ខៃ ប្រសិទ្ធថានឹងបន្តស្វែងរកមូលនិធីជួយអ្នកក្រីក្រនៅកម្ពុជា
អតីតតារាភាពយន្តល្បីល្បាញអំឡុងទសវត្ស៩០ លោក ខៃ ប្រសិទ្ធ បានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួន ពីប្រទេសអូស្ត្រាលី រួមជាមួយកូនប្រុសរបស់លោក ម៉ៃឃើល ខៃ ដើម្បីសង់ជាអណ្ដូងទឹកស្អាត ដែលអាចសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រ នៅបរិវេណសាលាបឋមសិក្សាប្រាដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បន្ទាប់ពីចំណាយថវិការ ឧបត្ថម្ភសាងអណ្តូងទឹក នៅក្នុងខេត្តសៀមរាបរួចមក កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១៤ លោក ខៃ ប្រសិទ្ធ ក៏បានផ្ដល់អណ្ដូងទឹកស្អាតជាលើកទី២ម្តងទៀត រួមជាមួយមិត្តភក្តិរបស់លោក។ តាមរយៈសារអេឡិចត្រូនិច លោក ខៃ ប្រសិទ្ធ បានឱ្យដឹងថា ការដែលលោកចំណាយថវិកា ជួយជាអណ្តូងដល់ប្រជាពលរដ្ឋ ក្រក្រីនៅតាមជនបទ ព្រោះតែលោកចង់ធ្វើបុណ្យ និងចង់ជួយអ្នកក្រ។
អតីតតារាសម្តែងរូបនេះ បានបន្តថា៖ «បងមើលឃើញការលំបាក បងពិបាកក្នុងចិត្តណាស់»។ បន្ថែមពីលើជំនួយ ជាថវិកាផ្ទាល់ខ្លួន លោក ខៃ ប្រសិទ្ធ ក៏ប្រាប់ដែរថា [...]