ជនបទ​កម្ពុជា នៅ​តែ​ក្រីក្រ! បើ​តាម​ទូរទស្សន៍​ហង្សមាស

ខណៈនាយករដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល តែងលើកមិនដាច់ពីមាត់ ថាកម្ពុជាមិន​មាន​ជន​ក្រីក្រ ឬ​មាន​អាត្រា​ជន​ក្រីក្រ តិចបំផុតនោះ ទូរទស្សន៍ក្នុងស្រុកមួយ ដែលតែង​ធ្វើរបាយការណ៍ព័ត៌មាន ជា​ញឹកញាប់ ពី​សង្គម​កម្ពុជា បាន​អះអាង​ថា កម្ពុជានៅមានជនក្រីក្រច្រើននៅឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៤ សីហា២០១៥
  • កែប្រែចុងក្រោយ: August 27, 2015
  • ប្រធានបទ: ភាពក្រីក្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការបង្ហាញ ពីទិដ្ឋភាពពីរខុសគ្នា។ ខណៈទូរទស្សន៍រដ្ឋ (ឬទូរទស្សន៍ ដែលស្និតនឹងរដ្ឋាភិបាល)  រួមនឹង​មន្ត្រី​រដ្ឋាភិបាល តែងបានបង្ហាញពី ទិដ្ឋភាពសម្បូរសម្បាយ រាស្ត្រមានបាយទទួលទាន សឹងតែគ្រប់គ្នានោះ ទូរទស្សន៍​ឯកជនមួយ បានបង្ហាញរូបភាព ពីការនាំអំណាយទៅចែកជូន ជនក្រីក្ររស់នៅជនបទនានា នៅក្នុង​ប្រទេស​កម្ពុជា។ ការចែកអំណោយនោះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក មាស ឫទ្ធី ពិធីករ និង​ជា​អ្នក​សារព័ត៌មាន របស់ទូរទស្សន៍នេះតែម្ដង។

កម្មវិធីផ្សាយព័ត៌មានពេលព្រឹក របស់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥កន្លងមក បាន​បង្ហាញពីរូបភាពនេះ ដែលជារូបភាពដ៏កម្រ និងមិនសូវ ត្រូវបានអនុញ្ញាត ឲ្យចាក់បញ្ចាំងពីមុនមក។ រូបភាព​ចែក​អំណោយលើកទី៤ របស់ក្រុមការងារលោក មាស ឬទ្ធី ហាក់បង្ហាញថា អ្វីដែលជាការលើកឡើង របស់​លោក​នាយក​រដ្ឋមន្រ្តី និងក្រុមមន្ត្រីរដ្ឋាភិបាល មានលក្ខណៈផ្ទុយគ្នាទាំងស្រុង។

ពលរដ្ឋកម្ពុជាភាគច្រើន នៅតែក្រីក្រ...

ក្នុងការចែកអំណោយនេះ បានធ្វើឡើង នៅក្នុងភូមិព្រែកផ្ដៅ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ លោក មាស ឬទ្ធិ បានលើកឡើងថា៖ «ផ្លូវដែលក្រុមការងារយើងខ្ញុំ ចូលទៅចែកអំណោយនោះ មានតែមួយប្រឡោះ​ឡាន។ ងាក​តែបន្តិច គឺធ្លាក់ស្រែតែម្ដង។» ជាមួយនឹងរូបភាព បញ្ចាំងពីផ្ទះស្លឹកមួយ ដែលគ្មានជញ្ជាំងបិតបាំង​ត្រឹម​ត្រូវ​នោះ ពិធីករបានថ្លែងទៀតថា៖ «ខ្ញុំក៏បានធ្វើជញ្ជាំងផ្ទះ ឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង ដោយសារតែផ្ទះរបស់​គាត់​ធ្លុះ​ធ្លាយ ពីមុខពីក្រោយ ឲ្យតែភ្លៀងមកណ្នឹង មិនដឹងទៅរកកន្លែងជ្រក នៅកន្លែងណាទេ»។


» សូមទស្សនាការចែកអំណោយ របស់លោក មាស ឬទ្ធី ដែលផ្សាយ ដោយព័ត៌មានដំណឹងពេលព្រឹក របស់​ទូរទស្សន៍ ហង្សមាស ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...