ហ៊ុន សែន៖ «ខ្ញុំនឹងចូលរួមកំដរឯ.ឧ នូវគ្រប់ទម្រង់លេង»
បន្ទាប់ពីការផ្ទៀងផ្ទាត់គ្នា នៃផែនទីរបស់ UN និងផែនទីរដ្ឋាភិបាល បញ្ជាក់អះអាង ដោយរដ្ឋាភិបាលខ្លួនឯង ថាមានភាពដូចគ្នានោះ នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានផ្ញើរសារមួយតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ខែសីហា ទៅឲ្យលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ដោយព្រមានមេដឹកនាំគណបក្សប្រឆាំង កុំឲ្យយកបញ្ហាព្រំដែន កម្ពុជា-វៀតណាម ជាល្បែងបោកប្រាសប្រជាជន និងត្រូវ«អប់រំផ្ទៃក្នុងបក្ស» កុំឱយធ្វើសកម្មភាពទុច្ចរិច្ច បំផ្លាញការខិតខំ របស់រដ្ឋាភិបាលលើការងារព្រំដែន ដែលត្រូវបានកំណត់ដោយច្បាប់។
ស្រង់សំណេរនៅក្នុងសារនោះ ដោយសារព័ត៌មានក្នុងស្រុក លោក ហ៊ុន សែន បានប្រើភាសាគម្រាមថា៖ «គ្រប់ទម្រង់លេង និងគ្រប់កាលៈទេសៈ គ្រប់រដូវកាល និងគ្រប់រស់ជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វីង.ជូរចត់) ។ល។ ខ្ញុំកំដរ ឯ.ឧ បានទាំងអស់ ដូចដែលធ្លាប់បានធ្វើចំពោះខ្ញុំកន្លងមក តាំងពី មានស៊ីអត់សែន មានសែនអត់ស៊ី រហូតមកដល់វប្បធម៏សន្ទនា [...]