Posts tagged as "marathon"

បំបោល​សេះ​ប្រណាំង​ឲ្យ​ខាង​តែ​ឈ្នះ រហូត​របូត​ខោ​ចេញ​កំប៉េះ​គូទ

គ្មានអ្វីអាចមករំខាន នូវជំនក់ចិត្ត ក្នុងការបំបោលសេះ ដោយឆាប់ដល់ទិសដៅ ដើម្បីយកឈ្នះឲ្យបាននោះឡើយ បើ​ទោះ​ជាលោក ប្លេក សាញ ត្រូវរបូតខោ បង្ហាញកំប៉េះគូទ នៅកណ្ដាលឆាកក៏ដោយ។

លោក ប្លេក សាញ បានថ្លែងទាំងសើចក្អាកក្អាយថា៖ «ខ្ញុំបារម្ភច្រើន សម្រាប់ការប្រណាំងសេះមួយនេះ ដែលខ្ញុំចង់​យក​ជ័យជំនះ។ តែខោខ្ញុំ បានចាប់រអិល ធ្លាក់ចេញពីចង្កេះ តាំងពីពេលចាប់ផ្ដើមម្លេះ។ រឿងដែលពិបាកនោះ គឺខ្ញុំមិនអាច​ធ្វើអ្វី​បាន ជាមួយនឹងខោរបស់ខ្ញុំនេះទេ។»

កីឡាករដែលបានបញ្ចាប់ ការប្រកួតរួបនេះ បានបន្តទៀតថា៖ «ខ្ញុំគិតថា មនុស្សម្នានឹងសើច ពីឈុតឆាកឥតព្រៀង​ទុក​នេះ។ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេមិនអាចនិយាយថា ខ្ញុំមិនបានផ្ចង់អារម្មណ៍ នៅក្នុងការបំបោល សេះប្រណាំង​នេះ​ឡើយ។»

បើទោះជាការផ្ចង់អារម្មណ៍ របស់លោក ប្លេក មានខ្លាំង រហូតរបូតខោមិនខ្វល់ យ៉ាងនេះក៏ដោយ តែលោកបានទទួល​ជ័យជំនះ តែត្រឹមចំណាត់លេខពីរប៉ុណ្ណោះ។ [...]

រត់​ប្រណាំង​ជា​មួយ​នឹង​រថភ្លើង​ក្រោម​ដី... អាច​ទៅ​រួច​ឬ​ទេ? (vdo)

រត់​ប្រណាំង​ជា​មួយ​នឹង​រថភ្លើង​ក្រោម​ដី... អាច​ទៅ​រួច​ឬ​ទេ? (vdo)

យុវជនម្នាក់នេះ ឈ្មោះ ជេម ហេពថុនស្ត័ល (James Heptonstall) ជា​អ្នក​រស់នៅ​ក្នុង​រាជធានី​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​សម្រេច​ចិត្ត​រត់​ប្រណាំង នឹង​រថភ្លើង​ក្រោម​ដី​របស់​រាជធានី ដោយ​ចេញ​ដំណើរ​ពី​រថភ្លើង​នេះ ក្នុង​ស្ថានីយ៍​សំចត Mansion House ហើយ​ត្រឡប់​មក​រក​រថភ្លើង​ដដែល នៅ​កន្លែង​ដដែល​វិញ តែ​នៅ​ក្នុង​ស្ថានីយ៍​ឈប់​សំចត​មួយ​ទៀត ឈ្មោះ Cannon Street។ បំណង​របស់​យុវជន គ្មាន​អ្វី​ក្រៅ​ពី​ចង់​ដឹង​ថា តើ​ល្បឿន​​រត់​របស់​ខ្លួន រហ័ស​ដូច​រថភ្លើង​ឬ​ក៏​អត់។

ដូច្នេះសម្រាប់អ្នកដែល​ចូលចិត្ត​ជិះ​រថភ្លើង​ក្រោម​ដី ប្រសិន​បើអ្នកជួបនឹងបញ្ហាដោយចៃដន្យ ហើយរថភ្លើង​បែរជាមិនដើរ ឬដើរដោយល្បឿនយឺតៗនោះ អ្នក​មិន​ត្រូវ​រងចាំ​ទេ។ អ្នកគួតែជ្រើសរើសវិធីសាស្ត្រ ដូចយុវជន ជេម ហេពថុនស្ព័ល ដើម្បីកុំឲ្យខកដំណើរ ហើយ​ក៏​ជា​ការ​ធ្វើ​កីឡា​ផង។

