ផ្ទាំង​ថ្ម​អាវកាស​មួយ​ដុំ​ធំ នឹង​ហោះ​មក​ជិត​ផែនដី នៅ​ថ្ងៃ​នេះ

ផ្ទាំងថ្មអាវកាសមួយដុំ នឹងធ្វើដំណើរមកក្បែរផែនដីជាទីបំផុត នៅយប់ថ្ងៃអាទិត្យទី០៧ ខែកញ្ញានេះ (ពេលវេលា​នៅ​ប្រទេស​ ញ៉ូហ្សេឡេន) ត្រូវជាវេលាថ្ងៃត្រង់ថ្ងៃចន្ទទី០៨ ខែកញ្ញា ម៉ោង​នៅ​កម្ពុជា ប៉ុន្តែដុំថ្ម​ដែល​មាន​ទំហំ​ធំ​គួរ​សម​នេះ នឹង​មិន​មក​ប៉ះ​ជា​មួយ​ផែនដី​ទេ។ នេះបើតាមការប្រកាសឲ្យដឹង របស់ទីភ្នាក់ងារអាវកាសអាមេរិក ហៅកាត់ថា Nasa។
រូបជំនួស បង្ហាញផ្ទាំងដុំថ្មអវកាស។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 07, 2014
  • ប្រធានបទ: វិទ្យាសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលាយប់ម៉ោង៧ល្ងាច ម៉ោងនៅបារាំង ត្រូវជាម៉ោង១២ រំលងអាធ្រាតនៅកម្ពុជា ផ្ទាំងថ្មអាវកាសនោះ នឹង​ហោះនៅចម្ងាយប្រមាណជា ៤០ ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីផែនដី ឬបើប្រៀបទៅនឹងចម្ងាយរវាងផែនដី និងភពព្រះចន្ទ មានចម្ងាយលើសគ្នាប្រមាណជា១០ដង។ បើគិតពីទីតាំងនៅពេលវាហោះ មកកៀក​នឹង​ផែនដីជាងគេ ផ្ទាំងដុំថ្មនេះ នឹងហោះមកដល់ពេលយប់ នៅពីលើប្រទេស ញ៉ូហ្សេឡេន នៅយប់ថ្ងៃ​អាទិត្យ​នេះ​ ដែលត្រូវនឹងវេលាថ្ងៃត្រង់ នៅប្រទេសកម្ពុជា។

អ្នកវិទ្យាសាស្ត្របានហៅដុំថ្មអាវកាសនោះថា 2014 RC តែគេបានហៅឈ្មោះវាជាទូទៅ ថាជា «ភិតប៊ូល (Pitbull)»។ នៅអំឡុងពេលវាមកជិតផែនដីនេះ យើងនឹងមិនអាចមើលវាឃើញ ដោយប្រើភ្នែក​ផ្ទាល់​នោះ​ឡើយ។ ផ្ទុយទៅវិញ ដោយសារតែផ្ទាំងដុំថ្ម មានទំហំធំគួរសម (11,5គីឡូម៉ែត្រ ជាអង្កត់ផ្ចិត) អ្នកដែលមាន​កែវយិតវិទ្យាសាស្ត្រធុនមធ្យម នឹងអាចមើលដុំថ្មនេះបាន មិនពិបាកអ្វីទេ។

ដូចជាផ្ទាំងដុំថ្មអាវកាសផ្សេងទៀតដែរ ដុំថ្មអាវកាស 2014 RC អាចនឹងធ្វើដំណើរមកបុកផែនដី។ ទីភ្នាក់ងារ​ណាស្សា បានទាយទុកជាមុនថា ដុំថ្មនេះនឹងត្រឡប់មកវិញ ក្នុងពេលអនាគត ជាមួយនឹងដំណើរវិលជុំ​របស់​ប្រព័ន្ធផ្កាយ និងពិភពមួយទៀត ដែលនៅជាប់នឹងប្រព័ន្ធផ្កាយព្រះអាទិត្យ (ផែនដីរណបឲ្យប្រព័ន្ធ​ព្រះអាទិត្យ) ជាងគេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...