វីដេអូ​បង្ហាញ​ពី​«ស្រោម​អនាម័យ​របស់ស្ត្រី» ត្រូវ​បាន​ហ្វេសប៊ុក​ដក​ចេញ (vdo)

វីដេអូគំនូរជីវចលមួយ ដែលបានបង្ហាញពីស្រោមអនាម័យ របស់ស្ត្រី ត្រូវបានហ្វេសប៊ុកដកចេញពីបណ្ដាញរបស់ខ្លួន។ នេះជាអ្វី ដែលសកលវិទ្យាល័យឈីកាហ្គោ (Chicago) ទើបនឹងដឹង បន្ទាប់ពីបានចុះផ្សាយវីដេអូនេះ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​សកលវិទ្យាល័យ ផ្នែកមួយហៅថា Tea Time and Sex Chats ដែលតែងនិយាយពន្យល់ ពី​សុខភាព​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ។ សម្រាប់​អ្នក​ជំនាញ ការសម្រេចចិត្តរបស់ហ្វេសប៊ុក ជាកំហុសដ៏ធំមួយ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២១ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: ជីវិតស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុអ្វីក៏ «ហ្វេសប៊ុក» បណ្ដាញសង្គមយក្សនៅលើលោកយើងនេះ បែរជាបិទមិនឲ្យវីដេអូនេះ មានជីវិត​នៅ​លើបណ្ដាញរបស់ខ្លួន? តាមពិតទៅ ស្រោមអនាម័យរបស់ស្ត្រី មានគុណប្រយោជន៍ជាច្រើន ដែលធ្វើឲ្យ​មនុស្សជាច្រើន ត្រឡប់យកវាមកនិយាយ ជាពិសេសយ៉ាងហោចណាស់ ក៏វាជាចំណេះដឹងផ្ដល់ទៅឲ្យស្ត្រី ដែលមិនដែលស្គាល់វានោះដែរ។

ស្រោមអនាម័យស្ត្រីនេះ ផ្ដល់នូវការការពារយ៉ាងប្រសើរ និងមានភាពធន់ខ្លាំង ជាងស្រោមអនាម័យ​របស់​បុរស។ ដែគូរស្នេហាតែមួយ អាចប្រើស្រោមអនាម័យនេះ ក្នុងការរួមរ័ក្សច្រើនដងបាន។ មិនត្រឹមតែប៉ុណ្ណោះ ស្រោម​អនាម័យ​ស្ត្រី​នេះ នឹងជួយបុរស មិនឲ្យឆាប់ចេញទឹកកាមនោះថែមទៀត។

ប៉ុន្តែវានៅតែមានគុណវិបត្តិ ជាប់មកជាមួយ។ ក្រៅតែពីរូបរាងមិនសូវគួឲ្យចាប់ចិត្ត និងមានជាតិលំអិល​ច្រើន​ពេកនោះ តម្លៃវាក៏មិនជាថោកដែរ។ តម្លៃដែលបានឲ្យដឹងនៅពេលនេះ ប្រមាណជាង២អ៊ឺរ៉ូ (៣ដុល្លារអាមេរិក ឬ១២០០០រៀល) ដែលសម្រាប់អ្នកមិនសូវមានធនធាន តម្លៃនេះដូចជាថ្លៃបន្តិចហើយ។

ហើយមកដល់​ម៉ោង​នេះ មានតែមន្ទីរពិសោធន៍តែមួយប៉ុណ្ណោះ ដែលបាន​ផលិតស្រោមអនាម័យស្ត្រីនេះ។ ដូច្នេះអ្នក​មិន​ប្រាកដ​ថា ស្រោមនេះនឹងមានដាក់លក់ តាមតម្រូវការបាន​ឬ​យ៉ាងណាទេ។ ជាងនេះទៅទៀត ដោយ​សារ​គេ​មិន​សូវ​ស្គាល់ស្រោមនេះ អញ្ចឹងតម្រូវការទីផ្សារ សម្រាប់​ផលិត​ចេញក៏មិនមានច្រើនដែរ។

ខាងលើនេះ ជាការរៀបរាប់ត្រួសៗ នៃគុណសម្បត្តិនិងគុណវិបត្តិ ដែលគេគួយល់ដឹង ក្នុងការបង្ហាញស្រោម​អនាម័យ មកជាសាធារណៈ។ ដូច្នេះវីដេអូគំនូរជីវចល ដែលត្រូវបានហ្វេសប៊ុកដកចេញនោះ មិនប្រាកដថា បណ្ដាសង្គមយក្សមួយនេះ មានមូលហេតុត្រឹមត្រូវរហូតនោះទេ។ នៅពេលដែលគេមិនសូវដែលនិយាយ​ពី​ស្រោមអនាម័យស្ត្រីនេះ វានឹងក្លាយជារឿងគួឲ្យភ្ញាក់ផ្អើល ប្រៀបដូចនឹងការសម្រេចចិត្តរបស់ហ្វេសប៊ុក។ តែផ្ទុយទៅវិញ បើគេបន្តនិយាយពីស្រោមនេះរហូតនោះ វានឹងក្លាយជារឿងធម្មតា ហើយហ្វេសប៊ុកក៏ងាក​មកទទួលយកវីដេអូនេះវិញ ជាពុំខានឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...