Posts in ‘វិទ្យាសាស្ត្រ’ Category

ចិន​បង្ហោះ​ផ្កាយ​រណប ដើម្បី​«ឃ្លាំ​មើល​ឧស្ម័ន​កាបូនិក»

ចិន​បង្ហោះ​ផ្កាយ​រណប ដើម្បី​«ឃ្លាំ​មើល​ឧស្ម័ន​កាបូនិក»

កាលពីថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសចិនបានបាញ់កាំជ្រួច ផ្កាយរណបដំបូង របស់ខ្លួន ដើម្បីឃ្លាំមើល ការ​បញ្ចេញ​សារជាតិ​ពុល ឬឧស្ម័នកាបូនិក ទៅក្នុង បរិយាកាស។ នេះ បើតាមការផ្សាយឲ្យដឹង របស់​សារព័ត៌មាន​ផ្លូវការ​ ឈ្មោះ​«ចិនថ្មី»។

សារព័ត៌មាន​បានបញ្ជាក់ថា ផ្កាយរណបដ៏ទំនើបរបស់ចិនមួយនេះ នឹងជួយត្រួតពិនិត្យមើល ទៅលើកម្រិត​កាត់​បន្ថយ នៃការបញ្ចេញសារជាតិពុល របស់ ប្រទេស ដទៃទៀត ថាពិតជាបានសមស្រប ដូចដែល​ប្រទេស​ទាំង​នោះ បានផ្ដល់សច្ចាប័នឬទេ។

ប្រទេសចិន ជាប្រទេសទីបី ដែលបានបាញ់កាំជ្រួចផ្កាយរណបប្រភេទនេះ ឡើងទៅក្នុងអាវកាស បន្ទាប់ពី​សហរដ្ឋ​អាមេរិក និងជប៉ុន។ ប៉ុន្តែចិន ជាប្រទេស ទីមួយ ដែលបញ្ចេញឧស្ម័នកាបូនិក មកក្នុង​បរិយាកាស​ច្រើន​ជាង​គេ ក្នុងពិភពលោក។

សារព័ត៌មានផ្លូវការ [...]

មូលហេតុ​នៃ​បឹង​«បាត់​ខ្លួន» ដែល​តែង​បាត់​ខ្លួន​ជា​រៀង​រដូវ​ផ្កា​រីក

នៅមិនឆ្ងាយប៉ុន្មាន ពីក្រុង ព័រឡេន (Portland ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក) បឹង«បាត់ខ្លួន»មួយនេះ តែងបង្កឲ្យមាន​ការចាប់អារម្មណ៍ ពីបណ្ដាជន​ទាំង​ឡាយ ដែលបានស្គាល់វា។ ទឹកបានរីកអស់ នៅរៀងរាល់រដូវផ្ការីក ប៉ុន្តែនៅពេលរដូវ​ធ្លាក់ទឹកកកមកដល់ បឹងចាប់ផ្ដើម​មាន​ទឹកវិញ យ៉ាងពេញពាស។ ករណីនេះ បានបង្កឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ខិតខំស្វែង​យល់ ថាតើមានមូលហេតុអ្វី។

បើតាមលោក ជុត ម៉ាកហ៊ង (Jude McHugh) អ្នកនាំពាក្យឲ្យការិយាល័យគ្រប់គ្រង ឧទ្យានជាតិ វីល្លាម៉េត (Willamette) ទី​កន្លែង​ដែលមានបឹងបាត់ខ្លួននោះ បានឲ្យដឹងថា៖ «បឹងបានបំពេញប្រៀបដោយទឹក នៅចុងរដូវក្ដៅ ដោយសារតែនៅ​ពេល​នោះ មានការហូរនាំទឹក មកយ៉ាងខ្លាំង ហើយបាននៅពេញហៀរដដែល នៅពេញមួយរដូវធ្លាក់ទឹកកក។ ប៉ុន្តែនៅពេល​រដូវ​ផ្កា​រីក បានមកដល់ បឹងបានរីងហួតអស់រលីង ហើយបានក្លាយ ជាវាលល្បប់ដ៏ធំមួយ។»

តាមពិតទៅ ជីវិតភ្លិបភ្លែត របស់បឹង«បាត់ខ្លួន» បានអាស្រ័យទៅនឹង [...]

ការ​ចុះ​ចត​លើ​ផែនដី​«ជិត​បាន​សម្រេច» នៃ​កាំជ្រួច​ផ្កាយ​រណប

ការស្រាវជ្រាវ ដើម្បីឲ្យកាំជ្រួចផ្កាយរណប បានធ្វើឡើង សឹងតែបានសម្រេចទៅហើយ។ នោះជាគម្រោងស្រាវជ្រាវមួយ របស់ក្រុមហ៊ុន Space X របស់អាមេរិក ដើម្បីនាំកាំជ្រួចផ្កាយរណប ឲ្យត្រឡប់មកផែនដីវិញ ហើយធ្វើយ៉ាងណា ឲ្យ​កាំជ្រួច​ទាំងនោះ អាចចុះចតបញ្ឈរ។ ប៉ុន្តែ នៅពេលកាំជ្រួចបានចុះ មកដល់ជិតទូក ដែលដាក់រងចាំទទួលកាំជ្រួច នៅ​កណ្ដាលមហាសមុទ្រនោះ កាំជ្រួចបានរលំ ហើយបានផ្ទុះឡើង។ បញ្ហានេះ ទំនងបណ្ដាលមកពី កាំជ្រួចបានចុះចតវិញ ដោយ​ល្បឿន​លឿនពេក និងមិនបានចំកន្លែង ច្បាស់លាស់។

