ប្រណាំងម៉ូតូ៖ ឡូរ៉ិនស្ស៊ូ សង្ឃឹមអាចការពារដំណែងជើងឯក
កីឡាករ ជឺច ឡូរ៉ិនស្ស៊ូ (Jorge Lorenzo) របស់អេស្ប៉ាញ ធ្វើបានយ៉ាងល្អក្នុងការប្រកួតការពារដំណែងជើងឯក ម៉ូតូជីភី (MotoGP) ដោយបានឈ្នះការប្រណាំងបើកឆាក នៅលើទីលានប្រណាំងអន្តរជាតិនៃប្រទេសកាតា (Qatar's Losail International Circuit) កាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាករ ជឺច ឡូរ៉ិនស្ស៊ូ បានឈ្នះពានរង្វាន់លើកទី២៤។
អ្នកប្រណាំងឲ្យក្រុមហ៊ុន យ៉ាម៉ាហា (Yamaha) ដែលបានឈ្នះពានរង្វាន់លើកទី២៤ ក្នុងអាជីពរូបនេះ បានបញ្ចប់ក្នុងរយះ-ពេល ៥៩៩០វិនាទី និងនាំមុខមិត្តរួមក្រុម ដែលជាម្ចាស់ជើងឯកម៉ូតូជីភី ៧សម័យកាល កីឡាករ វ៉ាឡិនទីណូ រ៉ូស្ស៊ី (Valentino Rossi)។ រីឯអ្នកប្រណាំងឲ្យក្រុមហ៊ុន ហុងដា (Honda) កីឡាករ ម៉ាក ម៉ាកេស (Marc Marquez) បញ្ចប់ទៅ ដោយទទួលបានចំណាត់ថ្នាក់លេខ៣។
កីឡាករ ឡូរ៉ិនស្ស៊ូ [...]