Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ម៉ាស៊ីន​ប្រតិកម្ម​ខូច(?) ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់ ស្លាប់​៣៩​នាក់​នៅ​អៀរ៉ង់

ម៉ាស៊ីន​ប្រតិកម្ម​ខូច(?) ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់ ស្លាប់​៣៩​នាក់​នៅ​អៀរ៉ង់

យន្ដហោះដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) នៃក្រុមហ៊ុនអាកាសចរណ៍ សេប៉ាហាន អ៊ែរឡាញ (Sepahan Airlines) របស់ប្រទេសអៀរ៉ង់ ជាមួយនឹងអ្នកដំណើរ៤៨នាក់ បានធ្លាក់បោកខ្លួន នៅបន្ទាប់ពី​បានបង្ហើប​ខ្លួន ហោះងើបពីដីបានបន្តិច ពីព្រលានយន្ដហោះ មេរ៉ាបាដ (Mehrabad) នៃរដ្ឋធានីតេអៀរ៉ង់ នៅព្រឹកថ្ងៃទី១០ ខែ​សីហានេះ។ ទូរទស្សន៍ផ្លូវការរបស់រដ្ឋ បានបង្ហាញតុល្យភាពចុងក្រោយ ថាមានមនុស្ស៣៩នាក់ស្លាប់ និង៩នាក់​ផ្សេងទៀត នៅរស់រានមានជីវិត តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ។


បំណែកខ្លួនមួយ របស់យន្ដហោះ បានធ្លាក់នៅលើផ្លូវថ្នល់។ (រូបថត AFP)

ធ្លាក់យន្ដហោះ - យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) បានធ្លាក់បោកខ្លួន នៅកណ្ដាល​សង្កាត់ [...]

ជួប​កូន​ស្រី​វិញ បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមី បំបែក​ជាង​១០​ឆ្នាំ (vdo)

ជួប​កូន​ស្រី​វិញ បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមី បំបែក​ជាង​១០​ឆ្នាំ (vdo)

ទឹកភ្នែកអ្នកស្រី ចាម៉ាឡា បានរមៀលធ្លាក់នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសឥណ្ឌូនេស៊ី ដោយក្ដីរំភើបឥតឧបមា ព្រោះអ្នកស្រីនិងស្វាមីទើបនឹងរកឃើញ ចាន់ណា កូនស្រីពេញជំទង់របស់អ្នកស្រីវិញ ដែលបានបែកព្រាត់ប្រាសគ្នា ក្នុងព្រឹត្តិការណ៍រលកសមុទ្រយក្ស ស៊ូណាមី កាលពីឆ្នាំ២០០៤។


កញ្ញា រ៉ូហាទីល ចាន់ណា (កណ្ដាល) ជួបជាមួយគ្រួសារវិញ។ (រូបថតផ្តិតពីវីដេអូ)

ខ្សែរជីវិត - នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ថ្ងៃដ៏រន្ធត់នៃព្រឹត្តិការណ៍រលកយក្ស ស៊ូណាមី ដែលបានបោកបក់​បំផ្លាញប្រទេសមួយចំនួន នៅអាស៊ីប៉ែកអាគ្នេយ៍ កុមារី រ៉ូហាទីល ចាន់ណា (Raudhatul Jannah) ទើបនឹងមាន​អាយុ​៤ឆ្នាំប៉ុណ្ណោះ។ នាងតូចនិងបងប្រុស ដែលមានអាយុ៧ឆ្នាំ [...]

