បក្សខ្មែរឈប់ក្របដិសេធលទ្ធផលឆ្នោត និងទារឲ្យបោះឆ្នោតឡើងវិញ
គណបក្សមួយទៀត បានប្រកាសបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះ។ គណបក្សនោះ មានឈ្មោះ គណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន ខ្មែរ-អាមេរិកាំងមួយរូប។
លោក ក្រវ៉ាញ ដារ៉ន បានថ្លែងដូច្នេះ តាមរយៈវីដេអូ (video conference) ពីសហរដ្ឋអាមេរិក មកកាន់ទីស្នាក់ការគណបក្សរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយអះអាងពីភាពមិនប្រក្រតី និងគ្មានតម្លាភាព នៅក្នុងការបោះឆ្នោតចុងក្រោយបំផុតនេះ។ លោកបានស្នើសុំបោះឆ្នោតឡើងវិញ ដោយមានសហគមន៍អន្តរជាតិ ចូលរួមត្រួតពិនិត្យ។
លោក ក្រវ៉ាញ ដារ៉ន បានថ្លែងឡើងថា៖ «រដ្ឋាភិបាលផ្តាច់ការ និងភាពឃោរឃៅ បានបង្ហាញឲ្យឃើញថា ក្តីសង្ឃឹម និងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ មិនមានសារៈសំខាន់អ្វី ដល់រដ្ឋាភិបាលកាន់អំណាចនេះទេ។ ការបោះឆ្នោតនេះ មិនមែនជាអ្វី ក្រៅពីជាការក្បត់នឹងឆន្ទះ [...]