សូមទស្សនាវីដេអូ ដូចតទៅ៖

កីឡាករម៉ូ ហ្វារ៉ា មាន​ចំណូល​២៥​ម៉ឺន​ផោន ពី​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង

កីឡាករម៉ូ ហ្វារ៉ា មាន​ចំណូល​២៥​ម៉ឺន​ផោន ពី​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង

កីឡាករ ម៉ូ ហ្វារ៉ា (Mo Farah) បានវ៉ាផ្តាច់កីឡាការិនី ជេស៊ីកា អេនីស (Jessica Ennis) ដែលមាន ចំណូលច្រើនជាងគេ​នៅក្នុងក្រុមជីប៊ី (Team GB ) ដោយចុះកិច្ចសន្យារត់ ត្រឹមតែពាក់កណ្តាលម៉ារ៉ាតុង ក្នុងទីក្រុងឡុងឆ្នាំនេះ។


កីឡករ ម៉ូ ហ្វារ៉ា ក្នុងពេលយកជ័យជំនះ កាលពីប្រកួតល្បែងអូឡាំពិក ឆ្នាំ២០១២នៅទីក្រុងឡុង។

តារារត់ប្រណាំងរូបនេះ បានទទួលយកប្រាក់ ២៥ម៉ឺនផោន ដោយគ្រាន់តែរត់ រយះចម្ងាយដំបូង ១៣ម៉ៃ នៅថ្ងៃទី២១ ខែ​មេសា។ ហើយគាត់ នឹងទទួលបានកន្លះលាន បន្ថែមទៀត ក្នុងការរត់ចម្ងាយសរុបទាំងអស់ ២៦ម៉ាយ ក្នុងព្រឹត្តិការណ៏​ឆ្នាំ​២០១៤។ សក្តានុពលរបស់គាត់ ដែលបានបង្ហាញក្នុងការប្រកួតអូឡាំពិក ទទួលបានអ្នក«ជួយឧបត្ថម្ភ»បន្ថែមចំនួន ៣.៧​លានផោន។

យើងអាចឃើញកីឡាករម៉ូ វ័យ២៩ឆ្នាំ ដែលកំពុងតែបង្ហាញ [...]

កីឡារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ សំរាប់​ការបរិច្ចាគ

កីឡារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ សំរាប់​ការបរិច្ចាគ

កីឡារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង អន្តរជាតិភ្នំពេញឆ្នាំនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែមិថុនា ទល់មុខ​ព្រះបរម​រាជវាំង ហើយសង្ឃឹមថាឆ្នាំនេះនឹងមានអ្នកចូលរួម ច្រើនជាងឆ្នាំ ២០១២ឆ្នាំមុន។


កីឡាការិនី ពាក់កណ្ដាលម៉ារ៉ាតុង កាលពីឆ្នាំ២០១២។ រូបថត sovannaraphotojournalist.blogspot.com។

សហព័ន្ធកីឡាជាតិបានប្រាប់ដល់សន្និសិទ្ធសារពត៌មានកាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣ ថា «កីឡាម៉ារ៉ាតុងឆ្នាំនេះ មានអ្នកចូលរួមប្រមាណជាង ៥០០០នាក់ ហើយច្រើនជាងឆ្នាំមុន ដែលមានត្រឹមតែ ២៥៥២នាក់»។

កីឡាម៉ារ៉ាតុងឆ្នាំនេះ នឹងជាព្រឹត្តិការណ៏កីឡាប្រចាំឆ្នាំ ដើម្បីបង្អួតបង្ហាញនូវ ភាពប្រិមប្រិយ​នៃរាជធានីភ្នំពេញផង និង ការចូលរួមក្នុងការជួយថែរក្សាបរិដ្ឋានផង។ ជាពិសេស ដើម្បីអបអរសាទរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...