួនឯង នោះអ្នក នឹងភ្ញាក់ផ្អើលពីអ្វីៗ ដែលអ្នកទទួលបាន។
៤. កុំធ្វើរឿងអាក្រក់ ឬអំពើខុសច្បាប់ផ្សេងៗ៖
វាអាច ធ្វើឲ្យអនាគតរបស់អ្នកវិនាស។ ដូច្នេះ អ្នកត្រូវជៀសវាង ការជក់បារី ទទួលទានគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំ គ្រឿងញៀន។ បើអ្នកអាចជៀសផុតពី កត្តាទាំងអស់នេះ ក្នុងកំឡុងពេល យុវវ័យរបស់អ្នក នោះអ្នកនឹងមានអនាគតល្អ នឹងអាចទៅដល់ភាពជោគជ័យបាន។
៥. ត្រូវធ្វើល្អដល់ឪពុកម្តាយ និងគ្រូរបស់អ្នក៖
ត្រូវចង់ចាំថា ពួកគាត់ទាំងអស់ សុទ្ធតែចង់ឲ្យអ្នកទទួលបានអ្វីដែលល្អបំផុត។ គោរពគាត់ និង ឲ្យតម្លៃដល់ការណែនាំរបស់ពួកគាត់ ទោះបីជាពេលខ្លះ គាត់មានការច្រឡោតដាក់អ្នកក៏ ដោយ។ ត្រូវចាំទុកថា ពួកគាត់ធ្វើអ្វីៗទាំងអស់ ព្រោះតែគាត់បារម្មណ៏ពីអ្នក និងចង់ឃើញអ្នក មានភាពជោគជ័យក្នុងជីវិត។
៦. មានមិត្តភក្តិល្អៗ ដើម្បីជួយដល់អ្នក៖
មិត្តភក្តិ មានតួនាទីដើម្បីជួយអ្នក ពេលណាអ្នកជួបការលំបាក និងធ្វើឲ្យអ្នកមានលំនឹងក្នុង ជីវិត។ ត្រូវនៅជិតអ្នកណា ដែលធ្វើឲ្យអ្នករីករាយ បង្កើតជាក្រុមដើម្បីជួយគាំទ្រគ្នា ចេះ ស្រលាញ់គ្នា អាចជួយគ្នាឲ្យជោគជ័យក្នុងជីវិត និងសំរេចគោលដៅបាន។ ស្វែងរកមិត្តភក្តិ ពីរ ឬបីនាក់ ដែលតែងតែនៅក្បែរអ្នក និងជាមិត្តល្អរបស់អ្នក ក្នុងពេលសិក្សានៅវិទ្យាល័យ ឬមហាវិទ្យាល័យ។
៧. ធ្វើសកម្មភាពហាត់ប្រាណ៖
ចូលរួមជាមួយនឹងក្រុមកីឡានៅតាមសាលា ឬក្រៅសាលា។ រត់ហាត់ប្រាណជាមួយអ្នកជិត ខាងរបស់អ្នក។ ដើរបណ្តើរឆ្កែដ៏ស្រស់ស្អាតរបស់អ្នកកំសាន្ត។ លេងហែលទឹក លេងបាល់ទាត់ បាល់ទះ ឬក៏ទៅហាត់ប្រាណតាមក្លឹបនានា។ វាជួយឲ្យអ្នកមានអារម្មណ៏ល្អ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ តាមការស្រាវជ្រាវបង្ហាញថា មនុស្សដែលលេងកីឡា ឬហាត់ប្រាណនៅវ័យក្មេង នឹងក្លាយទៅជាយុវវ័យដែលមានសកម្មភាពរស់រវើក។
៨. ធ្វើអ្វីៗ ដែលអ្នកស្រលាញ់៖
រក្សារទំលាប់របស់អ្នកដូចជា ការអាន សរសេរ ច្រៀងរាំ ឬការលេងកីឡាជាដើម។ ពេលវេលា ដែលហួសកន្លងទៅ អ្នកនឹងដឹងថា វាជួយបង្កើន នូវបទពិសោធន៏របស់អ្នក នឹងអាច ជួយដោះស្រាយអ្វីដែលថ្មីៗ។
៩. មានជំនឿលើអ្វីមួយ៖
ចាប់ផ្តើមជឿលើ មូលហេតុអ្វីមួយដូចជា បញ្ហាសង្គម បរិដ្ឋាន ឬក៏សាសនា។ អ្នកនឹងចាប់ផ្តើម មានគំនិត ការយល់ឃើញរបស់ខ្លួនឯង និងមានជំហរច្បាស់លាស់ទៅលើអ្វី ដែលអ្នក ជឿជាក់។
១០. ធ្វើអ្វីៗ ឲ្យអស់ពីសមត្ថភាពដែលអ្នកមាន៖
អ្នកមានវ័យក្មេង ត្រឹមតែមួយរយះពេលខ្លីប៉ុណ្ណោះ ហើយមុនពេលអ្នកដឹងខ្លួន វានឹងចូលដល់ វ័យកណ្តាល។ មានមនុស្សច្រើននិយាយថា «ខ្ញុំស្តាយណាស់ ដែលខ្ញុំមិនបានធ្វើរឿងនេះកាល ពីខ្ញុំនៅក្មេង»។ ដូច្នេះកំឡុងពេលដែលអ្នកនៅក្មេង អ្នកគួរតែធ្វើអ្វី ដែលមានប្រយោជន៏សំរាប់ ខ្លួនឯង និងសង្គមឲ្យអស់លទ្ធភាព។ នោះថ្ងៃក្រោយ អ្នកនឹងពេញចិត្ត នូវលទ្ធផលពីអ្វី ដែលអ្នកបានធ្វើរួច៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