Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

៩​ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

៩​ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

តម្រាជីវិត - ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ទាំង​៩ ដែល​ជួយ​ដល់​លោកអ្នក​មិត្ត​អ្នក​អាន ឲ្យ​កាត់​បន្ថយ​អាការៈ​ខឹង ពេល​ជួប​ប្រទះ​​ព្រឹត្តិការណ៏​នេះ។

១. អ្នកមិនគួរចូលគេង ទាំង​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ

អ្នកជំនាញបានផ្តល់ដំបូន្មានថា អ្នក​មិន​គួរ​ទៅ​គេង នា​ពេល​កំពុង​តែ​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ។ តាម​ការ​សិក្សា​របស់​​ទិនានុប្បវត្តិ​នៃ​វិទ្យាសាស្រ្ត​ណឺរ៉ូ (Journal of Neuroscience) បាន​សរសេរ​ថា ការ​ចូល​ទៅ​គេង នា​ពេល​អ្នក​កំពុង​ខឹង នឹង​​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ងាយ​ស្រួល​ពង្រឹង ឬ​រក្សា អារម្មណ៍​បែប​អវិជ្ជមាន​ទុក ព្រោះ​ការ​គេង​នា​ពេល​ខឹង នឹង​ធ្វើ​ឲ្យ​ខួរ​​ក្បាល​ផ្តិត​យក និង​ចងចាំ​រាល់​ព្រឹត្តិការណ៏​មិន​ល្អ​ទាំង​ឡាយ​ដែល​កើត​មាន ជា​ពិសេស​នា​ពេល​អ្នក​មាន​​អារម្មណ៍​ដិត​​ខ្លាំង ក្នុង​រឿង​អ្វី​មួយ។

[...]
តារា​ភាពយន្ដ​ហូលីវូដ រ៉ូប៊ីន វីល្លៀម ​ធ្វើ​អត្តឃាត​ស្លាប់​ បើ​តាម​អាជ្ញាធរ

តារា​ភាពយន្ដ​ហូលីវូដ រ៉ូប៊ីន វីល្លៀម ​ធ្វើ​អត្តឃាត​ស្លាប់​ បើ​តាម​អាជ្ញាធរ

តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម (Robin Williams) ត្រូវបានគេរកឃើញស្លាប់ ក្នុងអាយុ៦៣ឆ្នាំ នៅក្នុង​លំនៅ​ដ្ឋាន​របស់លោក ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីពាក់រសៀលថ្ងៃចន្ទទី១១ ខែសីហាម្សិលម៉ិញ។ បើតាម​ការ​កត់សម្គាល់នៅនឹងកន្លែង ដោយអាជ្ញាធរបានឲ្យដឹងថា នេះជាករណីធ្វើអត្តឃាត ដោយការអត់ដង្ហើម។


តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម នៅហូលីវូដ។

តារាភាពយន្ដ - នគរបាលប្រចាំតំបន់បានប្រកាស នៅក្នុងសេចក្ដីថ្លែងព័ត៌មានមួយថា៖ «ករណីមរណភាពដ៏​តក់​ស្លុត​មួយ ត្រូវបានប្រកាសឲ្យដឹង នៅម៉ោង១២និង២នាទី ហើយត្រូវបានកំណត់អត្តសញ្ញាណបាន ជាតារាភាពយន្ដ លោក រ៉ូប៊ីន វីល្លៀម អាយុ៦៣ឆ្នាំ ក្នុងលំនៅដ្ឋាននាក្រុង ទៀប៊ូរ៉ុង [...]

អតីត​ស្ដេច​បាល់ទាត់ មារ៉ាដូណា ទះ​កំភ្លៀង​អ្នក​ការសែត (vdo)

អតីត​ស្ដេច​បាល់ទាត់ មារ៉ាដូណា ទះ​កំភ្លៀង​អ្នក​ការសែត (vdo)

អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា (Maradona) ប្រចាំទស្សវត្តន៍ឆ្នាំ៨០ មិនសូវជាគ្មានរឿង ដែលធ្វើឲ្យគេ​មិន​និយាយពីគាត់នោះណាស់។ ប៉ុន្តែលើកនេះ ដើម្បីឲ្យអ្នកសារព័ត៌មាន បាននិយាយពីលោកជាបន្តទៀត តារា​បាល់ទាត់ចូលនិវត្តន៍ជាតិអាហ្សង់ទីន បានព្យាយាមប្រើវិធីសាស្ត្រដ៏ពិសេសមួយ នោះគឺ«ទះកំភ្លៀង»អ្នកការសែត ដើម្បីឲ្យអ្នកការសែតឈប់ដេញដោលលោក ពីរឿងរំខានចិត្ត។


អតីតៈតារាបាល់ទាត់ ម៉ារ៉ាដូណា នៅពេលទះកំភ្លៀងអ្នកការសែត។ (រូបថតផ្តិតពីវីដេអូ)

បាល់ទាត់ - អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា បានត្រឡប់មកជាថ្មី នៅលើទំព័រសារព័ត៌មាននានា ក្នុង​ពិភពលោកឡើងវិញ។ ជាមួយនឹងទម្លាប់របស់លោក ដែលតែងតែធ្វើឲ្យផ្ទុះជាសង្គ្រាមពាក្យសម្ដី [...]

