គ្រូបង្វឹកវាយ ហុកឃី លួចថតសិស្សស្រីស្រាតខោអាវ នៅហូឡង់
សំនុំរឿងនេះ បានផ្ទុះឡើងធ្វើឲ្យកក្រើក ទូទាំងប្រទេសហូឡង់ ព្រោះវាបានប៉ះពាល់ទៅដល់ សមាជិករាជវង្សរបស់ប្រទេសនេះ។ គ្រូបង្វឹក ហុកឃី (ជាកីឡាវាយកូនបាល់កៅស៊ូ លើស្មៅ ឬនៅលើទឹកកក) មួយរូប ត្រូវបានឃាត់ខ្លួន ពីបទបាន«លួចថតវីដេអូ»សិស្សស្រីរបស់ខ្លួន កំពុងផ្លាស់ប្ដូរខោអាវ នៅក្នុងក្លឹប ហុកឃី HGC ដ៏ល្បីឈ្មោះ នាទីក្រុង ឡាអេ។ គ្រូបង្វឹកអាយុ៤៥ឆ្នាំរូបនេះ បានប្រព្រឹត្តិអំពើនេះ តាំងពីជាង៥ឆ្នាំមកហើយ ដោយបានដាក់កាម៉េរ៉ាវីដេអូ យ៉ាងសំងាត់មួយ នៅលើពិដាននៃបន្ទប់ផ្លាស់ខោអាវ របស់សិស្សស្រីៗទាំងនោះ។
ការិយាល័យរាជអាជ្ញា ប្រចាំក្រុងឡាអេ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ថាស ឌីវីឌី ជាច្រើន ត្រូវបានរកឃើញ និងមានផ្ទុករូបភាពលួចថតជាសំងាត់ ពីបន្ទប់ផ្លាស់ខោអាវរបស់សិស្សស្រី។ នៅក្នុងរូបភាពទាំងនោះ គេអាចមើលឃើញថា កូនសិស្សស្រីទាំងនោះ កំពុងដោះដូរខោអាវ និងមួយចំនួនទៀត [...]