Posts tagged as "Restaurant"

ភ្ញៀវ​ញ៉ាំ​គុយទាវ​រត់​ជាន់​គ្នា ព្រោះ​ដាច់​ទុយោ​ធុង​ហ្គាស​ក្នុងហាង

ភ្ញៀវ​ញ៉ាំ​គុយទាវ​រត់​ជាន់​គ្នា ព្រោះ​ដាច់​ទុយោ​ធុង​ហ្គាស​ក្នុងហាង

រត់ជាន់គ្នា រហូតរបួសម្នាក់ ព្រោះហាងគុយទាវ បានផ្ទុះទុយោធុងហ្គាស់។ ហាងនេះ មានយីហោ «KMK ព្រុយ​ត្រីឆ្លាម» ផ្ទះលេខ៦០ Eo សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីនេះបានកើតឡើង ខណៈ​ក្នុង​ហាងមានភ្ញៀវជាច្រើន កំពុងទទួលទានគុយទាវ ពេលព្រឹក។  ហេតុការណ៍ភ្ញាក់ផ្អើល បាន​កើត​ឡើង នៅ​វេលា​ម៉ោង០៧ ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥​ ជាពេលដែលអតិថិជន ចូលញ៉ាំគុយទាវច្រើន។

ប្រភពព័ត៌មាន ពីអ្នកចូលញ៉ាំគុយទាវ ក្នុងហាងខាងលើម្នាក់ បានឲ្យដឹងថា នៅព្រឹកកើតហេតុ ក្នុងហាង​មាន​មនុស្សច្រើន ដូចសព្វមួយដង។ នៅវេលាលោក កំពុងទទួលទានគុយទាវ ដូចភ្ញៀវដ៏ទៃទៀត ស្រាប់​តែ​បាន​លឺ​សម្លេង ចេញពីកន្លែងចំអិនអាហារ។ ភ្លាមៗនោះ ស្រាប់តែមានផ្សែងហ៊ុយទ្រលោម ពេញហាង។ ភ្ញៀវ​ជា​ច្រើន បានរត់ប្រសាចចេញពីហាង ព្រោះខ្លាចមានគ្រោះថ្នាក់។ លោកបានបញ្ជាក់ថា ​មានបុរសម្នាក់ ត្រូវ​គេ​រត់​ជាន់ ដួល​បាក់ជើង។

ក្រោយពីកើតហេតុការណ៍ ធ្វើឲ្យមនុស្សមួយហាង [...]

ធ្វើ​អាម៉ុក​ខ្យង តាម​វិធីសាស្ត្រ​របស់​ចុង​ភៅ​ខ្មែរ​ជនបទ​ម្តង​មើល!

ធ្វើ​អាម៉ុក​ខ្យង តាម​វិធីសាស្ត្រ​របស់​ចុង​ភៅ​ខ្មែរ​ជនបទ​ម្តង​មើល!

ខ្យងជាសត្វមួយប្រភេទ ដែលមានស្នូកតូចកំប៉ាត មានកន្ទុយកន្ទប់ សម្បុរប្រហាក់ប្រហែលនឹងក្ដាមដែរ។ ប្រជាពលរដ្ឋនៅតាមជនបទ មួយចំនួនចូលចិត្តទទួលទាន «ខ្យង» ជាម្ហួបអាហារណាស់។ ចង់ដឹងថា ខ្យង​មានវិធីចំណិនអ្វីខ្លះ ហើយមួយណា មានភាពទាក់ទាញជាងគេនោះ សូមអានបទពិសោធន៍ អ្នកធ្វើ​អាម៉ុក​ខ្យងម្នាក់ ដែល្បីថាឆ្ងាញ់ ដូចខាងក្រោម។

អ្នកស្រី ផានី វ័យប្រមាណ៤០ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា គាត់ឧស្សាហ៍ធ្វើអាម៉ុក​ខ្យង​នេះហូប ជាលក្ខណៈគ្រូសារណាស់ ជាពិសេស នៅពេលរដូវមានខ្យងច្រើន អ្នកជិតខាងតែងតែ​សុំ​អ្នកស្រី ឲ្យ​ជួយប្រាប់វិធីធ្វើ ព្រោះពួកគេចង់ទទួលទាន អាម៉ុកខ្យងដែរ។ អ្នកស្រីបាននិយាយថា តាមពិតទៅ ខ្យងមានវិធី​ចំអិន​ច្រើនមុខណាស់ មិនខុសពីប្រភេទម្ហូបផ្សេងៗដែរ។ ក្នុងនោះមាន ស្ងោរ, ឆា, អាម៉ុក, ឬដុតជាដើម។ ការ​ធ្វើបែបនេះ អាស្រ័យទៅលើចំណង់ចំណូលចិត្ត អ្នកទទួលទាន។

អ្នកស្រីបានរៀបរាប់ ពីគ្រឿងគ្រៅ [...]

