បក្សប្រជាជន ឯកភាពឲ្យមានគណៈកម្មការចម្រុះឯករាជ្យ នៃការបោះឆ្នោត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈពេលជាងពីរម៉ោង នៃកិច្ចប្រជុំបច្ចេកទេស នៃតំណាងគណបក្រប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ បានបង្ហាញនូលទ្ធផលចំបងមួយគឺ ការដាក់ឲ្យមានការត្រួតពិនិត្យ និងយន្តការគ្រប់គ្រងនៃដំណើរការលើប្រព័ន្ធបោះឆ្នោត តាមរយៈការ«បង្កើតឲ្យមានគណៈកម្មការចម្រុះ» ដែលមានសមាសភាពស្មើគ្នា។
លោក ព្រំ សុខា (ខាងឆ្វេង) និងលោក សុន ឆៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់បីកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
កិច្ចប្រជុំបច្ចេកទេស -ការបង្កើតឲ្យមានគណៈកម្មការចម្រុះសម្រាប់សិក្សា និងរៀបចំក្របខណ្ឌកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ នឹងមានរូបរាង ដោយឈរលើគោលការលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ធានាបាននូវភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កិច្ចប្រជុំសម្ងាត់«ទ្វេរបក្ស» ដែលផ្តោតសម្ខាន់លើ ការដាក់ឲ្យមានការត្រួតពិនិត្យ យន្តការគ្រប់គ្រង និងដំណើរការប្រព័ន្ធបោះឆ្នោត ដោយចាំបាច់បង្កើតឲ្យមានគណៈកម្មការចម្រុះ ដោយឈរលើកិច្ចស្រុះស្រួលបីយ៉ាងដូចជា «ទី១- ស្នើបង្កើតគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត។ (…) ទី២- រៀបចំឱ្យមានសិក្ខាសាលាជាតិ ដើម្បីបើកទូលាយ ឱ្យមានការចូលរួមយោបល់និងអនុសាសន៍នានាពីភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។ (…) ទី៣- កិច្ចដំណើរការកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈឱ្យមានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូ អភិវឌ្ឍន៍អង្គការជាតិ និងអន្តរជាតិ។» នេះបើយោងតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំចុះថ្ងៃទី១៨ ខែកុម្ភៈ។
ក្រោយកិច្ចជំនួប ក្នុងសន្និសិទសារព័ត៌មានលោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់ និងជាតំណាងគណបក្សសង្គ្រោះជាតិ បានលើកឡើងថា «ជំនួបប្រជុំនេះដោយយោងតាមកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នាពេលកន្លងទៅ ក្នុងការរៀបចំយន្តការ ក្នុងការកែទម្រង់ការងារបោះឆ្នោតទៅថ្ងៃមុខ»។ ទោះយ៉ាងណាក៏ដោយលោក ឆុន ឆ័យ តំណាងគណបក្សសង្ក្រោះជាតិ ទទួលស្គាល់ភាពជោគជ័យនៃជំនួបនេះ។ ហើយលោកក៏សង្ឃឹមដែរថា «អាចនឹងឈានទៅដល់ការដោះស្រាយបញ្ហានយោបាយ ដែលមិនទាន់បានដោះស្រាយ។ ទោះយ៉ាណាក៏ដោយ ក្នុងនាមតំណាងឲ្យគណបក្សទាំងពីរ យកសេចក្តីនៃការមូលមាត់គ្នា ទៅរាយការជូនថ្នាក់ដឹកនាំរៀងៗខ្លួន ជម្រុញឲ្យមានការតែងតាំងសមាជិក នៃគណកម្មការចម្រុះនោះជាផ្លូវការ។»
ដោយឡែកលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងមកពីគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំបចេ្ចកទេសចុងក្រោយ កាលពីថ្ងៃទី៥ ខែធ្នូកន្លងមក។ លោកបានលើកឡើងថា គណបក្សទាំងពីរមាននូចចំណុចរួមគ្នាមួយ ដែលជាលទ្ធិផលជោគជ័យ នៃលទ្ធផលកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈនេះគឺ «ការបង្កើតឲ្យមានគណៈកម្មការចម្រុះសម្រាប់សិក្សា និងរៀបចំក្របខណ្ឌកែទម្រង់ការបោះឆ្នោត»។ លោកបានបន្ថែមថា នេះជាគោលនយោបាយរួមមួយនៃការបោះឆ្នោត ដែលមានស្ទើរគ្រប់ផ្នែកទាំងអស់ ក្នុងរឿងនយោបាយ តែមិនមានការពិភាក្សាគ្នាលើបញ្ហានៃការបោះឆ្នោរ«ឡើង»វិញនោះទេ។
ក្នុងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំ ដែលចុះហត្ថលេខាដោយលោក ព្រុំ សុខា តំណាងគណ បក្សប្រជាជនកម្ពុជា និងលោក សុន ឆ័យ តំណាងក្រុមការងារ របស់គណបក្សសង្គ្រោះជាតិ ព្រមព្រៀងគ្នាជាថ្មីនៃការរាយការណ៍អំពីលទ្ធផល នៃកិច្ចប្រជុំនេះទៅថ្នាក់ដឹករបស់ខ្លួន។ និងបានឯកភាពគ្នាជាបន្ដ ក្នុងការជួបលើកក្រោយៗទៀត ដើម្បីឆ្ពោះទៅរកជំនួបកំពូល រវាងថ្នាក់កំពូលនៃគណបក្សទាំងពីរ។
សូមរម្លឹកថា ជំនួបរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភាមានសមាសភាពចូលរួម មកពីគណបក្សប្រជាជនកម្ពុជា រួមមានលោកព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកកើត រិទ្ធ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ឯតំណាងគណបក្សគណបក្សសង្គ្រោះជាតិ រួមមានលោកសុន ឆ័យ សមាជិកសភាពបក្សសង្រ្គោះជាតិ លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងលោកគួយ ប៊ុនរឿន មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិទទួលបន្ទុកកិច្ចការបោះឆ្នោត៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