ជនដើម្បីបុព្វហេតុមនុស្សធម៌នៅកម្ពុជាមួយរូប បានលាចាកលោក
លោក ហ្សង់-ក្លូដ ប្រនឌី អតីតអ្នកសម្របសម្រួល អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា ក្រុមគ្រូពេទ្យពិភពលោក ប្រចាំនៅកម្ពុជា បានធ្វើមរណភាពហើយ នៅប្រទេសបារាំង ក្នុងអាយុ ៧៣ឆ្នាំរបស់លោក។
លោក ហ្សង់-ក្លូដ ប្រនឌី និងមជ្ឈមណ្ឌលបេះដូងនៅទីក្រុងភ្នំពេញ។
លោក ហ្សង់-ក្លូដ ប្រនឌី (Jean-Claude Prandi) បានបូជាជីវិតចុងក្រោយរបស់លោក សម្រាប់បុព្វហេតុសកម្មភាពមនុស្សធម៌នៅកម្ពុជា។ អ្នកកាសែតបារាំងម្នាក់ឈ្មោះ អាណូ រ៉ូហ្ស៍ (Arnaud Roux) បានលើកយក ប្រវត្តិជីវិតចុងក្រោយរបស់លោកនេះ មកពណ៌នាឡើងវិញ។
លោកបានមកដល់កម្ពុជាដំបូង នៅឆ្នាំ១៩៨៩ សម្រាប់បេសកកម្មរបស់ ក្រុមគ្រូពេទ្យពិភពលោក (MDM) ហើយលោកបានចាប់ផ្ដើម មានឈ្មោះបោះសម្លេងភ្លាមមួយរំពេច [...]