ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ទិដ្ឋភាពដ៏ចម្លែក ដែលត្រូវបានហៅក្នុងពេលនេះ ថាជា«ពពក»នោះ ត្រូវបានរកឃើញជាលើកដំបូង ដោយអ្នកអវកាសជំនាន់ថ្មី កាលពីឆ្នាំ២០១២កន្លងមក ខណៈពេលដែលអ្នកអវកាសរូបនោះ បានដាក់ការឃ្លាំមើលទៅលើភពព្រះអង្គារ។ ប៉ុន្តែនៅពេលនេះ អ្វីដែលអ្នកអវកាសនោះរកឃើញ បានជំរុញឲ្យក្រុមអ្នកវិទ្យសាស្ត្រធំៗ យកមកសិក្សាស្រាវជ្រាវ យ៉ាងម៉ត់ចត់។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី១៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 19, 2015
  • ប្រធានបទ: អវកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេល១០ថ្ងៃ ក្រុមអ្នកអវកាសបានសង្កេតឃើញ ដុំ«ពពក»នេះ បានផ្លាស់ប្ដូររូបរាង និងទំហំរបស់វា។ ប៉ុន្មាន​សប្ដាហ៍បន្ទាប់មក ដុំ«ផ្សែង»ជាលើកទីពីរ បានពន្លេចខ្លួនឡើង ហើយវាមានរូបរាងដូចគ្នា ទៅនឹងដុំ​«ផ្សែង»​​លើកទីមួយដែរ។ ដុំផ្សែង ឬ«ពពក»នេះ បានហោះបណ្ដែតខ្លួន រហូតដល់ព្រំដែន ដែលខ័ណ្ឌចែក​រវាង​លំហ​អវកាស និងលំហព័ទ្ធជុំវិញភពព្រះអង្គារ ដែលមានចំងាយប្រមាណ ពី២០០ ទៅ២៥០គីឡូម៉ែត្រ។ អ្នកនឹង​ឃើញការវិវត្តប្ដូររូបរាងនេះ នៅក្នុងរូបថតខាងក្រោម។

ទិដ្ឋភាពដ៏ចម្លែកនេះ បានបង្កការងើងឆ្ងល់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ រហូតជំរុញឲ្យពួកគេធ្វើការសិក្សា​ស្រាវជ្រាវ​ដោយម៉ត់ចត់ និងធ្វើសេចក្ដីសន្និដ្ឋាន ចុះផ្សាយនៅក្នុងទស្សនាវដ្ដីអ៊ឺរ៉ុបមួយ ឈ្មោះ Nature។ លោកសាស្ត្រាចារ្យ Agustin Sanchez-Lavega ដែលជាអ្នកចាត់ចែង ពីការស្រាវជ្រាវនេះ បានថ្លែងឡើងថា៖ «នៅកំពស់២៥០​គីឡូម៉ែត្រ ពីភពព្រះអង្គារ ការបែងចែករវាងលំហព័ទ្ធជុំវិញភព និងអវកាស មានសភាពស្តួចស្ដើង សឹងតែមើល​មិនឃើញផង។ ដូច្នេះករណីដុំពពកនេះ ជារឿងមួយដែលមិនអាចស្មានដល់។»

ភ្លាមៗ ដើម្បីពន្យល់ពីមូលហេតុ ដែលធ្វើឲ្យមានដុំពពកទាំងនេះ នៅលើភពព្រះអង្គារនោះ លោកសាស្ត្រាចារ្យ និងក្រុមសិក្សារបស់លោក បានបកស្រាយនូវពីរករណី៖ ទីមួយ ដុំពពកទាំងនេះ អាចជាការពពកចាំងផ្លាត ឬជា​ផ្សែង ដែលហុយចេញពីទឹកកក។ និងទីពីរ អាចជាស្រទាប់ទទួលពន្លឺថ្ងៃរះដំបូង នៅពេលព្រឹកព្រលឹម ដូចគ្នាទៅ​នឹងពេលព្រឹកព្រលឹម នៅលើផែនដីដែរ។

ប៉ុន្តែការពន្យល់នេះ បើសូម្បីតែលោកសាស្ត្រាចារ្យ និងក្រុមអ្នកសិក្សាខ្លួនឯង ក៏ពិបាកនឹងការទទួលយកដែរ។ ពួកគេបានបញ្ជាក់ទៀតថា សេចក្ដីសន្និដ្ឋានទាំងពីរខាងលើ មិនត្រូវជាមួយនឹងទិន្នន័យស្រាវជ្រាវ ដែលក្រុម​អ្នក​វិទ្យាសាស្ត្រមាន ក្នុងពេលបច្ចុប្បន្ន ពីភពព្រះអង្គារនោះទេ។ លោក Bruce Jakosky អវកាសជាតិអាមេរិកាំង​មួយ​រូប នៅក្នុងបេសកម្មរុករកភពព្រះអង្គារ បានថ្លែងថា៖ «និយាយឲ្យពិតទៅ ការបកស្រាយទាំងពីរនេះ ធ្វើឲ្យខ្ញុំមាន​អារម្មណ៍​ខ្វល់ខ្វាយណាស់។ ខ្ញុំមិនយល់ទេ ថាតើហេតុដូចម្ដេច បានជាហេតុការណ៍ ដុំពពកទាំងនេះ អាចកើត​ឡើង ក្នុងទំហំដ៏ធំ សម្រាប់រយៈពេលដ៏យូរមួយ និងនៅកំពស់ដ៏ខ្ពស់បែបនេះ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...