ការសាកល្បងនេះ បានប្រព្រឹត្តទៅ ជាលើកទី៣ នៅក្នុងឆកសមុទ្រ ផ្លរីដា (Florida) ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក កាល​ពីថ្ងៃអង្គារថ្ងៃទី១៤ ខែមេសាកន្លងទៅ ហើយរូបភាពទើបនឹងបញ្ចេញ ឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះ។

បើទោះជាការសាកល្បង បានទទួលបរាជ័យ ប៉ុន្តែការស្រាវជ្រាវ នៅតែបន្តទៀត ដោយហេតុថា ទីភ្នាក់ងារអវកាស NASA របស់អាមេរិក ចង់កាត់បន្ថយការចំណាយ [...]

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ក្នុងរយៈពេល១០ថ្ងៃ ក្រុមអ្នកអវកាសបានសង្កេតឃើញ ដុំ«ពពក»នេះ បានផ្លាស់ប្ដូររូបរាង និងទំហំរបស់វា។ ប៉ុន្មាន​សប្ដាហ៍បន្ទាប់មក ដុំ«ផ្សែង»ជាលើកទីពីរ បានពន្លេចខ្លួនឡើង ហើយវាមានរូបរាងដូចគ្នា ទៅនឹងដុំ​«ផ្សែង»​​លើកទីមួយដែរ។ ដុំផ្សែង ឬ«ពពក»នេះ បានហោះបណ្ដែតខ្លួន រហូតដល់ព្រំដែន ដែលខ័ណ្ឌចែក​រវាង​លំហ​អវកាស និងលំហព័ទ្ធជុំវិញភពព្រះអង្គារ ដែលមានចំងាយប្រមាណ ពី២០០ ទៅ២៥០គីឡូម៉ែត្រ។ អ្នកនឹង​ឃើញការវិវត្តប្ដូររូបរាងនេះ នៅក្នុងរូបថតខាងក្រោម។

ទិដ្ឋភាពដ៏ចម្លែកនេះ បានបង្កការងើងឆ្ងល់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ រហូតជំរុញឲ្យពួកគេធ្វើការសិក្សា​ស្រាវជ្រាវ​ដោយម៉ត់ចត់ និងធ្វើសេចក្ដីសន្និដ្ឋាន ចុះផ្សាយនៅក្នុងទស្សនាវដ្ដីអ៊ឺរ៉ុបមួយ ឈ្មោះ Nature។ លោកសាស្ត្រាចារ្យ Agustin Sanchez-Lavega ដែលជាអ្នកចាត់ចែង ពីការស្រាវជ្រាវនេះ បានថ្លែងឡើងថា៖ «នៅកំពស់២៥០​គីឡូម៉ែត្រ ពីភពព្រះអង្គារ ការបែងចែករវាងលំហព័ទ្ធជុំវិញភព និងអវកាស [...]

អ្នក​វិទ្យាសាស្ត្រ​ចោទ​ភេសមុទ្រ ថា​ចូល​ចិត្ត​«រំលោភ»​សត្វ​ប៉ាំងហ្គ័ង (vdo)

សកម្មភាពបំពារ​បំពាន​ផ្លូវ​ភេទ បង្ក​ដោយ​ភេ​សមទ្រ ទៅ​លើ​សត្វ​ប៉ាំងហ្គ័ង បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​វិទ្យាសាស្ត្រ នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ បើ​តាម​របាយ​ការណ៍​មួយ ផ្សាយ​ដោយ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា សកម្មភាព​រំលោភ​សេព​សន្ធវៈ​នេះ ទំនង​ជា​ទម្លាប់​តាម​បែប​សភាវៈគតិ នៃ​ពពួក​សត្វ​ភេ​សមុទ្រ ទៅ​លើ​សត្វ​ប៉ាំងហ្គ័ង​ណា ដែល​បាន​ដើរ​កាត់​ពី​មុខ​ពួក​វា។

ក្រុមអ្នកស្រាវជ្រាវ បាន​យក​ករណី​ជា​ច្រើន​មក​បញ្ជាក់ ហើយ​ដែល​ទើប​នឹង​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ នៅ​លើ​កោះ​ម៉ារីយ៉ុង (Marion) ក្នុង​មហា​សមុទ្រ​ឥណ្ឌា (មើល​វីដេអូ​ខាង​ក្រោម)។ សកម្មភាព​ឃ្លាំ​មើល ការ​ចាប់​រំលោភ​នេះ បាន​រៀបចំ​ធ្វើ​តាំង​ពី​ឆ្នាំ​២០០៦​កន្លង​មក​ ធ្វើ​ឲ្យ​គេ​យល់​បាន​ថា វា​មាន​លក្ខណៈ​ជា​ទម្លាប់​របស់​សត្វ​សមុទ្រ​ទាំង​នេះ។ អ្នក​ស្រាវ​ជ្រាវ​មួយ​រូប បាន​ថ្លែង​ឡើង​ថា៖ «បើ​និយាយ​ពី​សង្គម​មនុស្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...