«ស្រាត»ដើម្បីរំខានកម្មវិធីបង្ហាញម៉ូដ នៃយីហោខោអាវដ៏ធំមួយ(VDO)
ម្ចាស់ឆ្នៃម៉ូដជនជាតិអ៊ីតាលី នៃយីហោដូស្សេ ហ្គាបាណា (Dolce & Gabbana) បានបង្ហាញរចនាម៉ូដថ្មី នៃខោអាវសម្លៀកបំពាក់រដូវក្ដៅ នៅក្នុងសប្ដាហ៍កន្លងមកនេះ ក្នុងទីក្រុងមីឡង់ ។ តែពិធីនេះ ត្រូវបានឆាឆៅរំខានដោយ បុរសម្នាក់ ដែលមានដងខ្លួនស្រាត«ននលគោក» រត់ចេញមកក្នុងឆាកសម្ដែង !!!
ព្រឹត្តិការណ៍ បានកើតឡើង នៅពេលដែលម្ចាស់ឆ្នៃម៉ូដទាំងពីរនាក់ នៃយីហោអ៊ីតាលី លោក ដូម៉េនីកូ ដូស្សេ (Domenico Dolce) និងស្ទែហ្វាណូ ហ្គាបាណា (Stefano Gabana) ចេញមកសម្ដែងគាវរកិច្ចនៅចំពោះសាធារណជន អមដំណើរដោយក្រុមអ្នកបង្ហាញម៉ូដរបស់ពួកគាត់ផង ក្នុងក្ដីសង្ឃឹមពីភាពជោគជ័យនៃកម្មវិធីរបស់ខ្លួន។
តែដឹងអី បុរសម្នាក់ដែលមិនមានស្លៀកពាក់អ្វីទាល់តែសោះ បានរត់ឡើងមកលើឆាក បង្កឲ្យមានការភ្ញាក់ផ្អើលមួយឡើង។ ទស្សនិកជនម្នាក់ [...]