សំនុំរឿងម៉ម សូណង់ដូ៖ នៅក្រៅឃុំ តែជាអ្នកទោស នឹងបទចោទ«ថ្មី»
ប្រធានអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៏ លោក ឃុន លាងម៉េង បានអានសាលដីកាជាសាធារណៈ ប្រកាសម្រេចចោទប្រកាន់លោក ម៉ម សូណង់ដូ ពាក់ពន្ធ័នឹងរឿងព្រៃឈើ និងត្រូវទទួលទោស«ប្រាំឆ្នាំ» ជាផ្លូវការនាព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០១៣នេះ ពី«បទញុះញង់ឲ្យមានការកាប់បំផ្លាញព្រៃឈើ»ដោយខុសច្បាប់។ តែទោសនេះ សាលាឧទ្ធណ៍បានកំណត់ ឲ្យលោកប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ អនុវត្តទោសក្នុងពន្ធនាគារចំនួន៨ខែ ទោសក្រៅពីនេះព្យួរសាកល្បងចំនួន៣ឆ្នាំ។
លោកម៉ម សូណង់ដូ ពេលត្រូវបញ្ជូនត្រឡប់ទៅ ពន្ធនាគារព្រៃសរវិញ នៅថ្ងៃទី១៤ខែមិនានេះ។ MONOROOM.info Photo/ O. Vary។
ទោះជាមានការលើកលែងទោសយ៉ាងដូច្នេះក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ មេធាវី រួមទាំងពីរបស់ជនជាប់ចោទផង បានសម្តែងនូវការមិនសប្បាយចិត្ត [...]