អាមេរិក៖ ទទួលសំបុត្រផ្ញើរពីចិនក្នុងហិបទំនិញ បរិហារពីការងារបង្ខំ
ជាព្រឹត្តិការណ៍មួយ ដែលតែងតែកើតមានមិនចេះចប់ ក្នុងលោកយើងនេះ។ តែសម្រាប់អ្នកដែលរងនូវការជិះជាន់ ធ្វើបាប គាបសង្កត់ វាជាកត្តាធម្មជាតិ ដែលពួកគាត់ត្រូវតែរកយុទ្ធវិធី ដើម្បីរើបម្រាស់នៅថ្ងៃណាមួយ។
អ្នកស្រី ជូលី ឃេដ អ្នកទទួលសំបុត្រ នៅក្នុងហិបទំនិញ។ រូបថត Randy Rasmussen/The Oregonian។
ជាការផ្ញាក់ផ្អើលមួយ សម្រាប់បុណ្យហាឡូវីន (Halloween) ខណៈដែលសំបុត្រមួយ បានធ្លាក់ទៅក្នុងដៃស្ត្រីជនជាតិ អាមេរិកាំងម្នាក់ និងបានសរសេរហៅរកជំនួយពីសំណាក់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទៅលើពលកម្មខុសច្បាប់ និងដោយបង្ខំក្នុងប្រទេសចិន។ កាសែតចេញប្រចាំថ្ងៃ របស់អាមេរិកមួយឈ្មោះឌឺ អូរ៉េហ្គូនៀន (The Oregonian) បានដឹងទទួលដំណឹងដ៏សោកសៅ ហើយបានធ្វើ