ដីកាកាត់ទោសដ៏ចម្លែក៖ ជនឯកោត្រូវធ្វើសមាហរណកម្មក្នុងសង្គមវិញ
ជនឯកោអាយុ៤៧ឆ្នាំ ដែលរស់នៅក្នុងព្រៃភ្នំក្រំថ្មអស់រយៈពេល ២៧ឆ្នាំ ត្រូវបានតុលាការរកឃើញថាគាត់មានកំហុស ពីបទលួចនិងចោរកម្មគាស់ផ្ទះ។ តែទោសដែលតុលាការបានកាត់ឲ្យជននេះអនុវត្តន៍ មិនមែននៅក្នុងពន្ធនាគារ ឬមណ្ឌលកែប្រែណាមួយនោះទេ ជាទោសដ៏ចម្លែកនិងជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាមេរិក៖ ជនជាប់ចោទត្រូវធ្វើ«សមាហរណកម្ម»ចូលក្នុងសង្គមជាតិវិញ !!!
ជម្រក និងសម្បុកសម្បត្តិរបស់គ្រីស្តូហ្វើរ នៅកណ្ដាលព្រៃ។ (រូបថត Reuters)
ទីក្រុងម៉ុងរ៉េអាល់ - គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បុរសឯកោម្នាក់ អាយុ៤៧ឆ្នាំ ដែលបានរស់នៅអស់រយៈពេល ២៧ឆ្នាំ ក្នុងព្រៃដ៏ធំមួយឈ្មោះ ម៉ែន (Maine ផ្នែកឦសាននៃប្រទេសអាមេរិក) ត្រូវបានតុលាការកាត់ទោសគាត់ នៅដើមសប្ដាហ៍នេះ [...]