អង្គការ ខុមហ្រ្វែល ប្រតិកម្ម​ចំពោះ​«សៀវភៅ​ស»​របស់​គណៈ​រដ្ឋមន្រ្តី

អង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថា ខុមហ្វ្រែល (COMFREL) បានសម្តែងការសោកស្តាយ និងប្រតិកម្មចំពោះសៀវភៅស ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស។ អង្គការខុមហ្វ្រែល បានចាត់ទុកការលើកឡើងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី គឺជាការចោទប្រកាន់ខុសពីការពិត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅ​កាត់តាមភាសាអង់គ្លេសថា ខុមហ្វ្រែល (COMFREL) បានសម្តែងការសោកស្តាយ និងប្រតិកម្មចំពោះសៀវភៅស ដែល​ចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស។ អង្គការខុមហ្វ្រែល បានចាត់ទុក​ការលើកឡើង របស់ទីស្តីការគណៈរដ្ឋមន្រ្តី គឺជាការចោទប្រកាន់ខុសពីការពិត។


ក្រុមមេដឹកនាំសង្គមស៊ីវិល នៅបន្ទប់ស្ថានការណ៍នៃអង្គការខុបហ្វ្រែល ថ្ងៃទី០២ខែកញ្ញា។ (រូបថត MONOROOM.info/O. Vary)

រាជធានីភ្នំពេញ - នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ បានពន្យល់ថា បញ្ហាទឹកខ្មៅជ្រលក់ដៃអាចលាងជ្រះនោះ វាគឺជារឿងពិតដែលបានរកឃើញ តាំងពីមុនពេលបោះឆ្នោតមកម្លេះ ហើយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខ្លួនឯង និងគណបក្សនយោបាយជាដើម ក៏ដឹងឮនិងបានទទួលស្គាល់​អំពីបញ្ហានេះដែរ។ តាមរយៈកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ លោកនាយកប្រតិបត្តិរូបនេះ បានចោទសួរ​ឡើងថា ហេតុអ្វី បានជាគណៈរដ្ឋមន្រ្តី និង គ.ជ.ប ដែលជាស្ថាប័នរបស់រដ្ឋ បង្ហាញព័ត៌មាន«ភូតកុហក»ខុសពីការពិត​ដល់​សាធារណៈជន?

លោក គល់ បញ្ហា បញ្ជាក់ថា៖ «អង្គការខុមហ្វ្រែលមិនមាននិន្នាការនយោបាយ ទៅគណបក្សណាមូយឡើយ យើងគ្រាន់​តែចង់ឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសុច្ចរិតភាព»។

ប្រតិកម្មរបស់អង្គការសង្គមស៊ីវិលមួយនេះ បានធ្វើឡើង បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលកម្ពុជា​តាមរយៈ​អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ បានចេញផ្សាយ «សៀវភៅស» ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភា។ ក្នុងសៀវភៅសនោះ មានការលើកឡើង ពីកលល្បិចគិតទុកជាមុន ដើម្បីបដិសេធលទ្ធផលបោះឆ្នោត របស់គណបក្សសង្រ្គោះជាតិ មានដូចជា៖

១. ការបដិសេធលទ្ធផលមុនបោះឆ្នោត
២. ឧបាយកលចោទប្រកាន់លើនិតិវិធី នៃការចុះឈ្មោះបោះឆ្នោត
៣. ការរើសអើងប្រកាន់ពូជសាសន៍ និង បណ្តុះគំនិតញុះញង់អោយមានគំនិតគុំនុំជាតិសាសន៍
៤. ការបំប៉ោងព័ត៌មានមិនពិត ដោយ COMFRELពាក់ពន្ធ័នឹងទឹកខ្មៅ
៥. ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក យូធូប ទ្វីសធើ ...)
៦. ការប្រកាសបំផ្លើសលទ្ធផលនៃការបោះឆ្នោត
៧. ការព្យាយាមរបស់លោក សម រង្ស៊ី ដើម្បីបដិសេធលទ្ធផលបោះឆ្នោត
៨. ការចោទប្រកាន់ គ.ជ.ប
៩. ការចោទប្រកាន់ចំពោះក្រុមប្រឹក្សាធម្មនុញ្ញ
១០. ការទាមទារអោយមាន ការបង្កើតគណៈកម្មការចម្រុះ ដោយមានការចូលរួមពីភាគីសង្គមស៊ីវិល និង អង្គការ​សហ​ប្រជាជាតិ​ជាដើម។

«សៀវភៅស សៀវភៅលឿង សៀវភៅក្រហមអីក៏ដោយ ...»

ដោយឡែក មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក ហូ វ៉ាន់ ក៏បានអះអាងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ​ដែរថា នៅមុនពេលបោះឆ្នោត អង្គការជាតិនិងអន្តរជាតិជាច្រើន បានស្មើឲ្យមានការកែទម្រង់ គ.ជ.ប និងស្ថាប័នមួយចំនួន​ទៀត។ ហើយបន្ទាប់មក អង្គការទាំងនោះបានរកឃើញភាពមិនប្រក្រតីជាច្រើន ក្នុងកំឡុងពេល និងនៅក្រោយពេល​បោះឆ្នោត។ តែផ្ទុយទៅវិញ រដ្ឋាភិបាលមិ​ន​បានយកចិត្តទុកដាក់ ចំពោះបញ្ហាទាំងនោះទេ ។ លោក ហូ វ៉ាន់ បញ្ជាក់ថា៖ «សៀវភៅស សៀវភៅលឿង សៀវភៅក្រហម​អីក៏ដោយ តែអ្វីដែលសំខាន់គឺការផ្សាយព័ត៌មានពិត ដែលមានការ​ជឿជាក់​ពីប្រជាពលរដ្ឋ»។

ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកសុខ សំអឿន បានពន្យល់ដូចគ្នាថា៖ «អ្វីដែលសំខាន់ គឺវា​អាស្រ័យ​ទៅលើ​ប្រជាពលរដ្ឋ លោកជាអ្នកវិនិច្ឆ័យ»។ តែលោក សុខ សំអឿន ទទួលស្គាល់ថាបញ្ហាមួយចំនួន ថាបានកើតចេញពី​ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនិតិតកាលទី៥នេះ ដូចយ៉ាងទឹកខ្មៅជ្រលក់ដៃ ពិតជាអាចលាងជ្រះពិតប្រាកដ​មែន៕

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...