អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត
លោក រ៉េម៉ុង ដូមេណិច Raymond Domenech អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសបារាំង បានរំពឹងគិតថា ក្រុមជំរើ់សជាតិរបស់ប្រទេសនេះ មានសមត្ថភាព នឹងអាចឈានទៅដល់ យ៉ាងហោចណាស់ ក៏វគ្គ ប្រកួតពាក់កណ្ដលផ្ដាច់ព្រាត់ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ អ៊ឺរ៉ូ២០១២ ។
ដកស្រង់សំដី ដោយកាសែតបារាំង Ouest-France លោក រ៉េម៉ុង ដូមេណិច និយាយដោយមានមោទនភាពថា «ក្រុម បាល់ទាត់របស់ប្រទេសយើង នឹងទៅដល់ យ៉ាងតិចបំផុត ក៏ពាក់កណ្ដាលផ្ដាច់ព្រ័ត!» ហើយគាត់បានរំពឹងយ៉ាងមុតមាំថា [...]