អាមេរិក ឡើងទៅទាត់បាល់ជាមួយ អាល្លឺម៉ង់ នៅក្នុងអាវកាស (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកួតរវាងអាមេរិក និងអាល្លឺម៉ង់ ដើម្បីសម្រេចក្នុងការឡើងទៅកាន់ វគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះ ក៏មានធ្វើឡើងដែរនៅក្នុងលំហរអាវកាសអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា ISS។ នៅទីនោះ អាវកាសយានិកជាតិអាល្លឺម៉ង់ លោក អាឡិចសង់ឌ័រ ហ្គ័រ (Alexander Gerst) បានប្រកួតជាមួយ សហសេវិករបស់ខ្លួនពីរនាក់ទៀត ដែលមកពីអង្គការណាស្សា (Nasa) របស់អាមេរិក ដើម្បីបង្ហាញនូវការចូលរួម ជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនៅលើផែនដី។
ក្រុមកីឡាករបាល់ទាត់ នៅលើអាកាស។ (រូបថតផ្តិតពីវីដេអូ)
បាល់ទាត់ពិភពលោក - នៅក្នុងវីដេអូមួយ ដែលទើបនឹងបានដាក់ផ្សាយ ដោយស្ថាប័នអាវកាសរបស់អ៊ឺរ៉ុប បានឲ្យដឹងថា អាវកាសយានិកជាតិអាល្លឺម៉ង់ លោក អាឡិចសង់ឌ័រ ហ្គ័រ បានពាក់អាវជាកីឡាករអាល្លឺម៉ង់ កំពុងទាត់បាល់ជាមួយ អាវកាសយានិកជាតិអាល្លឺម៉ង់ពីរនាក់ផ្សេងទៀត លោក រ៉េដ៍ វ៉ាយម៉េន (Reid Wiseman) និង ស្ទេវ ស្វនសុន (Steve Swanson)។ ហើយពួកគេបានយកច្រកចេញចូល របស់យានអាវកាស ធ្វើជាកន្លែងទី ដើម្បីទាត់បញ្ចូល។
ដោយប្រើជើងទាត់ យកក្បាលបុកបញ្ជូនបាល់ និងការចាប់បាល់ដោយបង្វិលខ្លួនថយក្រោយ ... រឿងទាំងអស់នេះ ពិបាកឬកម្រនឹងធ្វើឲ្យបានណាស់នៅលើផែនដី ជាពិសេសជាមួយនឹងសកម្មភាពយឺតៗដូច្នេះទៀត។ តែផ្ទុយទៅវិញ អាវកាសយានិកទាំងបីរូប បែរជាបានធ្វើកាយវិការទាំងនេះដោយស្រួល ដោយមិនខ្លាចឈឺ ពេលធ្លាក់មកវិញ។
ទស្សនាការប្រកួតបាន ដូចនៅលើផែនដីដែរ ...
បើទោះជា អាវកាសយានិកទាំងនេះ មានកាលវិភាគរបស់ខ្លួនសែនចង្អៀតយ៉ាងណាក៏ដោយ តែបើតាមទីភ្នាក់ងារ ណាស្សារបស់អាមេរិក បានឲ្យដឹងថា ពួកគេនៅតែមានឱកាស ដើម្បីទស្សនាតាមដាន ការប្រកួតបាល់ទាត់នៅលើផែនដី តាមរយៈម៉ាស៊ីនកំព្យូទ័រ បានជាដរាប៕
សូមទស្សនាវីដេអូ នៃការប្រកួតបាល់ទាត់នេះ នៅលើអាវកាសដូចតទៅ៖