Posts tagged as "Ivanka Trump"

កូនស្រីប្រធានាធិបតី ត្រាំ រង​បណ្ដឹង​ពី​បទ​ក្លែង​បន្លំ​ម៉ូដ​ស្បែក​ជើង

កូនស្រីប្រធានាធិបតី ត្រាំ រង​បណ្ដឹង​ពី​បទ​ក្លែង​បន្លំ​ម៉ូដ​ស្បែក​ជើង

អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) ជាកូនស្រី និងជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងត្រូវឡើងធ្វើជាសាក្សីដោយផ្ទាល់ នៅក្នុងរឿងរ៉ាវប្ដឹងផ្ដល់មួយ ដែលបានចោទយីហោស្បែកជើងមួយ របស់អ្នកស្រី ថាបានក្លែងបន្លំផលិតផល របស់សហគ្រាស​ឆ្នៃម៉ូដស្បែកជើងមួយ របស់ប្រទេសអ៊ីតាលី ដែលមានយីហោ «Aquazzura»។ នេះ បើតាមការសម្រេច របស់​ចៅក្រម​មួយរូប ដែលបានផ្សាយឲ្យដឹង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ក្នុងដីកាសម្រេចនោះ ចៅក្រមឈ្មោះ «Katherine Forrest» នៃក្រុងញ៉ូយក (សហរដ្ឋអាមេរិក) បានច្រានចោលការលើកឡើង របស់លោកប្រធានាធិបតី ត្រាំ ដែលបានអះអាងថា កូនស្រីរបស់លោក គួរត្រូវលើកលែង ក្នុងការបង្ហាញខ្លួននៅមុខតុលាការ ក្រោមមូលហេតុតួនាទីរបស់នាង ជាទីប្រឹក្សានៅឯសេតវិមាន។

ចៅក្រុមបានសរសេរ ក្នុងដីកាកោះ ដែលមានកម្រាស់​បីទំព័រថា៖ «ផ្ទុយពីពេលវេលាដ៏ត្បិតត្បៀត ដែលអ្នកស្រី ត្រាំ [...]

កូន​ស្រីប្រធានាធិបតី ត្រាំ សម្លឹង​នាយក​រដ្ឋមន្ត្រី​កាណាដា​«ចង់​លេប»

កូន​ស្រីប្រធានាធិបតី ត្រាំ សម្លឹង​នាយក​រដ្ឋមន្ត្រី​កាណាដា​«ចង់​លេប»

ទាំងរូបសម្ផស្ស ខ្ពស់សង្ហា រួសរាយ និងមានអំណាច ជានាយករដ្ឋមន្ត្រី នៃប្រទេសមួយ ដែលមានផ្ទៃដី​ធំ​ជាង​គេ​ទី​ពីរ (បន្ទាប់ពីប្រទេស​រ៉ូស្ស៊ី) ក្នុង​លោក... តើស្ត្រីណា​មួយ ទប់អារម្មណ៍​​មិន​​មើល​នោះ? ទាស់តែ​ការសម្លឹង មើល​នាយក​រដ្ឋមន្ត្រី​កាណាដា លោក ជូស្ទីន ទ្រូដូ (Justin Trudeau) រហូត​​ដល់​ថ្នាក់​«ភ្លឹក»​នោះ បាន​កើត​ឡើង ទៅ​លើ​អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីរបស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​នោះ​តែ​ម្ដង។

ការសម្លឹងមើល ដោយក្រសែភ្នែក «លង់» សឹងតែ​មិនព្រិចនោះ បានកើតតាំងពីនាទីដំបូង រហូត​ដល់​ពេល​បញ្ចប់​អង្គ​ប្រជុំ នៃក្រុម​ស្ត្រី ​មេដឹកនាំ​​ក្រុមហ៊ុន-​សហគ្រាស នៅនឹងសេតវិមាន កាលពីថ្ងៃចន្ទទី១៣ ខែ​កុម្ភៈ​កន្លង​ទៅ។ រូបថតជាច្រើនសន្លឹក ទាក់ទងនឹងអង្គប្រជុំ ត្រូវបានបង្ហោះចេញ ដោយក្រុម​អ្នកថតរូប​អាជីព ហើយ​ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម យកមកចំអន់ ដោយលើកឡើងថា [...]

កូនៗ​បង្កើេត​របស់ ត្រាំ ត្រូវ​បាន​ហាម​ឃាត់​ក្នុង​រដ្ឋាភិបាល​ឪពុក

កូនៗ​បង្កើេត​របស់ ត្រាំ ត្រូវ​បាន​ហាម​ឃាត់​ក្នុង​រដ្ឋាភិបាល​ឪពុក

លោក រូឌី ហ្គាយលៀនី (Rudy Giuliani) អតីតអភិបាលក្រុង ញ៉ូយក និងជាទីប្រឹក្សាម្នាក់ ពីក្នុង​ចំណោម​ទីប្រឹក្សា ដ៏ជិតដិត របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក​ទើប​នឹង​ជាប់​ឆ្នោត បាន​ថ្លែងបញ្ជាក់នៅចុងសប្ដាហ៍មុនថា កូនបង្កើតទាំងប្រុសស្រី របស់លោក ត្រាំ នឹង​មិន​ចូល​ធ្វើ​ជា​សមាជិក នៅ​ក្នុងរដ្ឋាភិបាលរបស់ឪពុកខ្លួននោះឡើយ។ លោក រូឌី បានផ្ដល់ជាយោបល់ថា ពួកគេ​គប្បី​ចូល​ទៅ​គ្រប់​គ្រង បណ្ដាមុខជំនួញ​​ដ៏ច្រើនពោរពាស របស់ឪពុករបស់ពួកគេ។

កូនៗទាំងបួននាក់របស់លោក ដូណាល់ ត្រាំ មានអ្នកស្រី អាយវ៉ានកា (Ivanka) កញ្ញា ទីហ្វានី (Tiffany) លោក អេរិក (Eric) និងលោក ដូណាល់ ចន ត្រាំ (Donald Jonh Trump)។ លោកអតីតអភិបាល បាន​ថ្លែង​ប្រាប់​បណ្ដាទូរទស្សន៍អាមេរិក «CNN» ថា ពួកគេមិនអាចចូល ធ្វើជាសមាជិករដ្ឋាភិបាលបាន ដោយសារ​តែ​គោល​ការណ៍​របស់រដ្ឋាភិបាល មិនត្រូវឲ្យមានសាច់សារលោហិត ចូលធ្វើការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...