អូស្ត្រាលី៖ រួម​គ្នា​«លើក»​រថភ្លើង ដើម្បី​សង្គ្រោះ​មនុស្ស​ម្នាក់ (vdo)

អូស្ត្រាលី៖ រួម​គ្នា​«លើក»​រថភ្លើង ដើម្បី​សង្គ្រោះ​មនុស្ស​ម្នាក់ (vdo)

ជាព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ ហើយបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងស្ថានីយ​រថភ្លើង​រត់​លើ​ដី នៃទីក្រុងផើដ (Perth) ភាគខាងលិចនៃប្រទេសអូស្ត្រាលី។ បុរសម្នាក់ជាអ្នកដំណើរ ដែលត្រូវបានរថភ្លើង​គាប​ជាប់​ត្រង់ភ្លៅ បានរួចខ្លួនមកវិញដោយសារកម្លាំងរួមគ្នា រវាងក្រុមមនុស្សជាច្រើន ចាប់លើករថភ្លើងនោះឡើង។


ជនរងគ្រោះជាប់ជើង និងក្រុមមនុស្សលើករថភ្លើង។ (រូបថត twitter)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ពីនេះពីនោះ - លោក ដេវិដ ហ៊ិន (David Hynes) [...]

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

នៅចំពោះការទាត់បញ្ចូលទី ដែលទាត់ដោយកីឡាករអន្តរជាតិ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (Cristiano Ronaldo) តើ​អ្នក​ចាំទីណាមួយ ដែលថាមិនព្រឺរោមនោះ? តែនៅក្នុងវីដេអូនេះ អ្នកនឹងយល់ ពីថ្វីជើងដ៏អស្ចារ្យមួយទៀត របស់កីឡាករ​មកពីប្រទេសព័រទុយហ្គាលរូបនេះ ... តែជាកីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ម្នាក់ផ្សេងទៀត!!!


រូបផ្តិតពីវីដេអូ បង្ហាញពីកីឡាករអន្តរជាតិដ៏ល្បី គ្រីស្ទៀណាដូ រ៉ូណាល់ដូ។

ពីនេះពីនោះ - បើនិយាយពីការទាត់បញ្ចូលទី កំពូលកីឡាករបាល់ទាត់ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ធ្លាប់សម្រេចថ្វីជើង របស់ខ្លួន ដោយទាត់ទម្លាយសំណាញ់របស់គូរប្រកួត រាប់រយគ្រាប់រួចមកហើយ។ ប៉ុន្តែនៅលើកនេះ តារាសម្ដែង 3D នៃកីឡាករអន្តរជាតិ របស់ប្រទេសព័រទុយហ្គាល់ម្នាក់នេះ [...]

បទ​យក​ការណ៍៖ ក្លារ៉ា និង​​កុមារ​កម្ពុជា (vdo)

បទ​យក​ការណ៍៖ ក្លារ៉ា និង​​កុមារ​កម្ពុជា (vdo)

ជាប្រវត្តិនៃការស្រឡាញ់ពេញចិត្ត និងជាសេចក្ដីស្នេហា ដែលបានកើតឡើងរវាងគូរស្វាមីភរិយា ជាជនជាតិបារាំង ហ្សីល-សង់ដ្រា (Gilles - Sandra) និងកុមារកម្ពុជា។ ដំបូងឡើយ ពួកគេមានក្លារ៉ា (Clara) ដែលជាកូនចិញ្ចឹម​របស់​ពួកគេទាំង​ពីរ។  តែក្រោយមក បន្តិចម្ដងៗ សមាគមមួយបានកើតជារូបរាង ដើម្បីជួយទៅដល់កុមារតូចៗទាំងនោះ ដែលធ្វើអោយ​សព្វថ្ងៃនេះ «ផ្ទះក្លារ៉ា» មានកុមារ៤៣នាក់ កំពុងរស់នៅជុំគ្នា យ៉ាងសប្បាយរីករាយ ប្រៀបបាន​នឹង​គ្រួសារតែមួយ។


បន្ទប់ដំណេកមួយ សម្រាប់កុមារ នៅក្នុងផ្ទះក្លារ៉ា។

ជាបទយកការណ៍ សម្រេចស្នាដៃជារូបរាង ដោយលោក ស្តេហ្វាន កាស៊ីណូ (Stéphane Cascino) និងប្រ៊ីស ហ្គីប៊ែរ (Brice Guilbert)។ បទយកការណ៍នេះ ត្រូវបានចាក់ផ្សាយ នៅក្នុងទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...