ពីរ​ដៃ​ដាច់​ផ្ញារ ព្រោះ​ចង់​ដាក់​លុយ ចូល​ក្នុង​«ដោះ»

មិនមែនឲ្យតែមានប្រាក់ ចង់ធ្វើអ្វីក៏បាននោះឡើយ។ ហើយបើទោះ ជាមានប្រាក់ ហើយចង់«ចែចង់ស្រី» នោះក៏ដោយ ក៏​គួរ​មានកាយវិការគោរព ទៅដល់ស្ត្រីនោះដែរ។ តែនេះ មិនអញ្ចឹងទេ។ សម្រាប់យុវជនម្នាក់ ក្នុងចំណោមអតិថិជនពីរ​នាក់ ដែល​បានអង្គុយ សម្លក់សម្លឹងស្ត្រីបម្រើការ ក្នុងភោជនីយដ្ឋានតាំងពីមួយសន្ទុះមកនោះ ទំនងជាគិតរួចជាស្រេច ថានាង​អ្នក​​បម្រើ​ម្នាក់​​នេះ ប្រៀបដូចជាចំណី ឬជាល្បែងមួយ របស់ខ្លួនរួចជាស្រេច។

ប៉ុន្តែ នៅពេលដែលសកម្មភាព បានចេញជារូបរាង នាងអ្នកបម្រើ មិនបានបណ្ដោយខ្លួន ឲ្យក្លាយជា«វត្ថុបំណង» របស់​យុវជនកំហិលនេះឡើយ។ នាងបានគ្រវាសដៃចេញ នៅពេលដែលយុវជន យកលុយដ៏សំគមរបស់ខ្លួន ហៀប​មក​ដាក់​ក្នុង​«ដោះ» របស់នាង។ ប៉ុណ្ណឹងហើយ ភ្ញៀវល្មើសមិនបានស្ងប់ចិត្តទេ តែទំនងជាចង់យកឈ្នះ លើយុវតីនោះថែមទៀត ដោយ​បានចុះពីកៅអី ហើយស្ទុះ មកចាប់កំប៉េះគូថរបស់នាង បានបន្តិចទៀត។

កំហឹងផ្ទុះដល់កម្រិត នាងអ្នកបម្រើបានតដៃ ដោយបានផ្ដល់មេរៀន [...]

ភោជនីយដ្ឋាន​មួយ ធ្វើ​ម្ហូប​សាច់​មនុស្ស​ នៅ​នីហ្សេរីយ៉ា

ភោជនីយដ្ឋាន​មួយ ធ្វើ​ម្ហូប​សាច់​មនុស្ស​ នៅ​នីហ្សេរីយ៉ា

ការរកឃើញ ដ៏គួរឲ្យតក់ស្លុត និងរន្ធត់ បានជំរុញឲ្យអាជ្ញាធរ ឈានទៅបិទភោជនីយដ្ឋានមួយ នៅតំបន់ភាគអាគ្នេយ៍ នៃ​ប្រទេសនីហ្សេរីយ៉ា។ ស្បោងជាច្រើន ដែលមានផ្ទុកសុទ្ធតែក្បាលមនុស្ស ត្រូវបានរកឃើញ នៅក្នុងផ្ទះបាយ របស់​ហាង​នោះ។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានអង់គ្លេស «Telegraph»។

បណ្ដាញវិទ្យុ និងទូរទស្សន៍អង់គ្លេស BBC ដែលមានអ្នកឆ្លើយឆ្លងព័ត៌មាន ប្រចាំតំបន់ ក៏បានអះអាងដែរថា បណ្ដាជន​នៅ​ក្នុងខេត្ត អានាមប្រា (Anambra) បានសង្ស័យថា ដូចជាមានអ្វីមួយយ៉ាងអាក្រក់ បានកើតឡើង នៅក្នុងភោជនីយដ្ឋាន​មួយ​នេះ។

ការចូលទៅឆែកឆេររបស់នគរបាល បានរកឃើញនូវវត្ថុតាងជាច្រើន។ ក្រៅពីក្បាលមនុស្ស ដែលប្រឡាក់ទៅដោយឈាម ដាក់នៅក្នុងស្បោងផ្លាស្ទីក ភ្នាក់ងារនគរបាល បានរកឃើញអាវុធ និងគ្រប់បែកជាច្រើនទៀត។ ជាសរុប មនុស្ស​ចំនួន​១០នាក់ ត្រូវបានឃាត់ខ្លួន និងយកទៅឃុំខ្លួន ជាបណ្ដោះអាសន្ន។

អ្នករស់នៅក្បែរខាងម្នាក់ បានថ្លែងរៀបរាប់ថា៖ [...]

ភោជនីយដ្ឋាន​ចិន​នៅ​ម៉ិចស៊ិក យក​សាច់​ឆ្កែ​ជំនួស​សាច់​ជ្រូក​ធ្វើ​ម្ហូប

សារព័ត៌មានអង់គ្លេស «Daily Mail » បានផ្សាយឲ្យដឹង កាលពីសប្ដាហ៍មុនថា អតិថិជនមួយរូប បានឃើញបុគ្គលិក នៃភោជនីយដ្ឋាននេះ សម្លាប់ឆ្កែមួយក្បាល មុននឹងយកសាច់វា ទៅឆាប្រឡាក់គ្រឿង ជាមួយមី និងបន្ទាប់​មក​ បាន​ដាក់​ឲ្យ​អតិថិជន​ផ្សេងទៀត ទទួលទាន។ ម្ហូបនោះ មានឈ្មោះថា «chow mein» ដែលជាម្ហូបពិសេស របស់ជនជាតិចិន កង់តុង។ ស្ថិត​ក្នុងសភាពតក់ស្លុតជាខ្លាំង អតិថិជនរូបនោះ បានរត់ទៅរាយការណ៍ ប្រាប់នគរបាលភ្លាម។

នៅនឹងកន្លែង អាជ្ញាធរក៏បានសម្ដែង ការភ្ញាក់ផ្អើលដូចគ្នា ដោយពួកគេប្រទះឃើញ សត្វឆ្កែជាច្រើនក្បាល ដាក់ជាប់​នៅ​ក្នុង​ទ្រុង ហើយមានសាកសព សត្វឆ្កែមួយ ត្រូវបានកាត់ជាកំណាត់ៗ ដាក់ទៅក្នុងធុងសម្រាម។

ភោជនីយដ្ឋានចិនប្រាំទៀត ត្រូវបានបិទទ្វា

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...