ព្រុំ សុខា៖ ការ​បោះឆ្នោត​មុន​អាណត្តិ​នឹង​មិន​លើក​មក​ចរចា

ក្នុងជំនួបប្រជុំចរចានៅថ្ងៃទី១៨ ខែកម្ភៈនេះ គណបក្សជាប់ឆ្នោតទាំងពីរ មិនបានលើកយកបញ្ហា នៃការបោះឆ្នោត​មុនអាណត្តិយកមកពិភាក្សា ដូចការទាមទារកន្លងមករបស់គណបក្សសង្រ្គោះជាតិឡើយ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងជំនួបប្រជុំចរចានៅថ្ងៃទី១៨ ខែកម្ភៈនេះ គណបក្សជាប់ឆ្នោតទាំងពីរ មិនបានលើកយកបញ្ហា នៃការបោះឆ្នោត​មុនអាណត្តិយកមកពិភាក្សា ដូចការទាមទារកន្លងមករបស់គណបក្សសង្រ្គោះជាតិឡើយ។


លោក ព្រំ សុខា (ខាងឆ្វេង) និងលោក សុន ឆៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់បីកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្នុងអំឡុងធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ មេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា តែងបានប្រកាសក្តែងៗថា ការបោះឆ្នោតមុនអណត្តិត្រូវតែកើតមាន ហើយពួកលោក​តែងព្យាយាមមធ្វើយ៉ាងណា ដើម្បីអោយរដ្ឋាភិបាលដែលគ្រប់គ្រង ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះ​ចេញ​ពីតំណែង មុនឹងធ្វើការបោះឆ្នោតសារឡើងវិញ។ ការទាមទារនេះ ដោយសារតែគណបក្សប្រឆាំង និងក្រុមអ្នក​គាំទ្រ​របស់ខ្លួន មិនបានយល់​ស្របឡើយ ​ទៅនឹងលទ្ធផលបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ កន្លងទៅ។

នៅឱកាសសន្និសិទកាសែត នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ខណៈពេលអ្នកសារព័ត៌មាន សួរ​ថាតើការបោះឆ្នោតមុនអណត្តិ នឹងត្រូវលើកមកពិភាក្សាដែរឬទេ? ឆ្លើយតបជាមួយសំណួរនេះ លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជានកម្ពុជាបានបញ្ជាក់ថា «យើងអត់និយាយទេ ដូចដែលយើងខ្ញុំបាន​បញ្ជាក់​ហើយ យើងនិយាយតែការរៀចចំក្របខណ្ឌកំណែទម្រង់បោះឆ្នោត នៅពេលខាងមុខនោះទេ»។

រីឯគណៈបក្សសង្រ្គោះជាតិវិញ ក៏នៅមិនទាន់មានជំហរណាមួយ ក្នុងការធ្វើបាតុកម្មអោយមាន​ការបោះឆ្នោត​សារ​ឡើងវិញនោះដែរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ឆ័យ ប្រធានក្រុមការងារ គណបក្សសង្រ្គោះជាតិ។ លោក​បានបន្តថា «យើងកំពុងធ្វើការងារដោះស្រាយបញ្ហា តាមដានចរចាដោយសន្តិវិធី ជាគោលការណ៍យើងមិន​មានគម្រោង​ណាដើម្បីធ្វើការចរចាផង បាតុកម្មផងនៅឡើយទេ»។

លោកកែម ឡី អ្នកវិភាគសង្គមឯករាជ្យ និងឃ្លាំងមើលស្ថានភាពនយោបាយកម្ពុជា បានទទួលស្គាល់ថា បើកាល​ណា​ប្រជុំតែម្តងគណបក្សនីមួយលើកមិនអាចលើរឿងមកនិយាយអស់ទេ នៅពេល មានការប្រជុំច្រើនដង ទើប​គណបក្ស​នីមួយៗលើកបញ្ហារៀងៗខ្លួនមកនិយាយ។ រីឯរឿងបញ្ហាធំៗទៀត​សោតត្រូវការអ្នកនយោបាយ​ជាន់​ខ្ពស់​ជាអ្នកសម្រេច៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...