ពូជ​ស្រូវ​«សរីរាង្គ» ផ្តល់​សុខភាព​សម្រាប់​អ្នក​បរិភោគ

សហព័ន្ធអ្នកផលិតស្រូវ«សរីរាង្គ»ថ្នាក់ជាតិ ដែលដឹកនាំដោយអង្គការស៊ីដាក់ បានធ្វើសមាជជាលើកទីពីរ ដើម្បីធ្វើផែនការពង្រឹងការផលិតស្រូវសរីរាង្គ ប្រកបដោយគុណភាព និងស្របតាមស្តង់ដានាំចេញ និងស្តង់ដាក្នុងស្រុក ដែលជាប្រភេទស្រូវធម្មជាតិ មិនប្រើប្រាស់ជីគីមី និងផលិតដោយដៃនៃប្រជាកសិករ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហព័ន្ធអ្នកផលិតស្រូវ«សរីរាង្គ»ថ្នាក់ជាតិ ដែលដឹកនាំដោយអង្គការសេដាក់ បានធ្វើសមាជជាលើកទីពីរ ដើម្បីធ្វើផែនការ​ពង្រឹងការផលិតស្រូវសរីរាង្គ ប្រកបដោយគុណភាព និងស្របតាមស្តង់ដានាំចេញ និងស្តង់ដាក្នុងស្រុក ដែលជា​ប្រភេទ​ស្រូវ​ធម្មជាតិ មិនប្រើប្រាស់ជីគីមី និងផលិតដោយដៃនៃប្រជាកសិករ។


លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក់។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ចង់ឲ្យស្រែយើង ជាស្រែមួយដែលមានបរិដ្ឋានល្អ សុខភាពល្អ បានផលខ្ពស់ ឯអ្នកបរិភោគប្រកប​ដោយ​សុវត្ថិភាព ការធ្វើស្រូវសរីរាង្គ ជាជម្រើសមួយដ៏ប្រសើរបំផុតសម្រាប់យើងទាំងអស់គ្នា» នេះជាការថ្លែងឲ្យដឹង របស់​លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក់ (CEDAC) ក្នុងសមាជលើកទីពីរនេះ ដែលមានអ្នកតំណាងឲ្យ​ក្រុមផលិត​ស្រូវសេរីរាង្គ មកពី៥ខេត្តក្រុម មកចូលរួមប្រមាណជា ៥០នាក់ ។ ជាឱកាសដ៏ប្រសើរមួយ ដែលនឹងអនុញ្ញាតឲ្យអ្នកចូលរួម ទទួលយក​ការ​យល់ដឹងពីបែបបទ នីតិវីធី និងមធ្យោបាយនានា ក្នុងការផលិតស្រូវសរីរាង្គប្រកបដោយគុណភាព និង​បរិមាណ​ខ្ពស់។

លោក យ៉ង សាំងកុមារ បានបញ្ជាក់នូវវិធីបួនយ៉ាង ក្នុងការកែទម្រង់នូវវិធីសាស្រ្តមួយចំនួន តាមរយៈបច្ចេកទេសថ្មី ដើម្បី​ធ្វើ​ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើនប្រាក់ចំនូលដល់ប្រជាកសិករ តាមរយៈការបង្កើនទិនផលស្រូវ ធ្វើការជ្រើសរើសពូជ។ លោកបានបង្ហាញពីលក្ខណៈពិសេស នៃស្រូវសរីរាង្គថា មានការរៀបចំធ្វើដោយយកចិត្តទុកដាក់ដូចជា ការទុកដាក់ ការ​កែឆ្នៃ ការវេចខ្ចប់ មិនមានការប្រើប្រាស់នូវសារធាតុ«គីមី»ទេ ដោយប្រើប្រាស់បច្ចេកទេសតាមលក្ខណៈធម្មជាតិ។ មួយ​ទៀត​ជា​ប្រភេទស្រូវល្អសម្រាប់សុខភាព មិនសូចចំណាយដើមទុនច្រើនក្នុងការផលិត និងធ្វើឲ្យដីមានជីជាតិបានយូរអង្វែង ហើយ​ក៏​ជំរុញឲ្យមានបរិដ្ឋានល្អ ដែលនាំឲ្យសម្បូរត្រី និងកង្កែបជាដើម។

