ប្រណាំងម៉ូតូ៖ ឡូរ៉ិនស្ស៊ូ សង្ឃឹម​អាច​ការពារ​ដំណែង​ជើង​ឯក

កីឡាករ ជឺច ឡូរ៉ិនស្ស៊ូ (Jorge Lorenzo) របស់អេស្ប៉ាញ ធ្វើបានយ៉ាងល្អក្នុងការប្រកួតការពារដំណែងជើងឯក ម៉ូតូជីភី (MotoGP) ដោយបានឈ្នះការប្រណាំងបើកឆាក នៅលើទីលានប្រណាំងអន្តរជាតិនៃប្រទេសកាតា (Qatar's Losail International Circuit) កាលពីថ្ងៃអាទិត្យកន្លងទៅ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ជឺច ឡូរ៉ិនស្ស៊ូ (Jorge Lorenzo) របស់អេស្ប៉ាញ ធ្វើបានយ៉ាងល្អក្នុងការប្រកួតការពារដំណែងជើងឯក ម៉ូតូជីភី (MotoGP) ដោយបានឈ្នះការប្រណាំងបើកឆាក នៅលើទីលានប្រណាំងអន្តរជាតិនៃប្រទេសកាតា (Qatar's Losail International Circuit) កាលពីថ្ងៃអាទិត្យកន្លងទៅ។


កីឡាករ ជឺច ឡូរ៉ិនស្ស៊ូ បានឈ្នះពានរង្វាន់លើកទី២៤។

អ្នកប្រណាំងឲ្យក្រុមហ៊ុន យ៉ាម៉ាហា (Yamaha) ដែលបានឈ្នះពានរង្វាន់លើកទី២៤ ក្នុងអាជីពរូបនេះ បានបញ្ចប់ក្នុងរយះ-​ពេល ៥៩៩០វិនាទី និងនាំមុខមិត្តរួមក្រុម ដែលជាម្ចាស់ជើងឯកម៉ូតូជីភី ៧សម័យកាល កីឡាករ វ៉ាឡិនទីណូ រ៉ូស្ស៊ី (Valentino Rossi)។ រីឯអ្នកប្រណាំងឲ្យក្រុមហ៊ុន ហុងដា (Honda) កីឡាករ ម៉ាក ម៉ាកេស (Marc Marquez) បញ្ចប់ទៅ ដោយទទួលបានចំណាត់ថ្នាក់លេខ៣។

កីឡាករ ឡូរ៉ិនស្ស៊ូ បានប្រាប់ដល់ទូរទស្សន៏ ប៊ីប៊ីស៊ី (BBC) ថា «ខ្ញុំបានដឹងថា វាប្រាកដជាមានការលំបាក។ ខ្ញុំរីករាយខ្លាំង​ណាស់ ជាពិសេសបានឃើញកីឡាកររ៉ូស្ស៊ី អាចទទួលបានចំណាត់ថ្នាក់លេខ២ វាពិតជារឿងដ៏ល្អ សំរាប់ក្រុមយ៉ាម៉ាហា»។

អ្នកប្រណាំង រ៉ូស្ស៊ី ដែលធ្វើពុំបានល្អ នៅពេលចាប់ផ្តើមក្នុងការប្រណាំងនោះ បានឡើងវ៉ាផ្តាច់ អ្នកប្រណាំងក្រុមហុងដា ២រូប កីឡាករ ដានី ផិដ្រូសា (Dani Pedrosa) និងកីឡាករ ម៉ាកេស នៅជុំផ្តាច់ព្រ័ត្រ ហើយទទួលបានជោគជ័យ​យ៉ាងឆាប់​រហ័ស។

កីឡាករអ៊ីតាលីរូបនេះ បាននិយាយថា «វាពិតជាអស្ចារ្យខ្លាំងណាស់ ខ្ញុំគិតថា ចំណាត់ថ្នាក់លេខ២ ជាចំណាត់ថ្នាក់​ដែលល្អ​បំផុតសំរាប់ខ្ញុំ ខណៈដែល ឡូរ៉ិនស្ស៊ូ គេធ្វើបានយ៉ាងឥតខ្ចោះថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមានកំហុស នៅពេលចាប់ផ្តើម ជាមួយនឹង​កីឡាករ ផិដ្រូសា។ ចំណាត់ថ្នាក់នេះជាគោលដៅរបស់ខ្ញុំ តាំងពីខែវិច្ឆិកា ឆ្នាំមុន។ ម៉ូតូរបស់ខ្ញុំថ្ងៃនេះ ពិតជាមានភាព​ប្រសើរ​ណាស់ ព្រោះវាគ្មានភាពរអាករអួលដល់ការប្រកួត។»

ទទឹមនឹងជ័យជំនះនៅក្នុងប្រទេសកាតានេះ ក្រុមយ៉ាម៉ាហា បាននាំមុខគេក្នុងការប្រកួត ដែលមាន ៤៥ពិន្ទុ ខណៈដែល​ក្រុមហុងដា មាន២៩ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ២។ ការប្រណាំងបន្ទាប់ នឹងធ្វើឡើងនៅទីលានប្រណាំង នៃប្រទេស​អាមេរិក នៅថ្ងៃទី២១ ខែមេសា ខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...