ក្រុង​សៀមរាប ជាប់​លេខ​៧​ប្រចាំ​ឆ្នាំ​២០១៤ ខាង​ការ​រាក់​ទាក់​ទេសចរណ៍

ក្រុង​សៀមរាប ជាប់​លេខ​៧​ប្រចាំ​ឆ្នាំ​២០១៤ ខាង​ការ​រាក់​ទាក់​ទេសចរណ៍

បើទោះទីក្រុងឈប់សំចត​របស់​អ្នក​ទេសចរណ៍ មុន​នឹង​ទៅទស្សនា​តំបន់ប្រាង្គ​ប្រាសាទ​បូរាណ​មួយ​នេះ មិន​មែន​ជា​ទិសដៅ​ខ្លាំង​ជាង​គេ​បង្អស់ ដែល​អ្នក​ទេសចរណ៍​ចង់​មក​ទស្សនា​ក៏​ដោយ តែ​ទីក្រុង​សៀមរាប បាន​ជាប់​ចំណាត់​ថ្នាក់​យ៉ាង​ហោច​ក៏​លេខ​៧ដែរ ពី​ក្នុង​ចំណោម​ទីក្រុង​ទាំង​១១ ដែល​ល្បី​ខាង​រាក់ទាក់​ភ្ញៀវ​ទេសចរណ៍​បាន​ល្អ​​ជាង​គេ ក្នុង​លោក​យើង​នេះ។

ក្នុងចំណាត់ថ្នាក់នោះ គ្មាន​វត្តមាន​របស់​ទីក្រុង​ទេសចរណ៍​សំខាន់ៗ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ឡើយ ហើយ​ចំណាត់​ថ្នាក់​នេះ ក៏​មិន​បាន​លើក​ឡើង​ពី​ទីក្រុង​រាប់​សិប​ផ្សេង​ទៀត នៃ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​នោះ​ដែរ។ ប៉ុន្តែ​បណ្ដា​ជនជាតិ​អាស៊ី គួរ​តែ​មាន​មោទនភាព​ជា​មួយ​នឹង​ប្រជាជន​កម្ពុជា ដោយ​សារ​តែ​ទីក្រុង​សៀមរាប​តែ​មួយ​គត់ ជា​ទីក្រុង​ក្នុង​ទ្វីប​អាស៊ី ដែល​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​មួយ នៅ​ក្នុង​ចំណោម​ទីក្រុង​ទាំង​១១ ដែល​ល្បី​ថា​ចេះ​ទទួល​រាក់ទាក់​ភ្ញៀវ​ទេសចរណ៍ [...]

ព្រះ​ចន្ទ​នៅ​ជុំ​វិញ​ផែនដី នា​យប់​សែន​ក្បាល​ទឹក​ស្អាត​យ៉ាង​ណា? (pic)

ព្រះ​ចន្ទ​នៅ​ជុំ​វិញ​ផែនដី នា​យប់​សែន​ក្បាល​ទឹក​ស្អាត​យ៉ាង​ណា? (pic)

នៅយប់ថ្ងៃអាទិត្យទី១០ ខែសីហានេះ ព្រះចន្ទបានបង្ហាញខ្លួនស្អាត ជាងពេលណាៗទាំងអស់។ បើអ្នកខកខានមិន​បាន​ទស្សនាព្រះចន្ទ ឬក៏អ្នកចង់ដឹងពីសម្ផស្សព្រះចន្ទ ដែលបានរះបង្ហាញខ្លួន​នៅជុំវិញ​ពិភពលោក នៅយប់ថ្ងៃសែន​ក្បាលទឹក ថាល្អ​ស្អាតយ៉ាងណានោះ សូមអញ្ជើញទស្សនារូបភាពពិសេសនានា ដូចខាងក្រោម។


ព្រះចន្ទរះនៅក្បែរនឹងភ្នំទឹកកកមួយ ក្នុងប្រទេសកាហ្សាស្តង់។ (រូបថត Reuters)

ចន្ទរះក្បែរហត្ថា - បើអ្នកជាអ្នកចូលចិត្តគយគន់ព្រះចន្ទ អ្នកនឹងយល់ភ្លាមថា នៅយប់ថ្ងៃអាទិត្យទី១០ ខែសីហានេះ ព្រះចន្ទបានរះពន្លេចខ្លួន ល្អស្អាតស្រស់ត្រចះត្រចង់ ជាងសព្វមួយដង។ នោះ ដោយសារតែព្រះចន្ទបានបង្ហាញខ្លួន​មូលក្រឡង់ ជាមួយនឹងរស្មីភ្លឺច្បាស់ ហើយនៅតំបន់ខ្លះគេមើលឃើញព្រះចន្ទ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...