ប្រធានអង្គការ សេដាក់ រូបនេះ បានបន្តថា ពូជស្រូវណាក៏អាចធ្វើជាស្រូវ«សរីរាង្គ»បានដែរ ឯប្រភេទស្រូវដែលត្រូវនាំចេញ អាស្រ័យលើប្រទេសដែលគេចំណូល ភាគច្រើនដូចចាស្រូវ ផ្កាម្លិះ ឬក៏រំដួល និងមានពូជស្រូវ​ជាច្រើនទៀតសម្រាប់ទីផ្សារ​ក្នុង​ស្រុក។

ជាមួយគ្នានេះលោកបានបញ្ជាក់ថា ក្នុងគម្រោង ដែលក្នុងឆ្នាំ២០១២ កន្លងទៅនេះបាននាំចេញទៅក្រៅប្រទេស ចំនូន​១២​កុងទ័រន័រ ដែលស្មើនឹង២៤០តោន ដែលមាន«អង្កសម្រូប»ពាក់បណ្តាល និង«អង្កសម្រិត»ពាក់កណ្តាល។ ក្នុងការនាំចេញ​ទៅក្រៅប្រទេសនេះ លោកបានបន្តរថា មិនបានបំពេញតាមតម្រូវការ នៃការចង់បានរបស់អតិថិជននោះទេ ដូច្នេះសម្រាប់ ឆ្នាំ២០១៣-១០១៥ នេះលោក ដែលជាប្រធានក្រុមការងារ នៃអ្នកផលិតស្រូវសរីរាង្គ គ្រោងនឹងផលិតស្រូវសរីរាង្គ សម្រាប់​ទីផ្សារនាំចេញនឹងបង្កើនឲ្យបាន១៥០០តោន និងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបាន៥០០០តោនទៀត។ លោក​បញ្ជាក់​ថា សម្រាប់ការនាំចេញ អង្កក្នុងមួយតោនមានតម្លៃជាង១២០០ដុល្លាអាមេរិក តាមរយៈការសហការជាមួយក្រុមហ៊ុននានា​ទាំង​ការកិន និងការនាំចេញ។

ទោះជាយ៉ាងណាក៏ដោយ លោកបានត្អូញត្អែរថា មានភាពពិបាកក្នុងការកំណត់ចំនួននៃការនាំចេញ ព្រោះតែប្រជាពលរដ្ឋ​គាត់ជាអ្នកផលិត ដែលចងក្រងជាសហគម មិនមានជាប្រភេទក្រុមហ៊ុននោះទេ។ ប្រធានអង្គការសេដាករូបនេះបញ្ជាក់ថា ការរើសសំរាំងពូជស្រូវមុនពេលដាំដុះ ជាកត្ដាសំខាន់បំផុតចំពោះកសិករ ដើម្បីទទួលបានទិន្នផលស្រូវខ្ពស់ និងលក់ស្រូវ​បានតម្លៃថ្លៃ ។ ការរើសសំរាំងពូជស្រូវ ត្រូវរើសចេញនូវគ្រាប់ស្រូវ ដែលមានគ្រាប់ពេញ និងសុទ្ធល្អយកទៅសាប និងធ្វើការ​ដាំដុះ ។ «កសិករ ត្រូវការចំណាយពេលតែ២ឬ៣ថ្ងៃតែប៉ុណ្ណោះ ដើម្បីធ្វើការរើសសំរាំងពូជស្រូវមុននឹងធ្វើការដាំដុះ ប៉ុន្ដែ​ការ​រើសសំរាំងពូជស្រូវបានល្អនេះ នាំឱ្យកសិករទទួលបានទិន្នផលស្រូវខ្ពស់ពី១០-៣០% និងលក់បានតម្លៃថ្លៃ។»

