បក្ស GDP ព្រមានពីផល«អវិជ្ជមាន»ដល់ការបោះឆ្នោត
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ហៅកាត់ជាភាសាអង់គ្លេស GDP) ជាគណបក្សនយោបាយដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើប្រតិកម្មនៅថ្ងៃនេះ ជុំវិញវិបត្តិនយោបាយចុងក្រោយ បណ្ដាលមកពីការចាប់ចង មេដឹកនាំគណបក្សនយោបាយទាំងឡាយ នៅមុនរយៈពេល «មិនដល់១០ខែទៀត» ដែលប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។
សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយគណបក្ស នៅមុននេះបន្តិច បានសរសេរឲ្យដឹងថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបរិយាកាសនយោបាយកម្ពុជាបច្ចុប្បន្ន ដែលជះឥទ្ធិពលអវិជ្ជមាន ដល់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ដែលអាចធ្វើឱ្យការបោះឆ្នោតនេះ មិនមានភាពសេរី យុត្តិធម៌ និងភាពទទួលយកបាន ដោយទូលំទូលាយ ពីសហគមន៍ជាតិ និងអន្តរជាតិ»។
គណបក្សរូបសញ្ញាត្រីកោណ ដែលមាននៅខាងក្នុង នូវអក្សរកាត់ គ.ប.ម ជំនួសឲ្យឈ្មោះគណបក្ស បានបន្តទៀតថា៖ [...]