ចម្លើយល្បែងកំសាន្ដប្រាជ្ញា៖ ល្បែងបង្គ្រប់ប្រឡោះ ៦x៦
ខាងក្រោមនេះ ជាចម្លើយទៅនឹងការល្បែងត្រិះរិះដោយប្រើប្រាជ្ញាមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ល្បែងល្បងប្រាជ្ញានោះ ប្រិយមិត្តអាចមើលឡើងវិញបាន ដោយចុចលើខ្សែភ្ជាប់នេះ។
សូមអរគុណដល់លោក វ៉ា ប៊ុណ្ណនី មកពីសាលាអន្តរជាតិ វេសធើន (Western International School) ដែលបានផ្ញើរល្បែងល្បងប្រាជ្ញា ដ៏មានតម្លៃនេះ មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file [...]