បារាំង៖ ភាពគ្មានការងារធ្វើនៅតែ«បន្តកើន» នៅត្រីមាសទីមួយឆ្នាំនេះ
តួលេខនៃភាពគ្មានការងារធ្វើ ចេញតែបន្តកើនឡើង នៅរយៈពេលពីឆ្នាំចុងក្រោយនេះ នៅប្រទេសបារាំង។ តួលេខចុងក្រោយ ដែលទើបនឹងត្រូវបានប្រកាស បានកើនមកដល់ ១០,៨% បើគិតមកដល់ត្រីមាសទីមួយនេះ។
បណ្ដាជន បន្តកន្ទុយគ្នា ដើម្បីរកការងារធ្វើ។ (spencer platt/getty images/afp)
វិទ្យាស្ថានជាតិសម្រាប់ការធ្វើស្ថិតិ និងសម្រាប់ការសិក្សាផ្នែកសេដ្ឋកិច្ច (Insee) បានចង្អុលបង្ហាញថា តួលេខនៃភាពគ្មានការងារធ្វើ បានបន្តងើបឡើងទៀត បើប្រៀបធៀបនឹងចុងឆ្នាំមុន ដែលមានតែ១០,៥%នោះ។
ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានសន្យាថានឹងធ្វើឲ្យផ្លាស់ប្ដូរ នូវការបន្ដកើនឡើងនេះ ពីពេលនេះទៅដល់ចុងឆ្នាំនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញសេដ្ឋកិច្ចមួយចំនួន [...]