មន្រ្តីសហជីព និងក្រុមហ៊ុនអះអាងខុសគ្នា ពីការដួលសន្លប់របស់កម្មករជិត១០០នាក់
កម្មករកម្មការិនីដែលបំរើការរនៅរោងចក្រ SL Garment Processing (Cambodia) ក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យជាង៩០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីថ្ងៃសុក្រទី២២ និងថ្ងៃសៅរ៌ទី២៣ខែមិនានេះ ប៉ុន្តែកម្មករត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះជាបន្ទាន់។
កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។
លោកអ៊ុំ វិសាល មន្រ្តីដោះស្រាយវិវាទការងារ នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានមានប្រសាសន៌នៅថ្ងៃអាទិត្យទី២៤ខែ មិនានេះថា កម្មករប្រមាណជា២០នាក់ បានដួលសន្លប់កាលពីព្រឹកថ្ងៃសុក្រទី២២ខែមិនា ហើយការដួលសន្លប់នេះ បានបន្តរហូតមកដល់ព្រឹកថ្ងៃសៅរ៌ទី២៣ខែមិនា ទៀត ដែលមានជាង៧០ទៀត [...]