កែម ឡី ថាបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនដូចបក្ស​ប្រជាជន

ភ្លាមៗបន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បានរើសបាន នូវប្រធានបណ្ដោះអាសន្ន របស់ខ្លួនរួច អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សង្គម លោក កែម ឡី ដែលជាអ្នកផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតគណបក្សនេះឡើង បានថ្លែង​អះអាង​ថា គណបក្ស​ថ្មី​មួយ​នេះ មិន​ដូច​គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នោះឡើយ។
កែម ឡី ថាបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនដូចបក្ស​ប្រជាជន
ពីឆ្វេងមកស្ដាំ៖ លោក យ៉េង វីរៈ និងលោក កែម ឡី នៅក្នុងកិច្ចប្រជុំមួយ របស់ក្រុមអង្គការសង្គមស៊ីវិល កាលពីអំឡុងខែមករា ឆ្នាំ២០១៤។ (រូបថត monoROOM.info/ O. Vary)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 03, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«វា​មិន​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ប្រជា​ជន ​គ្រាន់​តែ​ធ្វើ​តាម​ចៅហ្វាយ​របស់​ខ្លួន​ នោះ​ឡើយ» នេះ​ជា​ការថ្លែងអះអាង របស់លោក កែម ឡី ជាមួយសារព័ត៌មានខេមបូឌៀដេល្លី ក្នុងការធ្វើអត្ថាធិប្បាយមួយ ចំពោះ​ការជ្រើសតាំង ក្បាលម៉ាស៊ីនដឹកនាំ ជាបណ្ដោះអាសន្ន នៃគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ហៅកាត់ជា​ភាសា​អង់គ្លេស GDP។

គណបក្សថ្មីនេះ បានធ្វើ​សមាជ ជា​លើក​ដំបូង​របស់​ខ្លួន ​ក្នុង​រាជធានី​ភ្នំពេញ ដែលមានសមាជិកចូលរួម ប្រមាណ​ជា១០៣នាក់ ហើយបាន​​បោះ​​​​​​ឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ទៅលើ​លោក យ៉េង វីរៈ អតីត​ប្រធាន​មជ្ឈ​មណ្ឌល​​អប់រំ​ច្បាប់ ​សម្រាប់​សហគមន៍ ឲ្យធ្វើជា​ប្រធាន​បណ្ដោះ​​​អាសន្ន របស់គណបក្សនេះ។​ ក្រៅពីលោក យ៉េង វីរៈ នៅមានអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ចំនួនពីរនាក់ទៀត ក៏ត្រូវបានសមាជជំហានដំបូងនេះ ជ្រើស​តាំង​ឲ្យធ្វើជាអនុប្រធាន និងជាអគ្គលេខាធិការគណបក្សដែរ។

ដោយឡែក អ្នកដែលធ្លាប់ជាអ្នកផ្ដួចផ្ដើម ចលនានយោបាយថ្មីនេះ មានលោក កែម ឡី អ្នកស្រាវជ្រាវផ្នែក​សង្គម ប្រធាន​ក្រុម​​​​​​តស៊ូ​មតិ​ “ខ្មែរ​ដើម្បី​ខ្មែរ” និងលោក យ៉ង ​​សាំង​កុមារ ​ប្រធាន​អង្គការ​​សេដាកជាដើមនោះ មិនបានចូលរួម នៅក្នុងគណបក្សថ្មីនេះទេ។ តែលោក កែម ឡី បាននិយាយការពារគណបក្សថ្មី នៅក្រោយ​ការជ្រើសតាំងមេដឹកនាំបណ្ដោះអាសន្នថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ មិនដូចគណបក្សប្រជាជន​កម្ពុជា ដែលប្រជាជន គ្រាន់តែធ្វើតាម «ចៅហ្វាយ» របស់ខ្លួននោះឡើយ។

លោក កែម ឡី បានពន្យល់ថា៖ «គ្រប់​គ្នា​អាច​លេង​ល្បែង ​របស់​ខ្លួន​ផ្ទាល់​  ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា ដំណើរ​ការ ​នៃ​ការ​បោះ​ឆ្នោត ​​នៅ​ព្រឹក​នេះ ​គឺ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​យុត្តិធម៌ បើ​ទោះ​ណា​ជា​ខ្ញុំ​មិនមាន​​វត្តមាន​ នៅ​​​ទីនោះ​ក៏ដោយ»។

អ្នកស្រាវជ្រាវផ្នែកសង្គម បាននិយាយទៀតថា នេះគ្រាន់តែជាការបោះឆ្នោត ​ជ្រើស​រើសថ្នាក់ដឹកនាំ ជា​​បណ្ដោះ​អាសន្ន ​ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស ​អាច​ចាប់​ផ្ដើម​​ដំណើរ​ការ ​ចុះ​បញ្ជី​ជាមួយ​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ។ លោក កែម ឡី បានបន្ថែមទៀតថា៖ «ព្រឹក​នេះ ​មិន​មែន​ជា​ការ​បង្កើត​គណបក្ស​ពិត​​ទេ។ នៅ​ពេល​ពួក​គេ​​ប្រមូល​ បាន​​​ឃុំ-សង្កាត់ ​ចំនួន​១០០​នៅ​ចុង​ឆ្នាំនេះ ពួកគេ​ នឹង​ធ្វើ​សមាជ​លើក​ដំបូង​ ហើយ​នៅ​ពេល​នោះ ​នឹង​​មាន​​បេក្ខជន និង​ប្រជាជន​ផ្សេងៗ ​ដែល​អាច​ឈរ​ឈ្មោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...