បារាំង៖ ភាព​គ្មាន​ការងារ​ធ្វើនៅ​តែ​«បន្ត​កើន» នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ

តួលេខនៃភាពគ្មានការងារធ្វើ ចេញតែបន្តកើនឡើង នៅរយៈពេលពីឆ្នាំចុងក្រោយនេះ នៅប្រទេសបារាំង។ តួលេខ​ចុង​ក្រោយ ដែលទើបនឹងត្រូវបានប្រកាស បានកើនមកដល់ ១០,៨% បើគិតមកដល់ត្រីមាសទីមួយនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តួលេខនៃភាពគ្មានការងារធ្វើ ចេញតែបន្តកើនឡើង នៅរយៈពេលពីឆ្នាំចុងក្រោយនេះ នៅប្រទេសបារាំង។ តួលេខ​ចុង​ក្រោយ ដែលទើបនឹងត្រូវបានប្រកាស បានកើនមកដល់ ១០,៨% បើគិតមកដល់ត្រីមាសទីមួយនេះ។


បណ្ដាជន បន្តកន្ទុយគ្នា ដើម្បីរកការងារធ្វើ។ (spencer platt/getty images/afp)

វិទ្យាស្ថានជាតិសម្រាប់ការធ្វើស្ថិតិ និងសម្រាប់ការសិក្សាផ្នែកសេដ្ឋកិច្ច (Insee) បានចង្អុលបង្ហាញថា តួលេខនៃ​ភាព​គ្មាន​ការងារធ្វើ បានបន្តងើបឡើងទៀត បើប្រៀបធៀបនឹងចុងឆ្នាំមុន ដែលមានតែ១០,៥%នោះ។

ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានសន្យាថានឹងធ្វើឲ្យផ្លាស់ប្ដូរ នូវការបន្ដកើនឡើងនេះ ពីពេលនេះទៅដល់ចុងឆ្នាំនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញសេដ្ឋកិច្ចមួយចំនួន បានជឿជាក់ថា ដំណោះ​ស្រាយនឹងមិនអាចធ្វើបាន នៅមុនពាក់កណ្ដាលឆ្នាំក្រោយនោះឡើយ។

សម្រាប់ភ្នាក់ងារស្ថិតិអ៊ឺរ៉ុបមួយទៀត មានឈ្មោះថា អ៊ឺរ៉ូស្ដារ (Eurostat) ដែលមានរបៀបបច្ចេកទេស ក្នុងការធ្វើស្ថិតិ​ដោយ​ឡែកពីបារាំង បានបង្ហាញពីតួលេខមួយទៀតខ្ពស់ជាង និងខុសគ្នាបន្ដិច៖ ១១%។

រហូតមកដល់ពេលនេះ ប្រទេសបារាំងបានជៀសផុត ពីភាពគ្មានការងារធ្វើ ដែលមានចំនួនដ៏លើសលប់មួយ ដូចដែល​ប្រទេសជាប់ភូមិផងរបងជាមួយបានប៉ះពាល់រួចមកហើយ ដូចជាប្រទេសអេស្ប៉ាញជាដើម។ ប៉ុន្តែបញ្ហាសង្គមនេះនឹង​អាចមានសភាពធ្ងន់ធ្ងរជាងនេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចបារាំងកំពុងតែជួបជាថ្មី នូវការធ្លាក់ចុះ ហើយ​ផលិតផល​ក្នុងស្រុកគិតជាតួលេខ ក៏បានធ្លាក់០,២% នៅក្នុងត្រីមាសទីមួយនេះដែរ។

វិទ្យាស្ថានជាតិសម្រាប់ការធ្វើស្ថិតិ និងសម្រាប់ការសិក្សាផ្នែកសេដ្ឋកិច្ច បានបញ្ជាក់ដែរថា តួលេខដែលខ្លួនបានបង្ហាញនេះ នៅមានលក្ខណៈជាការព្រមានទុកជាមុនមួយ៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...