កែម ឡី ថាបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនដូចបក្សប្រជាជន
«វាមិនដូចគណបក្សប្រជាជនកម្ពុជា ដែលប្រជាជន គ្រាន់តែធ្វើតាមចៅហ្វាយរបស់ខ្លួន នោះឡើយ» នេះជាការថ្លែងអះអាង របស់លោក កែម ឡី ជាមួយសារព័ត៌មានខេមបូឌៀដេល្លី ក្នុងការធ្វើអត្ថាធិប្បាយមួយ ចំពោះការជ្រើសតាំង ក្បាលម៉ាស៊ីនដឹកនាំ ជាបណ្ដោះអាសន្ន នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ជាភាសាអង់គ្លេស GDP។
គណបក្សថ្មីនេះ បានធ្វើសមាជ ជាលើកដំបូងរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ដែលមានសមាជិកចូលរួម ប្រមាណជា១០៣នាក់ ហើយបានបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ទៅលើលោក យ៉េង វីរៈ អតីតប្រធានមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ ឲ្យធ្វើជាប្រធានបណ្ដោះអាសន្ន របស់គណបក្សនេះ។ ក្រៅពីលោក យ៉េង វីរៈ នៅមានអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ចំនួនពីរនាក់ទៀត ក៏ត្រូវបានសមាជជំហានដំបូងនេះ ជ្រើសតាំងឲ្យធ្វើជាអនុប្រធាន និងជាអគ្គលេខាធិការគណបក្សដែរ។
ដោយឡែក [...]