រត់ប្រណាំងជាមួយនឹងរថភ្លើងក្រោមដី... អាចទៅរួចឬទេ? (vdo)
Loading...
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២១ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 21, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនម្នាក់នេះ ឈ្មោះ ជេម ហេពថុនស្ត័ល (James Heptonstall) ជាអ្នករស់នៅក្នុងរាជធានីឡុងដ៍ ប្រទេសអង់គ្លេស បានសម្រេចចិត្តរត់ប្រណាំង នឹងរថភ្លើងក្រោមដីរបស់រាជធានី ដោយចេញដំណើរពីរថភ្លើងនេះ ក្នុងស្ថានីយ៍សំចត Mansion House ហើយត្រឡប់មករករថភ្លើងដដែល នៅកន្លែងដដែលវិញ តែនៅក្នុងស្ថានីយ៍ឈប់សំចតមួយទៀត ឈ្មោះ Cannon Street។ បំណងរបស់យុវជន គ្មានអ្វីក្រៅពីចង់ដឹងថា តើល្បឿនរត់របស់ខ្លួន រហ័សដូចរថភ្លើងឬក៏អត់។
ដូច្នេះសម្រាប់អ្នកដែលចូលចិត្តជិះរថភ្លើងក្រោមដី ប្រសិនបើអ្នកជួបនឹងបញ្ហាដោយចៃដន្យ ហើយរថភ្លើងបែរជាមិនដើរ ឬដើរដោយល្បឿនយឺតៗនោះ អ្នកមិនត្រូវរងចាំទេ។ អ្នកគួតែជ្រើសរើសវិធីសាស្ត្រ ដូចយុវជន ជេម ហេពថុនស្ព័ល ដើម្បីកុំឲ្យខកដំណើរ ហើយក៏ជាការធ្វើកីឡាផង។
សូមទស្សនាវីដេអូ ដូចតទៅ៖