ចន ច័ន្ទលក្ខិណា ហៅ​អ្នក​រិះគន់ ជា​អ្នក​ជេរ​អាជីព​និង​ផ្កាប់​មុខ

ជាការបង្ហោះលើកទីបី នៅក្នុងសំនុំរឿងតែមួយ របស់តារាសម្ដែង អ្នកនាង ចន ច័ន្ទលក្ខិណា។ ប៉ុន្តែលើកនេះ តារា​រាង​ខ្ពស់​រូបនេះ មិន​បាន​បន្ត​និយាយ ពីស្ត្រីជាងធ្វើសក់ទេ តែនាងបាននិយាយពីអ្នករិះគន់វិញម្ដង។ អ្នកនាងបានហៅ​អ្នក​រិះគន់​ទាំង​នោះ ថា​ជា​អ្នក​«ជេរ​អាជីព» និង​ផ្កាប់​មុខ។
ចន ច័ន្ទលក្ខិណា ហៅ​អ្នក​រិះគន់ ជា​អ្នក​ជេរ​អាជីព​និង​ផ្កាប់​មុខ
អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែង និងតារាបង្ហាញម៉ូដ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 30, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឈុតឆាកលើកទីបីនេះ អ្នកនាង ចន ច័ន្ទ ទំនងជាចង់ការពារសិទ្ធិនៃការបញ្ចេញមតិរបស់ខ្លួន និង​បន្ថយ​ទម្ងន់នៃ​ការ​រិះគន់ ដែលបណ្ដាលមក​ពីឈុតឆាកលើកទី១ និងលើកទីពីរ។ អ្នកនាងបានសរសេរ​បង្ហោះ នៅ​លើ​ទំព័រហ្វេសប៊ុក​​ផ្ទាល់ខ្លួន​ថា៖ «បងប្អូនណា ក៍មានសិទ្ធិបញ្ចេញមតិដែរ ប៉ុន្តែពិតហេីយ (ការបញ្ចេញមតិនោះ) នឹង​មាន​ការ​គាំទ្រ និង​ប្រឆាំង»។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ៖ ចលនា​​ប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើក​ជា​ថ្មី​ ពេញ​ហ្វេសប៊ុក

បន្ទាប់មក តារាសម្ដែងវ័យជ្រេរូបនេះ បានក្លែមសំដីលេបខាយ ដាក់ត្រឡប់ទៅអ្នករិះគន់ថា៖ «ខ្ញុំ​មិន​ភ្ញាក់​ផេី្អល​ទេ សំរាប់​បង​ប្អូន ដែលគាំទ្រគណបក្សណាមួយផ្កាប់មុខ ហេីយខ្ញុំដឹងច្បាស់ថា ក្រុមអ្នកជេរអាជីពទាំងនោះ បេី​មិន​ជេរ គឺ​នឹង​ដាច់​អាជីព​ហេីយ»។

សារលើកទីបី របស់តារាបង្ហាញម៉ូដខាងលើនេះ នៅតែសរសេរភ្ជាប់មកជាសារថ្មី នឹងលិខិតរបស់​សាលា​ដំបូង ផ្ញើរ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ទាក់ទងនឹងចំណាត់ការរបស់តុលាការ ទៅលើលោក កឹម សុខា អនុ​ប្រធាន​ (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិដដែល។ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរគាំទ្រ​ចំណាត់​ការ​នេះ របស់​តុលាការ​កម្ពុជា «ដើម្បីស្វែងរកយុត្តិធម៌ជូនកញ្ញា ខុម ចន្ទតារាទី ហៅ ស្រីមុំ» បន្ទាប់​ពី​ស្ត្រី​ជាង​ធ្វើ​សក់​រូប​នេះ បានរងនូវរឿងអាស្រូវស្នេហា ដ៏ចម្រូងចម្រាស់មួយ ដែលគេចោទថា មានជាប់ទាក់ទង​​នឹង​លោក កឹម សុខា។

ស្ថិតក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ នៅមិនទាន់បាត់ស្រាប់នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បាន​យក​សាំង​មក​ស្រោច​បន្តិចបន្ថែម​ដូច្នេះ៖ «សូមកុំភ្លេចថា ច្បាប់នឹងមិនអនុគ្រោះ ឲ្យអ្នកដែលប្រព្រឹត្តល្មេីសឡេីយ»។

សម្រាប់អ្នកប្រើប្រាស់ បណ្ដាញសង្គមជាច្រើន ជាពិសេសអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិវិញ បាន​ចោទ​​តារា​​ស្រី ​ដែល​មាន​រាង​ខ្ពស់ស្រឡះរូបនេះ ថាមានការយល់ដឹង «ប្រកបដោយ»ភាពល្ងង់ខ្លៅ និង​អំពាវនាវ​​ឲ្យ​​អ្នក​​នាង ចន ច័ន្ទលក្ខិណា ដែលបានថ្លែងជួសមុខ ឲ្យស្ត្រី និងអ្នកសិល្បៈនោះ ត្រូវស្វែងរកយុត្តិធម៌ ឲ្យ​សិល្បៈការិនី​​ប៉ុន្មាន​​នាក់ ដែល​រង​អំពើ​អយុត្តិធម៌ តាំងពីច្រើនឆ្នាំមកហើយ តែនៅតែរកជនល្មើស មកផ្ដន្ទាទោស​មិន​បាន។ សិល្បៈការិនី​ទាំង​នោះ រួម​មាន​អ្នក​នាង ពិសិដ្ឋ ពិលីកា - អ្នកនាង តាត ម៉ារីណា - អ្នកនាង ទូច ស៊ុននិច និង​​អ្នកនាង ពៅ បញ្ញាពេជ្រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...