លោកថាកសិករដែលជាអ្នកផលិត ដល់ពេលរដូវច្រូតកាត់ តែងតែចង់បាននូវសេវាកម្រៃ(លុយ)ភ្លាមៗ ដែលធ្វើឲ្យពួក​គាត់​ផលិតបានមក លក់ទៅឲ្យអតិថិជនផ្សេងទៀត។ លោកបន្តរថា និងបង្កើននូវកម្លាំងផលិតឲ្យបានពីពីរម៉ឺននាក់ ទៅមួយ សែននាក់តាមរយៈនៃការរៀបចំជាសហគមន៍តូចៗ។ លោកបន្តរថាកន្លងមកបានទីផ្សារធំនៅក្រៅប្រទេស ក្នុងការនាំចេញ​នេះគឺ ប្រទេសអាមេរិក ហើយសម្រាប់អាស៊ីមានប្រទេសវៀតណាម។ «សម្រាប់ឆ្នាំក្រោយទៅមុខ យើងនឹងនាំទៅកាន់​ទីផ្សារអ៊ឺរ៉ុប​ជាបន្តរទៀត»។

ប្រជាពលរដ្នម្នាក់មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឈ្មោះ ខៀវ ចាន់ថា បានបញ្ជាក់ថា លោកចាប់អារម្មណ៍​ចូលរួមជាមួយ​សហគមន៏ របស់អង្គការស៊ីដាក់ ក្នុងការផលិតស្រូវសរីរាង្គនេះ។ លោកបន្តរថា ក្រោយពីការចូលរួម លោកបានមកធ្វើការ​សិក្សាពីការផលិត និងការប្រើប្រាស់នូវជីធម្មជាតិ ដែលមិនធ្វើឲ្យដីខូចគុណភាព ឯទឹកក្នុងស្រែអាចឲ្យត្រីរស់នៅបាន ដូច​មុនៗ។ កសិកររូបនេះបន្តរថា ចំណុចសំខាន់នៃស្រូវសរីរាង្គនោះ គឺការកើនឡើងនូវផលិតផល គុណភាព ទីផ្សារនាំចេញ និងទទួលបានប្រាក់កម្រៃខ្ពស់ ដែលធ្វើឲ្យជីវភាពរបស់លោក មានភាពកាន់តែប្រសើរឡើង។

លោកខៀវ ចាន់ថា បន្ថែមថា ក្រោយពេលច្រូតកាត់ លោកបានទុកមួយភាគខ្លះសម្រាប់ហូប និងភាគច្រើននៅសល់ពីហូប យកមកលក់ឲ្យសហគមរបស់អង្គការសេដាក់ ដែលរង់ចាំទទួលស្រាប់។ «ខ្ញុំមិនមានការព្រួយបារម្មណ៍ចំពោះការលក់ដូរទេ ព្រោះមានសហគមជាអ្នកធានាទិញ។ សំខាន់បើយើងផលិតបានច្រើន និងទទួលបានកម្រៃច្រើនដែរ ឯការផលិតនេះទៀត វាអាស្រ័យលើទំហំដីដែលយើងមានដែរ។»

សម្រាប់អ្នកមីង វណ្ណា  ដែលមានទីលំនៅក្នុងទីក្រុងភ្នំពេញវិញ ហើយបានមកទិញអង្ក និងគ្រឿងបរិភោគដទៃទៀត នៅ​អង្គការសេដាក់នេះ បានបង្ហាញថា គ្រូសារអ្នកមីងទាំងមូល បានមកទិញជារាងរាល់ខែ និងមានរយៈពេលមួយឆ្នាំហើយ។ អ្នកមីងបន្តរថា ទោះបីជាមានតម្លៃខ្ពស់ជាងទីផ្សារបន្តិចមែន តែសម្រាប់គុណភាព រស់ជាតិ និងភាពឆ្ងាញ់រក្សាបានដូចកាល​អ្នកមីងនៅពីតូចដែរ។ បើនិយាយពីអង្គវិញ នៅពេលចំអិនវា ឲ្យក្លាយជាបាយហើយនោះ (វា)មានរស់ជាតិផ្អែម ខ្លិនប្រហើរ ឈ្ងុយ និងរក្សាភាពទន់របស់ខ្លួនទោះបីជា«បាយកក»ក៏ដោយ។ អ្នកមីងថា មិនថាតែគ្រួសារអ្នកមីងផ្ទាល់ទេ បងប្អូនសាច់ ញាតិដទៃទៀតក៏បានមកទិញនៅទីនេះដែរ៕

--------------------------------------------
ដោយៈ អ៊ុម វ៉ារី - ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...